ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាប្រឈមនឹងអាចត្រូវរឹតត្បិតវីសាចូលទឹកដីអាមេរិក

12 ម៉ោង មុន

ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​បញ្ជី​ប្រទេស​៤១ ដែល​ប្រឈម​នឹង​ការ​រឹ​ត្បិត​ទិដ្ឋាការ ឬ​វី​សា (Visa) ចូល​ទឹកដី​អា​មេ​រិ​ក ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​កម្រិត​ពណ៌​លឿង​នៅឡើយ ហើយ​មាន​ហានិភ័យ​ទាប​ជាង​ប្រទេស​ស្ថិត​នៅ​ក្នុង​ពណ៌​ក្រហម និង…

ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​បញ្ជី​ប្រទេស​៤១ ដែល​ប្រឈម​នឹង​ការ​រឹ​ត្បិត​ទិដ្ឋាការ ឬ​វី​សា (Visa) ចូល​ទឹកដី​អា​មេ​រិ​ក ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​កម្រិត​ពណ៌​លឿង​នៅឡើយ ហើយ​មាន​ហានិភ័យ​ទាប​ជាង​ប្រទេស​ស្ថិត​នៅ​ក្នុង​ពណ៌​ក្រហម និង ពណ៌​ទឹ​ក្រូច ។

សារព័ត៌មាន The New York Times របស់​អា​មេ​រិ​ក បានអោយ​ដឹង​នៅ​ថ្ងៃអាទិត្យ​នេះ​ថា រដ្ឋាភិបាល Trump កំពុង​ពិចារណា​ការ​ដាក់​ចេញ​នូវ​ការ​រឹត​បន្តឹង​លើ​ការ​ធ្វើ​ដំណើរ​សម្រាប់​ប្រជាពលរដ្ឋ​ពី​ប្រទេស​ជា​ច្រើន​ជា​ផ្នែក​មួយ​នៃ​ការ​ហាមឃាត់​ថ្មី ។ បញ្ជី​ប្រទេស​សរុប​ចំនួន ៤៣ ប្រទេស ដែល​បែងចែក​ជា​៣​ក្រុម​ដាច់​ដោយឡែក គឺ​ក្រុម​ពណ៌​ក្រហម ពណ៌​ទឹកក្រូច និង​ពណ៌​លឿង ។

ក្រុម​ទី​មួយ​មាន​១១​ប្រទេស ដោយ​រួម​មាន អា​ហ្វ​ហ្គា​នី​ស្ថាន អ៊ី​រ៉​ង់ ស៊ី​រី​យ៉ា គុយ​បា និង​កូរ៉េ​ខាងជើង ក្នុង​ចំណោម​ប្រទេស​ផ្សេង​ទៀត​ដែល​នឹង​ត្រូវ​ដាក់​ការ​ផ្អាក​វី​សា​ទាំងស្រុង ។

ចំណែក​ក្រុម​ទី​ពីរ​មាន ១០​ប្រទេស – អេ​រី​ត្រេ ហៃ​ទី ឡាវ មី​យ៉ា​ន់​ម៉ា និង​ស៊ូ​ដង់​ខាងត្បូង – នឹង​ប្រឈម​មុខ​នឹង​ការ​ផ្អាក​ដោយ​ផ្នែក​ដែល​នឹង​ប៉ះពាល់​ដល់​វី​សា​ទេសចរណ៍ វី​សា​សិស្ស ក៏​ដូច​ជា​វី​សា​អន្តោប្រវេសន៍​ផ្សេង​ទៀត ដោយ​មាន​ករណី​លើកលែង​មួយ​ចំនួន ។

ក្រុម​ទី​បី មាន​ប្រទេស​សរុប​ចំនួន ២២ រួម​មាន ប្រទេស​កម្ពុជា កុង​ហ្គោ កា​មេ​រូ​ន ជាដើម នឹង​ត្រូវ​ពិចារណា​សម្រាប់​ការ​ផ្អាក​ដោយ​ផ្នែក​នៃ​ការ​ចេញ​វី​សា​សហរដ្ឋអាមេរិក ប្រសិនបើ​រដ្ឋាភិបាល​របស់​ប្រទេស​ទាំងនេះ​មិន​បាន​ខិតខំ​ដោះស្រាយ​ចំណុច​ខ្វះខាត​ក្នុង​រយៈពេល ៦០​ថ្ងៃ ។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី បញ្ជី​នេះ​នៅ​មិន​ទាន់​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋាភិបាល​នៅឡើយ​ទេ រួម​ទាំង​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក Marco Rubio ហើយ​អាច​នឹង​ត្រូវ​បាន​កែប្រែ​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ