ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រសួងមហាផ្ទៃមាន​ចំណាត់ការ​ទៅ​លើ​ចៅសង្កាត់​តា​ខ្មៅ​និង​កូនចៅ​៣នាក់ បញ្ចប់​មុខងារ​ជំនួយ ការ​ម្នាក់​ពាក់​ព័ន្ធ​បទ​​រំលោ.ភ​អំណា.ច និង​ប្រព្រឹត្ត​អំពើ​ពុក​រលួ.យ​

8 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ មានការ​បែកធ្លាយ​នូវ​លិខិត​មួយ​ត្រូវ​បាន​គេ​យក​មក​ផ្សព្វផ្សាយ​ជា​សាធារណៈ​លើ​បណ្តាញ​សង្គម ពាក់​ព័ន្ធ​ចៅ​សង្កា​ត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល និង​កូនចៅ​ក្រោម​ឱវាទ​៣ នាក់ ជាប់ចោទ​ពី​បទ​.​រំលោភ​អំណាច និង​ប្រព្រឹត្ត​អំពើ​ពុក…

ខេត្តកណ្ដាល ៖ មានការ​បែកធ្លាយ​នូវ​លិខិត​មួយ​ត្រូវ​បាន​គេ​យក​មក​ផ្សព្វផ្សាយ​ជា​សាធារណៈ​លើ​បណ្តាញ​សង្គម ពាក់​ព័ន្ធ​ចៅ​សង្កា​ត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល និង​កូនចៅ​ក្រោម​ឱវាទ​៣ នាក់ ជាប់ចោទ​ពី​បទ​.​រំលោភ​អំណាច និង​ប្រព្រឹត្ត​អំពើ​ពុក រលួយ ។

ក្នុង​លិខិត​នោះ​មាន​ខ្លឹមសារ​ថា ៖ កាលពី​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០២៥ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជម្រាប ទៅ​ឯកឧត្តម អភិបាល នៃ​គណៈ​អភិ​បា ល​ខេត្តកណ្តាល .

កម្មវត្ថុ ៖ ស្តី​ពី​លទ្ធផល នៃ​ការ​ធ្វើ​អធិការកិច្ច ពាក់​ពន្ធ​នឹង​ពាក្យបណ្តឹង​ចុះ​ថ្ងៃ​១៩ ខែកក្កដា ឆ្នាំ​២០២១ របស់​លោក​វរៈសេនីយ៍ត្រី ហោ សំ​អុល អតីត​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​ខ្មៅ ។

យោង ៖ ពាក្យបណ្តឹង​ចុះ​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២១ របស់​លោក​វរៈសេនីយ៍ត្រី ហោ សំ​អុល អតីត​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ បា​លតា​ខ្មៅ មាន​ទីលំនៅ​ផ្ទះ​លេខ​៦៥E ផ្លូវ​លេខ​២ ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ​ន​ខេត្តកណ្តាល ។

ចំណាត់ការ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២៥ ។

តប​តាម​កម្មវត្ថុ និង​យោង​ខាងលើ ខ្ញុំ​សូម​ជ​ម្រាម ឯកឧត្តម ជ្រាប​ថា ក្រសួងមហាផ្ទៃ បាន​ទ​ទួ​លៀ​ក្យ​បណ្តឹង​ដូច​មាន​ក្នុង​យោង​ខាងលើ សុំ​ប្តឹង​ពី​ឈ្មោះ​រួម​មាន ៖

១-​លោក ជៀម សំរិត​ធី មន្ត្រី​នគរបាល​គ្រឿងញៀន នៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ២-​លោក ជៀម ខូ​យ ចៅសង្កាត់​តា​ខ្មៅ ៣-​លោក សុខ សុ​ផា ស្មៀន​សង្កាត់​តា​ខ្មៅ ៤-​លោកស្រី ជៀម សំរិត​សោភា ជា​អ្នក​សរសេរ​សំបុត្រ​កំណើត​(​កាន់​ឯកសារ​រត់ការ​)​ពី​បទ​.​រំលោភ​អំណាច និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ។

ក្រោយ​ពី​បាន​ចាត់​មន្ត្រី​អធិការកិច្ច និង​ពិនិត្យ​ឯកសារ​ពាក់​ពន្ធ​រួច​មក ក្រសួងមហាផ្ទៃ ប្រគល់​ភារកិច្ច​ជូន រដ្ឋបាល​ខេត្តកណ្តាល ធ្វើ​លិខិត​ណែនាំ​ទៅ​រដ្ឋបាល​សង្កាត់​តា​ខ្មៅ ឲ្យ​បញ្ចប់​មុខងារ​លោកស្រី ជៀម សំរិត​សោភា ជា​ជំនួយការ​រដ្ឋបាល​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

អាស្រ័យ​ហេតុនេះ សូម ឯកឧត្តម អភិបាល នៃ​គណ​អភិបាល​ខេត្តកណ្តាល អនុវត្ត​តាម​ការ​ណែនាំ​ខាងលើ​នេះ ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ