ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន់ចិត្តជនរងគ្រោះទិញស្រាផឹកម្នាក់ឯងមិនហៅខ្លួន កា.ប់.ស្លា.ប់.ក្នុង.ថ្លុ.ក.ឈា.ម

17 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ដោយសារ​តែ​ការ​អាក់អន់ចិត្ត​ជាមួយ​ជន​រង​គ្រោះ ទិញ​ស្រា​មក​ផឹក​ម្នាក់ឯង​មិន​ហៅ​ខ្លួន​ផឹក​ជាមួយ ក៏​ស្ទុះ​ទៅ​ទាញ​កាំបិត​ផ្គាក់​កាប់​ស្លាប់​ក្នុង​ថ្លុកឈាម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល សមត្ថ​កិច្ច​ឃាត់ខ្លួន​ជន​ដៃដល់​ភ្លាម​ៗ ។ ករណី​ឃាតកម្ម​ទាញ​កាំបិត​ផ្គាក់​កាប់សម្លាប់​មនុស្ស​ដូច​សត្វ​ធាតុ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​២០​នាទី​ល្ងាច…

ខេត្តកំពង់ស្ពឺ ៖ ដោយសារ​តែ​ការ​អាក់អន់ចិត្ត​ជាមួយ​ជន​រង​គ្រោះ ទិញ​ស្រា​មក​ផឹក​ម្នាក់ឯង​មិន​ហៅ​ខ្លួន​ផឹក​ជាមួយ ក៏​ស្ទុះ​ទៅ​ទាញ​កាំបិត​ផ្គាក់​កាប់​ស្លាប់​ក្នុង​ថ្លុកឈាម បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល សមត្ថ​កិច្ច​ឃាត់ខ្លួន​ជន​ដៃដល់​ភ្លាម​ៗ ។

ករណី​ឃាតកម្ម​ទាញ​កាំបិត​ផ្គាក់​កាប់សម្លាប់​មនុស្ស​ដូច​សត្វ​ធាតុ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៥ នៅ​ចំណុច​លេ​ី​ផ្លូវ​បេតុង​ស្ថិត​នៅ ភូមិ​ពងទឹក ឃុំ​ដំណាក់​រាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ។

មន្ត្រី​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ​បាន​និយាយ​ឱ្យ​ដឹង​ថា មាន​ករណី​ហិង្សា​ដោយ​ចេតនា បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត ដោយ​ជន​ដៃដល់​បាន​យក​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ជន​រង​គ្រោះ នៅ​ចំណុច​លេ​ី​ផ្លូវ​បេតុង​ស្ថិត​នៅ​ភូមិ​ពងទឹក ឃុំ​ដំណាក់​រាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ មាន​ករណី​ឃាតកម្ម​មួយ​កេ​ី​ត​ឡេ​ី​ង ដែល​បង្ក​ដោយ​ជនសង្ស័យ​ម្នាក់​ឈ្មោះ បាន ឡុ​ង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ទួល ឃុំ​ដំណាក់​រាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ បាន​យក​កាំបិត​ផ្គាក់​កាប់​ទៅ​លេ​ី​ជន​រង​គ្រោះ​ឈ្មោះ គួ​ក ភួង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ពងទឹក ឃុំ​ដំណាក់​រាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ ចំនួន​៣​កាំបិត ចំ​ក្បាល​២​កាំបិត និង​ចំ​កញ្ចឹងក​១​កាំបិត បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ដេក​ស្លាប់​លេ​ី​ផ្លូវ​បេតុង ។

មន្ត្រី​នគរបាល​បាន​បន្ត​ថា ក្រោយ​កើត​ហេតុ​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាង​លើ បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ កសាង​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី ។

មន្ត្រី​នគរបាល​ដដែល​បាន​បញ្ជាក់​ថា បើ​យោង​តាម​ច​ម្លើយសារភាព​របស់​ជនសង្ស័យ​ខាង​លើ បាន​ឆ្លើយ​​សារភាព​ថា កាលពី​បី​ថ្ងៃមុន នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៥ កន្លង​ទៅ ខ្លួន​បាន​ទាស់​ពាក្យ​សម្តី​ជាមួយ​ជន​រង​គ្រោះ​រឿង​ទិញ​ស្រាស​យក​មក​ផឹក ដោយ​ជន​រង​គ្រោះ​ពេល​មាន​លុយ​ទិញ​ស្រា​យក​ទៅ​ផឹក​តែ​ម្នាក់ឯង មិន​ហៅ​ខ្លួន​ឲ្យ​ទៅ​ផឹក​ជាមួយ ទើបម​ក​ដល់​ថ្ងៃ​កើយ​ហេតុ ខ្លួន​បាន​ធ្វើ​សកម្មភាព​យក​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ជន​រង​គ្រោះ វត្ថុ​តាង​ដកហូត​មាន កាំបិត​ផ្គាក់​ចំនួន​១​ដើម ។       

ក្រោយ​នគរបាល​ជំនាញ​ពិនិត្យ​កោសល្យវិច័យ​រួច សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ជន​ដៃដល់ សមត្ថកិច្ច​ជំនាញ​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ