ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហ្វ្រិក​ខាង​ត្បូង​សោក​ស្ដាយ​ដែល​អាមេរិកដេញ​ទូត​ខ្លួន​ពី​វ៉ាស៊ីនតោន

20 ម៉ោង មុន

ទី​ក្រុង​ចូហាន់​ណេស្បឺក៖ ​​ប្រធានា​ធិបតី​អាហ្វ្រិក​ខាង​ត្បូង​សម្ដែង​ការ​សោក​ស្ដាយ​​ដែល​អាមេរិក​ប្រកាស​បណ្ដេញ​ឯក​អគ្គ​រដ្ឋ​ទូត​របស់​លោក​ចេញ​ពី​ទី​ក្រុង​វ៉ាស៊ីន​តោន​​ក្រោម​ហេតុ​ផលថា​​ទូត​រូប​នេះ​រើស​អើង​ជាតិ​សាសន៍​អាមេរិក និង​ស្អប់​លោក​ត្រាំ​។ ​អាហ្រ្វិក​ខាង​ត្បូង​បញ្ជាក់​ថា​ខ្លួន​នៅ​តែ​មាន​ឆន្ទៈ​ចង់​បន្ត​ទំនាក់​ទំនង​ជា​មួយ​អាមេរិក​ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​​ទាំង​អស់​គ្នា​។​ ​សេចក្ដី​ថ្លែង​ការណ៍​របស់​ប្រធានា​ធិបតី​អាហ្វ្រិក​ខាង​ត្បូង លោក​រ៉ាម៉ាហ្វូសា​ បាន​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហ​ទំព័រ​ផង និង​នៅ​លើ​បណ្ដាញ​អ៊ិច​ផង​។ លោក​អំពាវ​នាវ​ឱ្យ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​​​រក្សា​អាកប្ប​ករិយា​សម​រម្យ​ក្នុង​នាម​ជា​អ្នក​ការ​ទូត​។ ​ទំនាក់​ទំនង​អាមេរិក…

ទី​ក្រុង​ចូហាន់​ណេស្បឺក៖ ​​ប្រធានា​ធិបតី​អាហ្វ្រិក​ខាង​ត្បូង​សម្ដែង​ការ​សោក​ស្ដាយ​​ដែល​អាមេរិក​ប្រកាស​បណ្ដេញ​ឯក​អគ្គ​រដ្ឋ​ទូត​របស់​លោក​ចេញ​ពី​ទី​ក្រុង​វ៉ាស៊ីន​តោន​​ក្រោម​ហេតុ​ផលថា​​ទូត​រូប​នេះ​រើស​អើង​ជាតិ​សាសន៍​អាមេរិក និង​ស្អប់​លោក​ត្រាំ​។ ​អាហ្រ្វិក​ខាង​ត្បូង​បញ្ជាក់​ថា​ខ្លួន​នៅ​តែ​មាន​ឆន្ទៈ​ចង់​បន្ត​ទំនាក់​ទំនង​ជា​មួយ​អាមេរិក​ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​​ទាំង​អស់​គ្នា​។​

​សេចក្ដី​ថ្លែង​ការណ៍​របស់​ប្រធានា​ធិបតី​អាហ្វ្រិក​ខាង​ត្បូង លោក​រ៉ាម៉ាហ្វូសា​ បាន​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហ​ទំព័រ​ផង និង​នៅ​លើ​បណ្ដាញ​អ៊ិច​ផង​។ លោក​អំពាវ​នាវ​ឱ្យ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​​​រក្សា​អាកប្ប​ករិយា​សម​រម្យ​ក្នុង​នាម​ជា​អ្នក​ការ​ទូត​។

​ទំនាក់​ទំនង​អាមេរិក និង​អាហ្វ្រិក​ខាង​ត្បូង​ចាប់​ផ្ដើម​ធ្លាក់​ចុះខ្លាំង​ចាប់​តាំង​ពី​លោក​ត្រាំ​កាត់​ផ្ដាច់​ជំនួយ​ហិរញ្ញ​វត្ថុ​សម្រាប់​អាហ្វ្រិក​ខាង​ត្បូង​ក្រោម​ហេតុ​ផល​ថា​ប្រទេស​នេះ​មាន​គោល​នយោបាយ​ដី​ធ្លី​មិន​ត្រឹម​ត្រូវ​។ ម៉្យាង​ទៀត​ អាហ្វ្រិក​ខាង​ត្បូង​ដាក់​ពាក្យ​ប្ដឹង​ឱ្យ​អាយ​ស៊ី​ស៊ី​ (ICC) ចាប់​លោក​ណឺតាន់​យ៉ាហ៊ូ​យក​ទៅ​កាត់​ទោស​នៅ​ទីក្រុង​ឡាអេ​ពី​បទ​ប្រល័យ​ពូជ​សាសន៍​។

​អាមេរិក​ចាត់​ទុក​ថា​ទូត​រូប​នេះ​ជា​អ្នក​នយោបាយ​មាន​ចរិត​រើស​អើង​ជាតិ​សាសន៍​។ គាត់​ស្អប់​អាមេរិក និង​លោក​ត្រាំ​។ ដូច្នេះ​ទុក​នៅ​ធ្វើ​អ្វី​ទៀត​ត្រូវ​តែ​បណ្ដេញ​ចេញ​។ ខាង​លើ​នេះ​ជា​សម្ដី​រាជ​សីហ៍​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ ម៉ាកូ រូប៊ីយ៉ូ។​ លោក​​ម៉ាកូ​បង្ហោះ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​អាមេរិក​មិន​ត្រូវ​ការ​ស្វាគមន៍​​លោក​ឯក​អគ្គ​​រដ្ឋ​ទូត​អាហ្វ្រិក​ខាង​ត្បូង​រូប​នេះ​ត​ទៅ​ទៀត​ទេ​។ យើង​មិន​ត្រូវ​ពិភាក្សា​អ្វី​ជា​មួយ​គាត់​​ទេ​ ហើយ​ជា​មនុស្ស​ដែល​អាមេរិក​លែង​ស្វាគមន៍​ឱ្យ​ជាន់​លើ​ទឹក​ដី​របស់​ខ្លួន​​ត​ទៅ​ទៀត​។​

ប្រភព​ខ្លះ​បង្ហើប​ឱ្យ​​ដឹង​ថា​ចាប់​តាំង​ពី​លោ​កត្រាំ​ឡើង​កាន់​អំណាច​ ឯក​អគ្គ​រដ្ឋ​ទូត​អាហ្វ្រិក​ខាង​ត្បូង​រូប​នេះ​ពុំ​ដែល​បាន​ចូល​រួម​ប្រជុំ​ជា​មួយ​មន្ត្រី​រដ្ឋាភិបាលអាមេរិក​​នៅ​ក្រសួង​ការ​បរទេស​ និង​មន្ត្រី​​អាមេរិក​សំខាន់​ៗ​ទេ​ ឱ្យ​តែ​ខ្សែ​ខាង​បក្ស​សា​ធារណ​រដ្ឋ​គឺ​ទូត​រូប​នេះ​មិន​ដែល​ជួប​សោះ​។ ប្រភព​ខ្លះ​ថា​លោក​ឯក​អគ្គ​រដ្ឋ​ទូត​រូប​នេះ​មាន​ទំនោរ​គាំទ្រ​ពួក​ប៉ាឡេស្ទីន និង​រិះ​គន់​អ៊ី​ស្រា​អែល​ឥត​សំចៃ​មាត់​។ នេះ​ជា​មូល​​ហេតុ​ធំ​ដែល​ធ្វើ​ឱ្យ​លោក​​ត្រាំ​មាន​កំហឹង​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ