ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​វៀតណាម​ ៧​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ពី​បទ​ជួញដូរ​គ្រឿងញៀ.ន នៅ​ក្រុង​បា​វិត

20 ម៉ោង មុន

ខេត្តស្វាយរៀង ៖ កម្លាំង​ជំនាញ​នគរបាល​ប្រឆាំង​គ្រឿងញៀន ខេត្តស្វាយរៀង បាន​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៧​នាក់ និង​ដកហូត​ថ្នាំ​ញៀន…

ខេត្តស្វាយរៀង ៖ កម្លាំង​ជំនាញ​នគរបាល​ប្រឆាំង​គ្រឿងញៀន ខេត្តស្វាយរៀង បាន​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៧​នាក់ និង​ដកហូត​ថ្នាំ​ញៀន បាន​មួយ​ចំនួន​និង​ឧបករណ៍​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៥ ជនសង្ស័យ​ជនជាតិ​វៀតណាម ចំនួន​០៧​នាក់ រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន និង​ឧបករណ៍​សម្ភារ​មួយ​ចំនួន​ទៀត ដែល​ជាប់​ទាក់ទិន​ក្នុង​ករណី​ជួញដូរ រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រូវ​បាន​កម្លាំង​ជំនាញ​ផែន​ការងារ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តស្វាយរៀង ប​ញ្ជួ​ន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ