ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សេឡិន​ស្គី​ស្នើ​ឱ្យ​អឺរ៉ុប​ខិត​ខំ​ផលិត​អា.វុ.ធ និង​​ធា​នា​សន្តិ​សុខ​​អ៊ុយ​ក្រែន

22 ម៉ោង មុន

ទី​ក្រុង​កៀវ៖ ប្រមុខ​ដឹក​នាំ​អ៊ុយ​​ក្រែន​ លោក​ហ្សេឡិនស្គី ជំរុញ​ឱ្យ​​​ក្រុម​សម្ព័ន្ធ​មិត្ត​លោក​ខាង​លិច​បញ្ជាក់​ជំហរ​ឱ្យ​បាន​ច្បាស់​នៅ​ក្នុង​ការធានា​សន្តិ​សុខ​ជាតិ​សម្រាប់​អ៊ុយ​ក្រែន​។ ក្នុ​ងនោះ​ក៏​មាន​ចំណុច​មួយ​និយាយ​អំពីផែន​ការ​បញ្ជូន​កង​ទ័ព​បរទេស​​ក្នុង​នាម​ជា​កង​រក្សា​សន្តិ​ភាព​ និង​ឃ្លាំ​មើល​បទ​ឈប់​បាញ់​ទៅ​អ៊ុយ​ក្រែន​ផង​ដែរ​ដោយ​មាន​អាមេរិក​ជា​អ្នក​ជួយ​ពី​ក្រោយ​ខ្នង​។​ ការ​ថ្លែង​ដូច្នេះ​​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​​ប្រជុំពី​ចម្ងាយ​ដែល​រៀប​ចំ​ដោយ​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​​ជា​មួយ​ថ្នាក់​ដឹក​នាំ​សហ​ភាព​អឺរ៉ុប និង​​ក្រុម​ប្រទេស​ជា​មិត្ត​។ ក្នុង​នោះ​ក៏​មាន​អ៊ុយ​ក្រែន​ផង​ដែរ​។​ នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​យល់​ថា​ការ​​រួប​រួម​គ្នា​ជា​ក្រុម​អាច​នឹង​ជួយ​​ពង្រឹង​អធិប​តេយ្យ​ភាព​ផ្នែក​​​​ដែន​គោក…

ទី​ក្រុង​កៀវ៖ ប្រមុខ​ដឹក​នាំ​អ៊ុយ​​ក្រែន​ លោក​ហ្សេឡិនស្គី ជំរុញ​ឱ្យ​​​ក្រុម​សម្ព័ន្ធ​មិត្ត​លោក​ខាង​លិច​បញ្ជាក់​ជំហរ​ឱ្យ​បាន​ច្បាស់​នៅ​ក្នុង​ការធានា​សន្តិ​សុខ​ជាតិ​សម្រាប់​អ៊ុយ​ក្រែន​។ ក្នុ​ងនោះ​ក៏​មាន​ចំណុច​មួយ​និយាយ​អំពីផែន​ការ​បញ្ជូន​កង​ទ័ព​បរទេស​​ក្នុង​នាម​ជា​កង​រក្សា​សន្តិ​ភាព​ និង​ឃ្លាំ​មើល​បទ​ឈប់​បាញ់​ទៅ​អ៊ុយ​ក្រែន​ផង​ដែរ​ដោយ​មាន​អាមេរិក​ជា​អ្នក​ជួយ​ពី​ក្រោយ​ខ្នង​។​

ការ​ថ្លែង​ដូច្នេះ​​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​​ប្រជុំពី​ចម្ងាយ​ដែល​រៀប​ចំ​ដោយ​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​​ជា​មួយ​ថ្នាក់​ដឹក​នាំ​សហ​ភាព​អឺរ៉ុប និង​​ក្រុម​ប្រទេស​ជា​មិត្ត​។ ក្នុង​នោះ​ក៏​មាន​អ៊ុយ​ក្រែន​ផង​ដែរ​។​ នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​យល់​ថា​ការ​​រួប​រួម​គ្នា​ជា​ក្រុម​អាច​នឹង​ជួយ​​ពង្រឹង​អធិប​តេយ្យ​ភាព​ផ្នែក​​​​ដែន​គោក ដែន​សមុទ្រ​ និង​ដែន​អាកាស​បើ​សិន​មានកិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​កើត​ឡើង​។

លោក​ហ្សេឡិន​ស្គី​ថ្លែង​ថា​យើង​ត្រូវ​តែ​ធ្វើ​ការ​ជា​មួយ​ក្រុម​ជា​មិត្ត​ដើម្បី​បង្កើត​មូល​ដ្ឋាន​គ្រឹះ​ឈាន​ឆ្ពោះ​ទៅ​បង្កើត​កង​ទ័ព​អឺរ៉ុប​នា​ពេល​អនាគត​។ លោក​ថ្លែង​ដូច្នេះ​ជា​វីឌីអូ​ឃ្លីប​ផ្សព្វ​ផ្សាយ​ដោយ​ខុទ្ទ​កាល័យ​របស់​លោក​​។ លោក​ថា​​បើ​ចង់​ឱ្យ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​​អាច​ជឿ​ទុក​ចិត្ត​បាន​លុះ​ត្រា​តែ​ពួក​អឺរ៉ុប​ជា​អ្នក​ចេញ​​មុខ​មុន​គេ​ ហើយ​អាមេរិក​ជា​អ្នក​ជួយ​ជ្រោម​ជ្រែង​ពី​ក្រោយ​ខ្នង​។​

អង់គ្លេស​ក៏​គាំទ្រ​គំនិត​នេះ​ដែរ​។ ដូច​ជម្រាប​ជូន​តាំង​ពី​មុន​នេះ​​គឺ​ថា​លោក​ស្តាមើ​ត្រៀម​​នឹង​បញ្ជូន​​​ទ័ព​ទៅ​អ៊ុយ​ក្រែន​បើ​អាមេរិក​គាំទ្រ​ពី​ក្រោយ​ខ្នង​។ កាល​ពី​យប់​មិញ​លោក​អំពាវ​នាវ​ម្ដង​ទៀត​ឱ្យ​អាមេរិក​ចេញ​មុខ​ជួយ​​នៅ​ក្នុង​រឿង​នេះ​ដើម្បី​ឱ្យ​សន្តិ​ភាព​​​អាច​​​នៅ​ស្ថិត​ស្ថេរ​យូរ​អង្វែង​។ នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ លោក​ស្តាមើ​ក៏​ស្នើ​សុំ​ឱ្យ​ក្រុម​សម្ព័ន្ធ​មិត្ត​ពន្លឿន​ការ​ផលិត​អាវុធ​ផង​ដែរ​។​

អ៊ុយ​ក្រែន​ក៏​កំពុង​ខិត​ខំ​​ពង្រីក​រោង​ចក្រ​ផលិត​អាវុធ​នៅ​ក្នុង​ស្រុក​​របស់ខ្លួន​ផ្ទាល់​​ដើម្បី​ជួយ​សម្រាល​បន្ទុក​របស់​បស្ចិម​ប្រទេស​ដែល​ជួយ​ច្រើន​ណាស់​ទៅ​ហើយ​ដូច​ជា​​គ្រាប់​កាំ​ភ្លើង​ធំ (រាប់​លាន​គ្រាប់​)​, ខែល​​​ការ​ពារ​ដែន​អាកាស​ និង​គ្រាប់​មីស៊ីល​សម្រាប់​វាយ​ប្រហារ​​​ឆ្ងាយ​ៗ​។ លោក​ហ្សេឡិន​ស្គី​ក៏​ឆ្លៀត​និយាយ​ពាក់​ព័ន្ធ​នឹង​ស្ថាន​ការណ៍​សឹក​នៅ​តំបន់​ខឺស​ផង​ដែរ​ព្រោះ​ប៉ុន្មានថ្ងៃ​នេះ​ គេ​ស្ដាប់​ឮ​តែ​ព័ត៌​មាន​ថា​រុស្ស៊ី​វាយ​យក​បាន​ទាំង​ស្រុង​ហើយ ហើយ​កង​ទ័ព​អ៊ុយ​ក្រែន​កំពុង​ជាប់​នៅ​ក្នុង​ការ​ឡោ​ម​ព័ទ្ធ​។

ហ្សេឡិន​ស្គី​ថា​​នោះ​ជា​ព័ត៌​មាន​​មិន​ពិត​ទេ​ដែល​​ថា​​រុស្ស៊ី​វាយ​យក​បាន​តំបន់​ខឺស​ទាំង​ស្រុង​​។ ទី​នេះ​ជា​ទឹក​ដី​រុស្ស៊ី ហើយ​ត្រូវ​អ៊ុយ​ក្រែន​លួច​វាយ​ឆ្មក់​ និង​កាន់​កាប់​បាន​ជា​ច្រើន​ពាន់​គីឡូ​ម៉ែត្រ​​​។ ​ប៉ុន្តែ​ឥឡូវ​នេះ​​រួញ​មក​នៅ​តូច​ជា​ទី​បំផុត​។ ​នៅ​លើ​ទឹក​ដី​អ៊ុយ​ក្រែន​ផ្ទាល់ លោ​ក​ហ្សេឡិន​ស្គី​អះ​អាង​ថា​ស្ថាន​ការណ៍​សឹក​ក្បែរ​​ទី​​ក្រុង​​​ផូក​រ៉ូស​នៃ​តំបន់​ដូញែត​ដែល​ជា​ទី​តាំង​យុទ្ធ​សាស្ត្រ​ដ៏​សំខាន់​នោះ​ឥឡូវ​នេះ​សភាព​ការណ៍​ស្ថិត​នៅ​ធម្ម​តា​​​ឡើង​វិញ​ហើយ​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ