ខេត្តក្រចេះ ៖ សេចក្តីរាយការបឋមឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ៣ ទៀបភ្លឺឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ មាន ហេតុការធ្វើឲ្យភ្ញាក់ផ្អើលមួយ គឺជាករណីនាយប៉ុស្តិ៍រដ្ឋបាលនគរ បាលម្នាក់ បានធ្វើអត្តឃាតកម្មបញ្ចប់ជីវិតបាញ់សម្លាប់ខ្លួនដោយកាំភ្លើងអាកាស្វាយបត់ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកណ្តាល ស្ថិតនៅភូមិរកាកណ្តាល សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ។
ជនរងគ្រោះមានឈ្មោះ គាន ម៉ានិល ភេទប្រុស អាយុ៣៩ ឆ្នាំ មុខរបរ ជាមន្ត្រីនគរបាលជាតិ មុខងារ (នាយប៉ុស្តិ៍) ។

សេចក្តីរាយការបឋមឲ្យដឹងទៀតថា នៅវេលាទៀបភ្លឺថ្ងៃខែខាង លើ មន្ត្រីនគរបាលប៉ុស្តិ៍ និងប្រជាពលរដ្ឋ រស់នៅភូមិរកាកណ្តាល ទី១ មានការភ្ញាក់ផ្អើលដោយឮសូរសម្លេងផ្ទុះគ្រាប់កាំភ្លើងអាកា នៅប៉ុស្តិ៍រដ្ឋបាលរកាកណ្តាល ដែលមានទីតាំងនៅខាងលិចជាប់របងមណ្ឌលសុខភាពភូមិរកាកណ្តាល សង្កាត់រកាកណ្តាល ក្រុង. ខេត្តក្រចេះ ខណៈពេលគេស្ទុះចេញទៅមើល ស្រាប់តែស្រឡាំង កាំងគ្រាប់គ្នា ពុទ្ធោ ! លោកនាយប៉ុស្តិ៍ បញ្ចប់ជីវិតដោយដេកអោបកាំភ្លើងអាកាក្នុងថ្លុកឈាម ជាការរន្ធត់ និងសោកស្តាយជាទីបំផុតចំពោះការធ្វើពលិកម្ម ដែលមិននឹកស្មានដល់បែបនេះសោះ ។
ក្រោយកើតហេតុនៅព្រឹកថ្ងៃដដែលនោះ គេបានឃើញសមត្តកិច្ចបង្កើតគណកម្មការចម្រុះមួយ ថ្នាក់ខេត្ត ស្រុក និងមូលដ្ឋាន បានចុះទៅពិនិត្យ និងធ្វើកោសលវិច្ច័យលើសាកសព ដោយមានការបំភ្លឺពីសាក្សីដឹងឮប្រយោលមុនកើតហេតុ បានអះអាងថា លោក នាយប៉ុស្តិ៍ ដាច់ចិត្តបញ្ចប់ជីវិត ពិតជាមានវិបត្តិផ្លូវចិត្ត ប្រាកដមែន ។ ប៉ុន្តែវិបត្តិផ្លូវចិត្តរបស់លោកនាយប៉ុស្តិ៍ ដែលឈានទៅដល់កម្រិ តយ៉ាងធ្ងន់ធ្ងរ ប្រើកាំភ្លើងអាកាបាញ់ប្រហារសម្លាប់ខ្លួនឯងនោះ ពុំមានអ្នកណាម្នាក់ដឹងមូលហេតុច្បាស់លាស់ឡើយ ។
សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារ និងអង្គភាព ចូលរួមធ្វើបុណ្យបូជាតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ