ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ក់ដង​សន្ទូច​សង្កត់​លើតៃកុងឡាន​ម្នាក់​ស្លា.ប់ ​ភ្លាម

11 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជា​រឿង​មួយ​ដែល​បងប្អូន​គួរ​ប្រុង​ប្រ​យ័​ត្ន កុំអោយ​ជួប​បែប​នេះ ។ ជាក់ស្តែង បុរស​ម្នាក់​កំពុង​បញ្ជា​រថយន្ត​ស្ទូច​លូ ពេល​នោះ​ស្រាប់តែ​មាន​បញ្ហា​បាក់ដង​សន្ទូច បណ្ដាល​ឲ្យ​កៀប​ខ្លួន​រង​របួស​ជា​ទម្ងន់ ហើយ​កម្មករ​៣…

ខេត្តកណ្តាល ៖ ជា​រឿង​មួយ​ដែល​បងប្អូន​គួរ​ប្រុង​ប្រ​យ័​ត្ន កុំអោយ​ជួប​បែប​នេះ ។ ជាក់ស្តែង បុរស​ម្នាក់​កំពុង​បញ្ជា​រថយន្ត​ស្ទូច​លូ ពេល​នោះ​ស្រាប់តែ​មាន​បញ្ហា​បាក់ដង​សន្ទូច បណ្ដាល​ឲ្យ​កៀប​ខ្លួន​រង​របួស​ជា​ទម្ងន់ ហើយ​កម្មករ​៣ ទៅ៤​នាក់​ទៀត ដែល​កំពុងធ្វើការ​ជាមួយ​គ្នា​ក៏​បាន​ស្ទុះ​ទៅ​ជួយ ដើម្បី​គាស់ និង​ទាញ​ជន​រង​គ្រោះ​ចេញពី​ដង សន្ទូច ដឹក​ជន​រង​គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែម​ជ័យ​ជំនះ ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល ប៉ុន្តែ​ដោយ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក ជន​រង​គ្រោះ​បាន​បាត់បង់​អាយុជីវិត នៅ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ។

ជន​រង​គ្រោះ​មានឈ្មោះ ខ្លី ណា​រិ​ន ភេទ​ប្រុស អាយុ​២៥ឆ្នាំ ជាកម្មករ តៃកុង​រថយន្ត​ស្ទួ​ច ស្រុក​កំណើត​ភូមិ​ពាម​ប្រជុំ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ។ ហេតុ​ការ​ណ៍នេះ​បាន​កើត ឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣២ នាទី ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ ២០២៥ នៅ​ចំណុច​ការដ្ឋាន​ចាក់​លូ ភូមិ​លេខ​២ សង្កាត់​ស្វាយរលំ ក្រុង​តា​ខ្មៅ ។

បើ​តាម​សាក្សី​ឈ្មោះ ឆោ​ក ហុ​ក​ស៊ី​ន ភេទ​ប្រុស អាយុ​៤១ឆ្នាំ ដែល​ជា​អ្នកធ្វើការ​ងារ​ជាមួយ​ជន​រង​គ្រោះបាន​ឲ្យដឹង​ថា នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​៨ព្រឹក ជន​រងគ្រោះ​បាន​ចូល​ធ្វើ​ការងារ នៅ​ការដ្ឋាន​ចាក់​លូរ​រយៈពេល​បួន​ខែ ជំនាញ​ខាង​បើករថយន្ត​ស្ទូច​លូ ។

នៅ​ថ្ងៃ​កើតហេតុ​ជន​រង​គ្រោះ បាន​និង​កំពុង​បញ្ជា​រថយន្ត​ស្ទូច​លើ​លូ ចេញពី​កន្លែង​ចាក់​ពុ​ម្ភ​ធ្វើ​លូ ស្រាប់​បាក់ដង​សន្ទូច បណ្ដាល​ឲ្យ​កៀបសង្កត់​ជន​រង​គ្រោះ​យ៉ាង​ដូច្នោះ​ទៅ ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​ផ្នែក​ជំនាញបាន​ចុះ​ពិនិត្យ និង​ធ្វើ​កោសល​វិ​ច្ច័​យ​លើ​សាកសព និង​បាន​ធ្វើការ​ស​ន្និ​ដ្នា​ន ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ឧបទ្ទវហេតុ​បាក់ដង​ស​ន្ទួ​ច​ទម្ងន់​៥តោន សង្កត់​ស្លាប់​ប្រាកដ​មែន ។ សព​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​តាម​ប្រពៃណី ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ