ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះកង់បីចុះឡើង រួចប្រើល្បិចជាខ្ចីទូរស័ព្ទពេលបានរត់ប្រូចចូលផ្សារនាគមាស

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់ ត្រូវ​បាន​ជនសង្ស័យ​ម្នាក់​អោយ​ដឹក​ពី​ម្តុំ​ផ្សារ​ទួល​ស្វាយព្រៃ ទៅ​ផ្សារ​តូច ហើយ​អោយ​ដឹក​បន្ត​ទៅ​ផ្សារ​នាគ​មាស តែ​ជនសង្ស័យ​ប្រើ​ល្បិច​ខ្ចី​ទូរស័ព្ទ​ថា ខ​ល​ទៅ​បងប្អូន​ស្រាប់តែ​រត់​ចូល​ផ្សារ​នាគ​មាស ត្រូវ​បាន​ក្រុម​ម៉ូតូ​កង់​បី​នាំ​គ្នា​ជិះ​តាម​ឃាត់​បាន​ប្រគល់​អោយ​សមត្ថកិច្ច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល…

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់ ត្រូវ​បាន​ជនសង្ស័យ​ម្នាក់​អោយ​ដឹក​ពី​ម្តុំ​ផ្សារ​ទួល​ស្វាយព្រៃ ទៅ​ផ្សារ​តូច ហើយ​អោយ​ដឹក​បន្ត​ទៅ​ផ្សារ​នាគ​មាស តែ​ជនសង្ស័យ​ប្រើ​ល្បិច​ខ្ចី​ទូរស័ព្ទ​ថា ខ​ល​ទៅ​បងប្អូន​ស្រាប់តែ​រត់​ចូល​ផ្សារ​នាគ​មាស ត្រូវ​បាន​ក្រុម​ម៉ូតូ​កង់​បី​នាំ​គ្នា​ជិះ​តាម​ឃាត់​បាន​ប្រគល់​អោយ​សមត្ថកិច្ច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៥ នៅ​ផ្លូវ​ម៉ៅ​សេ​ទុង ទល់​ផ្សារ​នាគ​មាស សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ ជា​អ្នក​រត់​ម៉ូតូ​កង់​បី បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​បានអោយ​ជន​រង​គ្រោះ​ដឹក​ពី​ម្តុំ​ផ្សារ​ទួល​ស្វាយព្រៃ​ទៅ​ផ្សារ​តូច លុះ​ទៅ​ផ្សារ​តូច ជនសង្ស័យ​បានអោយ​ជន​រង​គ្រោះ​ដឹក​ទៅ​ផ្សារ​នាគ​មាស​វិញ មក​ដល់​ផ្សារ​នាគ​មាស ជនសង្ស័យ​បាន​ខ្ចី​ទូរស័ព្ទ​ថា ទាក់ទង​ទៅ​បងប្អូន ស្រាប់តែ​ជនសង្ស័យ​យក​ទូរស័ព្ទ​រត់​ចូល​ទៅ​ផ្សារ​នាគ​មាស ជន​រង​គ្រោះ​មាន​វិទ្យុទាក់ទង​ជា​ក្រុមការងារ​ខាង​ម៉ូតូ​កង់​បី ហើយ​ទូរស័ព្ទ​ជា​ប់ឡុក​ខេ​សិន​ឡាយ​ផង​នោះ​ត្រូវ​បាន​ក្រុមការងារ​ម៉ូតូ​កង់​បី​ឃាត់​បាន​ភ្លាម​ៗ​ទាក់ទង​ទៅ​នគរបាល​ប៉ុស្តិ៍​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ផ្សារ​ដើម​គ​ភ្លាម​ៗ ។

បន្ទាប់​មក​កម្លាំង​នគរបាល​រដ្ឋបាល​សង្កាត់​ផ្សារ​ដើម​គ និង​ជន​រង​គ្រោះ​ទៅ​បង្ហាញ​ចំណុច​កើតហេតុ​ទើប​ដឹង​ថា ករណី​លួច​ទូរស័ព្ទ​ដៃ​ខាងលើ​កើតហេតុ​នៅ​សង្កាត់​បឹង​សាឡា​ង ។

ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​បឹង​សាឡា​ង​សហការ​ជាមួយ​កម្លាំង​នគរបាល​ផ្សារ​ដើម​គ​បាន​នាំ​ជនសង្ស័យ និង​ជន​រង​គ្រោះ ទៅ​អធិការ​នគរបាល​បាល​ខណ្ឌទួលគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ