ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ចក់​ទ្រព្យសម្បត្តិ​ជនបរទេស នៅ​សង្កាត់​វត្ត​ភ្នំ សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បទល្មើស​ចោរឆក់​មិន​ត្រឹមតែ​កើត​លើ​ពលរដ្ឋ​ខ្មែរ​ទេ ប៉ុន្តែ​វា​ក៏​បាន​កើតឡើង​ចំពោះ​ជនបរទេស ដែល​ជា​ទេសចរ​ផង​ដែរ ជាក់ស្ដែង​នៅ​ថ្ងៃនេះ មាន​ករណី​ចោរ​ចក់​ទ្រព្យសម្បត្តិ​ជនបរទេស ដែល​គេ​ស្គាល់​ថា ជា Vlogger…

រាជធានី​ភ្នំពេញ ៖ បទល្មើស​ចោរឆក់​មិន​ត្រឹមតែ​កើត​លើ​ពលរដ្ឋ​ខ្មែរ​ទេ ប៉ុន្តែ​វា​ក៏​បាន​កើតឡើង​ចំពោះ​ជនបរទេស ដែល​ជា​ទេសចរ​ផង​ដែរ ជាក់ស្ដែង​នៅ​ថ្ងៃនេះ មាន​ករណី​ចោរ​ចក់​ទ្រព្យសម្បត្តិ​ជនបរទេស ដែល​គេ​ស្គាល់​ថា ជា Vlogger ដ៏​ល្បី​មួយ​រូប​លើ​បណ្ដាញ​សង្គម YouTube, Facebook និង Instagram ដែល​លោក​បាន​ជួយ​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​យ៉ាងច្រើន ។

ករណី​ចោរឆក់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២ និង​៤០​នាទី ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៥ ចំណុច​ផ្លូវ​១០៦ កែង​ផ្លូវ​លេខ​១៣ សង្កាត់​វត្ត​ភ្នំ រាជធានី​ភ្នំពេញ ដែល​ចោរ​បាន​ឆក់​កាបូប ដែល​មាន​ឯកសារ​សំខាន់​ៗ​ជា​ច្រើន រួម​មាន ប៉ា​ស្ព័​រ កាត​ធនាគារ និង​លុយកាក់ ។

ក្រោយ​ពី​ទទួល​បាន​ដំណឹង សមត្ថកិច្ច​ជំនាញ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ដើម្បី​ធ្វើការ​ស៊ើបអង្កេត និង​សួរនាំ​ជនបរទេស​ទាំង​ពីរ​នាក់ ដោយ​យកចិត្តទុកដាក់​។ សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​តាម​ជំនាញ​យ៉ាង​ហ្មត់ចត់ ដើម្បី​កំណត់​រកមុខ​សញ្ញា​ជនល្មើស​។ សង្ឃឹមថា ជនរងគ្រោះ នឹង​ទទួល​បាន​យុត្តិធម៌ និង​ទ្រព្យសម្បត្តិ ដែល​បាត់បង់​មក​វិញ ។

បើ​តាម​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ករណី​ឆក់​កាបូប​របស់​ជនបរទេស នៅ​ខណ្ឌដូនពេញ សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ឃាត់ខ្លួន​ជនសង្ស័យ​ហើយ ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បន្ត​ថា បន្ទាប់​ពី​មាន​ករណី​ជនបរទេស​២​នាក់​ប្តី​ប្រពន្ធ ធ្វើការ​ឡាយ​វី​ដេ​អូ ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ថា មាន​ករណី​ចោរឆក់​កាបូប​របស់​ពួក​គេ​បាន​ស​ម្រ​ច កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៤០​នាទី ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០២៥ ចំណុច​ផ្លូវ​១០៦ កែង​ផ្លូវ​លេខ​១៣ សង្កាត់​វត្ត​ភ្នំ ។ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម សមត្ថកិច្ច​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ស្វះ​ស្វែងរក​ជន​រង​គ្រោះ ជា​ជនជាតិ​បរទេស​ខាងលើ ។ បន្ទាប់​មក សមត្ថកិច្ច​បាន​រក​ឃើញ​ជន​រង​គ្រោះ​ដោយ​បាន​អញ្ជើញ​ពួក​គាត់​មក​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វត្ត​ភ្នំ សួរនាំ​ដំណើររឿង និង​ជន​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​ភ្លាម សមត្ថកិច្ច​ជំនាញ កំពុងធ្វើការ​ងារ​តាម​ជំនាញ​ជា​បន្ទាន់ ។

យ៉ាងណា អត្ដសញ្ញាណជនបរទេស​២​នាក់​ប្តី​ប្រពន្ធខាងលើនេះ សមត្ថកិច្ចមិនបានបង្ហាញអោយស្គាល់ឡើយ។ ហើយបទល្មើស​ចោរឆក់ កំពុងតែ​បង្ក​ភាពភ័យខ្លាច​ដល់​ពលរ​ដ្ឋ​ទូទៅ​ និង​ទេសចរ​បរទេស ដែលទិដ្ឋភាព​​អវិជ្ជមាន​នេះ ​វាធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ នៅ​កម្ពុជា ​ផងដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ