ឧកញ៉ាទាំងអស់ត្រូវជួយប្រទេសជាតិឱ្យក្លាយជាប្រទេសអ្នកមាន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវឱ្យឧកញ៉ាទាំងអស់ ជួយចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជាអោយទៅជាប្រទេសមានចំណូលខ្ពស់ ។…
រាជធានីភ្នំពេញ ៖ សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវឱ្យឧកញ៉ាទាំងអស់ ជួយចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជាអោយទៅជាប្រទេសមានចំណូលខ្ពស់ ។…
រាជធានីភ្នំពេញ ៖ សម្តេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអំពាវនាវឱ្យឧកញ៉ាទាំងអស់ ជួយចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជាអោយទៅជាប្រទេសមានចំណូលខ្ពស់ ។
នៅក្នុងសារមួយដែលសម្តេចបានចុះផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃទី១៤ ខែមីនា សម្ដេចបានសង្ឃឹមថា រាជរដ្ឋាភិបាលបក្សនយោបាយនានា និងប្រជាពលរដ្ឋខ្មែរទាំងអស់ នឹងរួមគ្នាជំរុញការសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។
សម្តេចតេជោមានប្រសាសន៍បែបនេះ នៅពេលសម្តេចជួបឧកញ៉ាៗក្នុងពិធីអាហារមួយជាមួយសមាគមន៍ឧកញ៉ាកម្ពុជា ។
ចែករំលែកព័តមាននេះ