ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនជនសង្ស័យ៤នាក់ផឹកស៊ីហើយគ.ប់កែវស្រាទៅលើជនរងគ្រោះចោទថា ផឹកស៊ីស្រែកឡូឡា

8 ម៉ោង មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​បាន​ផឹកស៊ី ហើយ​គប់​កែវ​ស្រា​ទៅ​លើ​ជន​រង​គ្រោះ​ដោយ​ចោទ​ថា ផឹកស៊ី​ស្រែក​ឡូឡា ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៥​។ លោក​វរៈសេនីយ៍ត្រី នួន…

បន្ទាយ​មាន​ជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​បាន​ផឹកស៊ី ហើយ​គប់​កែវ​ស្រា​ទៅ​លើ​ជន​រង​គ្រោះ​ដោយ​ចោទ​ថា ផឹកស៊ី​ស្រែក​ឡូឡា ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៥​។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​៖ ជនសង្ស័យ​៤​នាក់​មាន ១.​ឈ្មោះ បាត់ ច​ន្នី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ២.​ឈ្មោះ លៀត ចិន្តា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ៣.​ឈ្មោះ រ៉ែ​ន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ៤.​ឈ្មោះ រ៉​ន រស់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​បាន​បញ្ជាក់​ថា ៖ ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​ឈ្មោះ ឃូ ចាន់​រ័​ត្ន ហៅ​ក្តឹប ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​.​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្តឹង​ជនសង្ស័យ​៤​នាក់​ដែល​ប្រើ​ហិ​.​ង្សា​ទៅ​លើ​ខ្លួន​ជា​ជន​រង​គ្រោះ ដោយ​យក​កែវ​ស្រាប​គប់​ទៅ​លើ​ខ្លួន បណ្តាល​របួសធ្ងន់​ចំ​ភ្នែក​ខាងឆ្វេង ត្រូវ​បាន​បញ្ជូន​កាន់​មន្ទីរពេទ្យ​ភ្នំពេញ ដែល​កើតឡើង កាលពី​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៥ នៅ​ចំណុច​ហាង​បា​ស្តារ​ផាប់ ស្ថិត​ភូមិ​/​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ថា ៖ ក្រោយ​ទទួល​ពាក្យបណ្តឹង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុ​សិរី​សោភ័ណ បាន​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ឃាត់​ជនសង្ស័យ​ជា​បន្តបន្ទាប់​បាន​ចំនួន​៤​នាក់ ត្រូវ​បាន​នាំ​យក​សាកសួរ​តាម​ចម្លើយ​សារភាព​ខ្លួន​ពិត​បាន​យក​កែវ​ស្រា​គប់​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​របួស ព្រោះ​ខឹង​ជន​រង​គ្រោះ និង​បក្ខពួក​ផឹកស៊ី​ស្រែក​ឡូឡា និង​ជេរ​ប្រមាថ​ទៅ​លើ​ក្រុម​ខ្លួន ទើប​ខឹង​ទ្រាំ​លេង​បាន​ទាញ​កែវ​ស្រា​គប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្តាល​របួសធ្ងន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ