ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជា​ចាប់ខ្លួន​មនុស្ស​ម្នាក់​រឿង​ដៀមដាម​សម្តេច​តេ​ជោ​មាន​វាសនា​ដូច​Duterte

14 ម៉ោង មុន
  • ភ្នំពេញ

សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បង្ហើប​ឲ្យ​ដឹង​ថា ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៥ថា សម្តេច​បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​មនុស្ស​ម្នាក់​នៅ​បាត់ដំបង​ ក្រោយ​បុគ្គល​រូប​នេះ​បាន Comment ចូល​ហ្វេ​ស​បុក​សម្តេច​មិនល្អ​ដែល​ថា (​តិច​ទៀត​ដល់​សម្តេច​) ក្រោយ​មានការ​ចាប់ខ្លួន​អតីត​ប្រធានាធិបតី​ហ្វី​លី​ពី​ន…

សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បង្ហើប​ឲ្យ​ដឹង​ថា ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៥ថា សម្តេច​បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​មនុស្ស​ម្នាក់​នៅ​បាត់ដំបង​ ក្រោយ​បុគ្គល​រូប​នេះ​បាន Comment ចូល​ហ្វេ​ស​បុក​សម្តេច​មិនល្អ​ដែល​ថា (​តិច​ទៀត​ដល់​សម្តេច​) ក្រោយ​មានការ​ចាប់ខ្លួន​អតីត​ប្រធានាធិបតី​ហ្វី​លី​ពី​ន Rodrigo Duterte នោះ​។

សម្តេច​តេ​ជោ​បាន​មាន​ប្រសាសន៍​ថា ហួសចិត្ត​ដោយ​រាល់ពេល​មានការ​ចាប់ខ្លួន​មេដឹកនាំ​ណា​ម្នាក់ គេ​តែងតែ​ប្រៀបធៀប​សម្តេច​ជាមួយ​អ្នក​ទាំងនោះ​ ។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា «​កុំ​ប្រៀបធៀប​ជោគជ័យ​អ្នក​ដទៃ​ថា ជា​ជោគជ័យ​របស់​អ្នក ហើយ​បរាជ័យ​អ្នក​ដទៃ​ជា​បរាជ័យ​របស់ ហ៊ុន សែន​»​។ សម្តេច​បាន​មាន​ប្រសាសន៍​ថា «​ហ៊ុន សែន គឺជា ហ៊ុន សែន​, គឺជា ហ៊ុន សែន របស់​កម្ពុជា​»​។

សម្តេច​មាន​ប្រតិកម្ម​បែប​នេះ នៅ​ពេល​ដែល​សម្តេច​ចូលរួម​កម្មវិធី​អហារ​មួយ​ជាមួយ​សមាគម​ឧកញ៉ា​កម្ពុជា​កាលពី​ថ្ងៃ​ទី​១៤ ខែ មីនា ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ