ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិ​ឆាបឆេះ​ឃ្លាំង​ស្តុក​ក្រណាត់​អស់ទាំង​ស្រុង នៅ​ជិត​សាលា​ខណ្ឌ​កំ​បូល

17 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​ស្តុក​ក្រណាត់​មួយ​កន្លែង បាន​ជួប​គ្រោះ​អគ្គិភ័យ ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ទាំង​យប់ រង​ការ​ខូចខាត​ទាំងស្រុង ហើយ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ ប៉ុន្តែ​ជាបឋម​សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​។ នៅ​ក្នុង​ពេល​កើត…

រាជធានី​ភ្នំពេញ ៖ ឃ្លាំង​ស្តុក​ក្រណាត់​មួយ​កន្លែង បាន​ជួប​គ្រោះ​អគ្គិភ័យ ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ទាំង​យប់ រង​ការ​ខូចខាត​ទាំងស្រុង ហើយ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​ទេ ប៉ុន្តែ​ជាបឋម​សង្ស័យ​ឆ្លង​ចរន្តអគ្គិសនី​។ នៅ​ក្នុង​ពេល​កើត មាន​អគ្គិភ័យ​នេះ​ភ្លាម​នោះ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចេញ​ទៅ​អន្តរាគមន៍ ចំណែក​រថយន្ត​ពន្លត់​អគ្គិភ័យ​ច្រើន​គ្រឿង ដែល​មក​ពី​បណ្ដា​អង្គភាព​នានា បាន​ទៅ​ដល់ទី​នោះ​បាញ់​ពន្លត់ភ្លើង​ជា​បន្តបន្ទាប់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៥ ដែល​ឃ្លាំង​ស្តុក​អេ​ត​ចាយ​ខាងលើ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​កប់​អំបិល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ជិត​សាលា​ខណ្ឌ​កំ​បូល​ដែរ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បឋម​ថា ទីតាំង​កើ​ហេតុ​នោះ គឺជា​ឃ្លាំង​ស្តុក​ក្រណាត់ ហើយ​មុន​ដំបូង​ភ្លើង​បាន​ឆេះ​គំនរ​កម្ទេច​ក្រណាត់​ដ៏​ធំ ស្ថិត​នៅ​ក្នុង​បរិវេណ​ទីតាំង​ឃ្លាំង​ខាងលើ ហើយ​ក៏​ស្ថិត​នៅ​កៀក និង​អគារ​ឃ្លាំង​នោះ​ថែម​ទៀត​ផង ។ ខណៈនោះ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចេញ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ ហើយ​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ច្រើន​គ្រឿង ទៅ​បាញ់​ពន្លត់​ដែរ ប៉ុន្តែ​ពន្លត់​អត់​ឈ្នះ ពេល​នោះ​ភ្លើង ក៏​បាន​ឆេះ​រាល​ចូល​ទៅ​បំផ្លាញ​ឃ្លាំង​ទាំងមូល​តែ​ម្ដង ។

ប្រភព​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈ​នេះ នៅ​មិន​ទាន់​ដឹង​ថា ការ​ឆាបឆេះ​នេះ បណ្ដាល​មក​ពី​មូលហេតុ​អ្វី​នៅឡើយ​ទេ ហើយ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ កំពុង​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ច្រើន​គ្រឿង ក្នុង​ការ​ពន្លត់ភ្លើង​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ