ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​គេ​មិន​អោយ​សាក​ថ្ម​ទូរស័ព្ទ ឬ Power Bank នៅ​លើ​យន្តហោះ?

14 ម៉ោង មុន
  • ភ្នំពេញ

ដោយសារ​តែ​ការ​សង្ស័យ​អំពី​ទំនាក់ទំនង​រវាង Power Bank ដែល​គេ​ស្គាល់​ថា ថ្ម​ចល័ត នឹង​ឧបត្តិហេតុ​ឆេះ​យន្តហោះ​ជា​បន្តបន្ទាប់​នៅ​កូរ៉េ​ខាងត្បូង ក្រុមហ៊ុន​អាកាសចរណ៍​នៅ​អាស៊ី​មួយ​ចំនួន​បាន​ចេញ​បម្រាម ឬ​ការ​ដាក់​កម្រិត​លើ​ការ​ប្រើប្រាស់​វា​នៅ​លើ​យន្តហោះ​ជា​បណ្តើរ​ៗ​។ តាម​សេចក្តីរាយការណ៍​និង​សេចក្តី​ប្រកាស​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ…

ដោយសារ​តែ​ការ​សង្ស័យ​អំពី​ទំនាក់ទំនង​រវាង Power Bank ដែល​គេ​ស្គាល់​ថា ថ្ម​ចល័ត នឹង​ឧបត្តិហេតុ​ឆេះ​យន្តហោះ​ជា​បន្តបន្ទាប់​នៅ​កូរ៉េ​ខាងត្បូង ក្រុមហ៊ុន​អាកាសចរណ៍​នៅ​អាស៊ី​មួយ​ចំនួន​បាន​ចេញ​បម្រាម ឬ​ការ​ដាក់​កម្រិត​លើ​ការ​ប្រើប្រាស់​វា​នៅ​លើ​យន្តហោះ​ជា​បណ្តើរ​ៗ​។

តាម​សេចក្តីរាយការណ៍​និង​សេចក្តី​ប្រកាស​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ​ខាងត្បូង តៃវ៉ាន់ ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី និង​អាកាសចរណ៍​ថៃ គឺ​សុទ្ធតែ​ប្រកាស​ដាក់​ចេញ​នូវ​វិធានការ​រិ​ត​ត្បិត​លើ​ការ​ប្រើប្រាស់ Power Bank នេះ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​អ្នកដំណើរ​កម្ពុជា​ក៏​ត្រូវ​តែ​ដឹង​នឹង​ប្រុង​ប្រយ័ត្ន​និង​រៀបចំ​ខ្លួន​ឲ្យ​សមរម្យ​នៅ​មុន​ពេល​ធ្វើ​ដំណើរ​តាម​អាកាស ដោយសារ​តែ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនោះ​គឺ​សុទ្ធសឹងតែ​មាន​ប្រតិបត្តិការ​ដឹក​ជញ្ជូន​ផ្សារ​ភ្ជាប់​នឹង​កម្ពុជា ។

ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី​ដែល​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​លេចធ្លោរ​មួយ​នៅ​អាស៊ី បាន​ប្រកាស​ថា ក្រុមហ៊ុន​កំពុង​ចូលរួម​ក្នុង​បញ្ជី​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ឥឡូវនេះ​បាន​ចេញ​បម្រាម​ហាមឃាត់ ការ​ប្រើប្រាស់ Power Bank នៅ​លើ​យន្តហោះ​។

ការ​រឹត​បន្តឹង​នេះ​ធ្វើ​ឡើង​តាម​សកម្មភាព​ស្រ​ដៀង​គ្នា​នេះ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​ទូ​ទាំង​អាស៊ី ដែល​បាន​រឹត​បន្តឹង​ច្បាប់​លើ power bank ដោយសារ​តែ​ហានិភ័យ​អគ្គី​ភ័យ ដែល​អាច​កើត​មាន​ទាក់ទង​នឹង​សារធាតុ លី​ចូ​ម​។ ដូច្នេះ គេ​បារម្ភ​អំពី​សុវត្ថិភាព​នៃ​ការ​ហោះហើរ​។

ក្រុមហ៊ុន​នេះ​បាន​ប្រកាស​ជា​ចំហ​ថា “​ចាប់ពី​ថ្ងៃ​ទី ១ ខែមេសា ឆ្នាំ ២០២៥​តទៅ រាល់​អ្នកដំណើរ​តាម​ក្រុមហ៊ុន Singapore Airline នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​សាក Power Bank តាម​រយៈ​រន្ធ USB នៅ​លើ​យន្តហោះ ឬ​ប្រើ Power Bank ដើម្បី​សាក​ឧបករណ៍​ផ្ទាល់ខ្លួន​របស់​ពួក​គេ​ក្នុង​អំឡុង​រយៈពេល​នៃ​ការ​ហោះហើរ​ដាច់ខាត​” ។

ក្រុមហ៊ុន​នេះ​បាន​សង្កត់ធ្ងន់​ថា Power Bank នៅ​តែ​បន្ត​អនុញ្ញាត​ឲ្យ​អ្នកដំណើរ​យក​តាម​ខ្លួន​ដដែល គ្រាន់តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ភ្ជាប់​ឫ​ប្រើ ទៅ​នឹង​ទូរ​សព្ទ ឬ tablet អំឡុង​ពេល​នៃ​ការ​ហោះហើរ ។ ក្រុមហ៊ុន​នេះ​បាន​បន្ត​ទៀត​ថា Power Bank ដែល​អាចយ​កតាម​ខ្លួន​បាន​គឺ​អាច​មាន​ថាមពល​ត្រឹម ១០០ Wh ហើយ​បើ​ធំ​ជាង​នេះ​គឺ​ទាល់តែ​មានការ​យល់ព្រម​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​។

មក​ដល់​ពេល​នេះ​ក្រុមហ៊ុន​ដែល​ចេញ​បម្រាម​ឫ​រិ​ត​ត្បិត​ការ​ប្រើប្រាស់ Power Bank គឺ​មាន​ក្រុមហ៊ុន Korean Air និង Asiana របស់​កូរ៉េ​ខាងត្បូង ក្រុមហ៊ុន Singapore Airline របស់​សិង្ហ​បុរី ក្រុមហ៊ុន Thai Airways របស់​ថៃ ក្រុមហ៊ុន AirAsia របស់​ម៉ា​ឡេ​ស៊ី ហើយ​និង ក្រុមហ៊ុន​អាកាសចរណ៍​របស់​កោះ​តៃវ៉ាន់​។

នៅ​ពេល​នេះ​ដើម្បី​អាច​យក Power Bank នេះ​ទៅ​តាម​ខ្លួន​បាន​អ្នកដំណើរ​តម្រូវ​ឲ្យ​ច្រក​វា​ទៅ​ក្នុង​ថង់​ប្លា​ស្ទិ​ក ឫ​វត្ថុ​រក្សា​អ៊ី​សូ​ឡង់​។គួរ​រំលឹក​ថា កាលពី​ឆ្នាំ​២០១៦ ក្រុមហ៊ុន​អាកា​ចរណ៍​នានា​បាន​ចេញ​តែ​បម្រាម​មិន​អោយ​រក្សា​ទុក Power Bank នៅ​ក្នុង​វា​លី​ស​ដាក់​ឥ​វ៉ា​ន់​ប៉ុណ្ណោះ ។

កាលពី​ឆ្នាំ​២០២៤​កន្លង​ទៅ កម្ពុជា​មាន​គោលដៅ ហោះហើរ​ត្រង់​ជាមួយ​ប្រទេស​និង​តំបន់​ចំនួន​១២​។ ប្រតិបត្តិការ​ដឹក​ជញ្ជូន​ទាំងនេះ​គឺ​ដំណើរការ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ និង​អន្តរជាតិ​ចំនួន ៣១ ដោយ​រួម​ទាំង​ក្រុមហ៊ុន​ដែល​ចេញ​បម្រាម​ខាងលើ​សឹងតែ​ទាំងអស់​ផង​ដែរ ។

ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនេះ​បាន​ដឹក​ជញ្ជូន​អ្នកដំណើរ​សរុប​បាន​ជាង​៦​លាន​នាក់ តាម​រយៈ ជើងហោះហើរ​សរុប​ចំនួន ៥៨.៣៥៤ តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ចំនួន ៣ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ