ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្ត្រីអាច​ទទួល​បាន​អ្វីពី​ការ​គេង​ថ្ងៃ​ទៅ?

5 ម៉ោង មុន

ក្រោយ​ពេល​ដែល​នារី​គេង​ថ្ងៃ​រួច នឹង​អាច​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​នឹក​ស្មាន​មិន​ដល់​។ ដូចនេះ ទោះ​អ្នក​រវល់​យ៉ាងណា​ក៏​ដោយ ក៏​អ្នក​គួរតែ​ឆ្លៀតពេល​គេង​ថ្ងៃត្រង់​ចំនួន​ពី​១៥​នាទី ទៅ​កន្លះ​ម៉ោង ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ខាងក្រោម​។ តើ​មាន​អ្វី​ខ្លះទៅ? មានការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា នៅ​ពេល​ដែល​អ្នក​បំពេញការងារ…

ក្រោយ​ពេល​ដែល​នារី​គេង​ថ្ងៃ​រួច នឹង​អាច​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​នឹក​ស្មាន​មិន​ដល់​។ ដូចនេះ ទោះ​អ្នក​រវល់​យ៉ាងណា​ក៏​ដោយ ក៏​អ្នក​គួរតែ​ឆ្លៀតពេល​គេង​ថ្ងៃត្រង់​ចំនួន​ពី​១៥​នាទី ទៅ​កន្លះ​ម៉ោង ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ខាងក្រោម​។ តើ​មាន​អ្វី​ខ្លះទៅ?

មានការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា នៅ​ពេល​ដែល​អ្នក​បំពេញការងារ ហើយ​មាន​អារម្មណ៍​ស្មុគស្មាញ​ខ្លាំង នោះ​អ្នក​នឹង​ងាយ​កើត​មាន​អាកា​រៈ​លើស​សម្ពាធ​ឈាម​ណាស់​។ ដូចនេះ អ្នក​គួរតែ​រក​ពេលវេលា​ដើម្បី​គេង​ថ្ងៃត្រង់​បាន ព្រោះ​វា​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​អ្នក​បាន​។

នៅ​ពេល​ដែល​អ្នក​អាច​គេង​ថ្ងៃត្រង់​ចំនួន​កន្លះ​ម៉ោង នោះ​បេះដូង​អ្នក​នឹង​មិន​ងាយ​កើត​មាន​បញ្ហា​ឡើយ ព្រោះ​ការ​គេង​ថ្ងៃ​ត្រង់នេះ អាច​ជួយ​ការពារ​បេះដូង​អ្នក​ឲ្យ​ដំណើរការ​ល្អ ថែម​ទាំង​អាច​មាន​កម្លាំង​គ្រប់គ្រាន់ ដើម្បី​ប្រយុទ្ធ​បន្ត​ទៀត​ផង​។

នៅ​ពេល​ដែល​អ្នក​គេង​ថ្ងៃត្រង់ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​អាច​បំបាត់​អារម្មណ៍​នឿយហត់​នោះ​ទេ ថែម​ទាំង​អាច​បង្កើន​ការ​ចង​ចាំ​អ្នក​ទៀត​ផង ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ភ្លេចភ្លាំង​ច្រើន​នោះ​ទេ​។

ប្រព័ន្ធ​ការពារ​រាង​កាយ​អ្នក នឹង​អាច​រឹង​មាំ​ជាង​មុន នៅ​ពេល​ដែល​អ្នកមាន​ទម្លាប់​គេង​ថ្ងៃ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ងាយ​ប្រឈម​មុខ​នឹង​ជំងឺ​ផ្សេង​ៗ​ឡើយ ដោយ​សុខភាព​អ្នក​នឹង​ល្អ​ខ្លាំង​ណាស់​។

ប្រសិនជា​អ្នក​តែងតែមាន​អារម្មណ៍​តានតឹង ស្មុគស្មាញ ហើយ​គិត​ច្រើន អ្នក​អាច​សាកល្បង​គេង​ថ្ងៃ​បាន ព្រោះ​វា​អាច​ជួយ​បណ្តេញ​អារម្មណ៍​អាក្រក់​ទាំងនេះ​ចេញ​អស់ ដោយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​ឡើង​វិញ​ជា​មិន​ខាន​ឡើយ​។ ដូចនេះ អ្នក​គួរតែ​រក្សា​ទម្លាប់​គេង​ថ្ងៃ​ត្រង់នេះ ដើម្បី​សុខភាព​ផ្លូវចិត្ត និង​ផ្លូវ​កាយ​របស់​អ្នក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ