ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ ៖ ដំឡូង​មី​​ឆ្នាំ​នេះ​ ​តម្លៃថោក​ជាង​ឆ្នាំ​មុន​ជាង​​ពាក់កណ្តាល​

9 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ដំឡូង​មី​ឆ្នាំ​នេះ​តំលៃ​ថោក​ជាង​ឆ្នាំ​មុន​ជាង​ពាក់កណ្តាល​ដំឡូង​មី​សើម​១​តោន​តំលៃ​១៤​ម៉ឺន​រៀល​ ​។ នេះបើតាមការឱ្យដឹងពីកសិករកាលពី​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៥​ នៅ​ខេត្តបន្ទាយមានជ័យ​។ លោក​​ម៉ោត មឿត…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ដំឡូង​មី​ឆ្នាំ​នេះ​តំលៃ​ថោក​ជាង​ឆ្នាំ​មុន​ជាង​ពាក់កណ្តាល​ដំឡូង​មី​សើម​១​តោន​តំលៃ​១៤​ម៉ឺន​រៀល​ ​។ នេះបើតាមការឱ្យដឹងពីកសិករកាលពី​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៥​ នៅ​ខេត្តបន្ទាយមានជ័យ​។

លោក​​ម៉ោត មឿត ​ជាប្រជាកសិករបាន​ឱ្យដឹង​​ថា ​ដំឡូង​មី​ឆ្នាំ​នេះ​តំលៃ​ថោក​ជាង​ឆ្នាំ​មុន ​ឈ្មួញ​ទិញ​ដំឡូង​មី​សើម​១​គីឡូក្រាម​តំលៃ​១៤០​រៀល​ ស្មើ​១​តោនតម្លៃ​​១៤​ម៉ឺន​រៀល​ បើ​ដំឡូង​មី​ស្ងួត​១​គីឡូក្រាម​តំលៃ​៥០០​រៀល​ ស្មើ​១តោនតម្លៃ៥០​ម៉ឺន​រៀល​ ។ បើ​ប្រៀបធៀប​ឆ្នាំ​មុន​ ដំឡូង​មី​សើម​១​គីឡូក្រាម​៤០០​រៀល​ស្មើ​១​តោន​តំលៃ​៤០​ម៉ឺន​រៀល​ និង​ដំឡូង​មី​ស្ងួត​១​គីឡូក្រាម​តំលៃ​៨៨០​រៀល​ស្មើ​១​តោន​៨៨​ម៉ឺន​រៀល​។

ប្រជា​កសិករខាងលើ​​បាន​បញ្ជាក់​ថា​ ​ការ​បង្កបង្កើន​ផល​ដំឡូង​មី​ចំណាយ​ថ្លៃ​ពលកម្ម​និង​ជី​ថ្នាំ​បាញ់​រហូត​ដល់​ប្រមូល​ផល​ក្នុង​១​ហិ​កតា​ប្រមាណ​ជាង​២​លាន​រៀល​ហើយ​ប្រមូល​បាន​ក្នុង​១​ហិ​កតា​ជា​មធ្យម​ជាង​២០​តោន​ ។ តែ​អកុសល​ឆ្នាំ​នេះ​ដំឡូង​មី​តំលៃ​​គិតគូរ​ទូរ​ទាត់​ថ្លៃ​ចំណាយ​ប្រហែលជា​មិន​ចង់​រួចខ្លួន​ទើប​ប្រជា​កសិករ​សុំ​អោយ​មន្ទី​ជំនាញ​និង​ខេត្ត​ជា​ពិសេស​សភា​ពាណិជ្ជ​ខេត្តបន្ទាយមានជ័យ​ជួយរ​កតី​ផ្សារ​ជូន​ប្រជា​កសិករ​ផង​ធ្វើ​យ៉ាង​តំលៃ​អោយ​បាន​ប្រហាក់ប្រហែល​ឆ្នាំ​មុន​។

លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ ប្រធាន​មន្ទី​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា​ ទូទាំង​ខេត្តបន្ទាយមានជ័យ​ ផ្ទៃដី​បង្កបង្កើន​ផល​ដំឡូង​មី​មាន​ប្រមាណ​ជាង​៧​ម៉ឺន​ហិ​កតា​ដែល​ភាគច្រើន​ដាំ​ស្រុក​ជាប់​ជាយ​ដែន​ រួមមានស្រុក​ថ្មពួក ស្រុក​ស្វាយ ស្រុក​អូរ​ជ្រៅ ស្រុក​ម៉ា​ឡៃ ហើយ​ឆ្នាំ​នេះ​ប្រជា​កសិករ​ដែល​ប្រមូល​ផល​បាន​ក្នុង​១​ហិ​កតា​ទ​ទយ​ល​បាន​ផល​ជា​មធ្យម​ជិត​២០​តោន ។ ​ទោះជា​តំលៃ​ឆ្នាំ​នេះ​ស្រុត​ប​ន្តិ​ច តែ​ប្រជា​កសិករ​អាច​ទទួលយក​បាន​ដំឡូង​មី​ត្រូវ​បាន​ឈ្មួញ​ថៃ​ចូល​មក​ពី​ទិញ​ដឹក​ចេញ​តាម​ច្រក​តំបន់​បឹង​ត្រកួន​ស្រុក​ថ្មពួក ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ