ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​ការ​ពិត​ហើយ! ​ស.ព​បុរស​ប្រទះ​ឃើញ​ក.ប់​ ក្នុង​ចម្ការ​ស្វាយចន្ទី​

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ព័ត៌មាន​ផ្លូវ​ការណ៍​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ស្តី​ពី​ការ​ចាប់ខ្លួន​ជនជាតិ​ចិន​៧ នាក់​(​ប៉ុន្តែ​ជន​ពាក់​ពន្ធ​៤​នាក់​) ករណី​យក​សាកសព​ទៅ​ប្លុង​ចោល​នៅ​ចំការ​ស្វាយចន្ទី ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដឹង​ការ​ពិត​ហើយ​គឺជា​ករណី​«​លាក់បាំង​សាកសព»…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ព័ត៌មាន​ផ្លូវ​ការណ៍​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ស្តី​ពី​ការ​ចាប់ខ្លួន​ជនជាតិ​ចិន​៧ នាក់​(​ប៉ុន្តែ​ជន​ពាក់​ពន្ធ​៤​នាក់​) ករណី​យក​សាកសព​ទៅ​ប្លុង​ចោល​នៅ​ចំការ​ស្វាយចន្ទី ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដឹង​ការ​ពិត​ហើយ​គឺជា​ករណី​«​លាក់បាំង​សាកសព» ។

ព័ត៌មាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៦ និង​៣០​នាទី មាន​ករណី​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ជា​ជនជាតិ​ចិន នៅ​ចំណុច​ចំការ​ស្វាយចន្ទី​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ត្រពាំង​ផ្លុ​ង​ទី​២ ឃុំ​ត្រពាំង ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។

ក្រោយ​ពី​មាន​ហេតុការណ៍​ខាងលើ​នោះ​កើតឡើង ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន លោក​វរសេនីយ៍ឯក ហែម បូ​ណា និង​លោក​វរសេនីយ៍ឯក ឆាន់ គី​ម​លី អនុប្រធាន​នាយកដ្ឋាន បាន​ចុះ​ទៅ​សហការ​ជាមួយ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​ព្រះ​សីហ​នុ ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី និង​ជំនាញ យ៉ាង​យកចិត្តទុកដាក់ ដោយ​កំណត់​បាន​អត្តសញ្ញាណ និង​ទីតាំង​លាក់ខ្លួន​របស់​ក្រុម​មនុស្ស​មួយ​ចំនួន​ដែល​ពាក់​ពន្ធ យក​សាកសព​ទៅ​កប់​ចោល​ដោយ​ពុំ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ។

លុះ​នៅ​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​១២ និង​១០ នាទី កម្លាំង​ជំនាញ​បាន​បន្ត​សហការ​ដោយ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៧ នាក់ ។ ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៧ នាក់​យក​ទៅ​សាកសួរ គឺ​មាន​តែ​៤ នាក់​ទេ​ដែល​ជាប់​ពាក់​ពន្ធ​បទល្មើស ៖
១-​ឈ្មោះ XIAO LIN ភេទ​ប្រុស អាយុ​២៦ ឆ្នាំ ជនជាតិ​ចិន
២-​ឈ្មោះ XU NINGXUN ភេទ​ប្រុស អាយុ​៣០ ឆ្នាំ ជនជាតិ​ចិន
៣-​ឈ្មោះ SAI AUNG KHAY ភេទ​ប្រុស អាយុ​១៩ ឆ្នាំ ជនជាតិ​មី​យ៉ា​ន់​ម៉ា
៤-ឈ្មោះ ANGTA AILAI ភេទ​ប្រុស អាយុ​២៣ ឆ្នាំ ជនជាតិ​មី​យ៉ា​ន់​ម៉ា ។

ជនសង្ស័យ​ទាំង​៤ នាក​បាន​ឆ្លើយ​សារភាព​ប្រហាក់ប្រហែល​គ្នា​ថា កាលពី​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៥ ពួក​គេ​ពិតជា​បាន​ធ្វើ សកម្មភាព ដឹក​ជន​រង​គ្រោះ​ដែល​ធ្លាក់​ពីលើ​អគារ​មួយ​កន្លែង​នៅ​ខេត្ត​ត្បូងឃ្មុំ ស្លាប់​តាម​ផ្លូវ ហើយក៍​ដឹក​សាកសព​យក​ទៅ​កប់​នៅ ក្នុង​ចំការ​ស្វាយចន្ទី ស្ថិត​ភូមិ​ត្រពាំង​ផ្លុ​ង​ទី​២ ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ប្រាកដ​មែន ។ ចំណែកឯ​មនុស្ស​ចំនួន​៣ នាក់​ទៀត គឺ​មិន​មានការ​ជាប់​ពាក់​ពន្ធ​ក្នុង​ករណី​ខាងលើ​នេះ​ទេ ។

ក្រោយ​បញ្ចប់​ការ​សួរនាំ ជន​ដៃដល់​៤ នាក់​ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ