ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបគ្រឿងញៀ.នជាង១០០០០ករណី ចាប់មនុស្សជាង ២៧០០០នាក់ តែក្នុងមួយឆ្នាំ

9 ម៉ោង មុន

ប៉ូលិស​បង្ក្រាប​គ្រឿង​ញៀ​.​ន​ជាង​១០០០០​ករណី មនុស្ស​ជាង​២៧០០០​នាក់ និង​គ្រឿង​ញៀ​.​ន​ជិត​១៥​តោន ។ តួលេខ​នេះ​បាន​បង្ហាញ​ពី​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​នៃ​គ្រឿង​ញៀ​.​ន​នៅ​កម្ពុជា ដោយ​ជំរុញ​អោយ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ព្រមាន​បកស្បែក​មន្ត្រី​ណា​ហ៊ាន​ពាក់ព័ន្ធ​នឹង​ករណី​នេះ ។ បើ​យោង​តាម​របាយការណ៍ ដែល​បង្ហាញ​នៅ​ក្នុង​សន្និបាត​បូក​សរុប លទ្ធផល​ការងារ…

ប៉ូលិស​បង្ក្រាប​គ្រឿង​ញៀ​.​ន​ជាង​១០០០០​ករណី មនុស្ស​ជាង​២៧០០០​នាក់ និង​គ្រឿង​ញៀ​.​ន​ជិត​១៥​តោន ។ តួលេខ​នេះ​បាន​បង្ហាញ​ពី​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​នៃ​គ្រឿង​ញៀ​.​ន​នៅ​កម្ពុជា ដោយ​ជំរុញ​អោយ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​ព្រមាន​បកស្បែក​មន្ត្រី​ណា​ហ៊ាន​ពាក់ព័ន្ធ​នឹង​ករណី​នេះ ។

បើ​យោង​តាម​របាយការណ៍ ដែល​បង្ហាញ​នៅ​ក្នុង​សន្និបាត​បូក​សរុប លទ្ធផល​ការងារ ឆ្នាំ​២០២៤ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៥ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀ​.​ន​បាន​បង្ហាញ​ថា នៅ​ឆ្នាំ​២០២៤ ករណី​គ្រឿង​ញៀ​.​ន​ដែល​បង្ក្រាប​បាន​មាន​ចំនួន​ដល់​ទៅ​១០.៦៣០​ករណី កើនឡើង​២.៥៦៧​ករណី ស្មើ​៣១,៨៤​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២៣ ។

សម្រាប់​ការ​ឃាត់ខ្លួន​ជនសង្ស័យ គឺ​មាន​ចំនួន​ដល់​ទៅ​២៧.០៧១​នាក់ កើន​៣៥,៥៣​ភាគរយ មិនតែប៉ុណ្ណោះ​គ្រឿង​ញៀ​.​ន ដែល​សមត្ថកិច្ច​បាន​រឹបអូស​យក​មាន​ចំនួន​ជិត​១៥​តោន កើនឡើង​ដល់​ទៅ​៤​ដង បើ​ធៀប​ឆ្នាំ​២០២៣ ។

របាយការណ៍​បាន​គូសបញ្ជាក់​ទៀត​ថា គ្រឿង​ញៀ​.​ន​ដែល​រឹបអូស គឺ​មាន​ដូច​ជា ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​, កេ​តា​មីន​, ហេ​រ៉ូ​អ៊ី​ន កូកាអ៊ីន និង​អ៊ិ​ច​ស្ដា​ស៊ី ដោយ​គ្រឿង​ញៀ​.​ន​ទាំងនោះ គឺ​មក​ចម្រុះ​ពោល គឺ​ពី​តំបន់ត្រីកោណមាស និង​មក​ពី​អា​មេ​រិ​ក​ខាងត្បូង ។

ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀ​.​ន ត្រូវ​តែ​ធ្វើ​ដោយ​មិន​ដក​ដៃ​ពីព្រោះ​វា គឺជា​ឧ​ក្រិ​.​ដ្ឋ​កម្ម​ដែល​បន្សល់​ទុក​នៅ​ក្នុង​សង្គមមនុស្ស​រាប់​សតវត្សរ៍​មក​ហើយ ។ ប៉ុន្តែ​កាលណា​សមត្ថកិច្ច និង​មន្ត្រី​យើង​នៅ​ឆ្ងាយ​ពី​វា​នោះ​យើង​ពិតជា​អាច​កាត់​បន្ថយ​បាន ។ ក្រៅពី​ការងារ​ប្រើប្រាស់​កម្លាំង​ហើយ​នោះ ក្រសួងមហាផ្ទៃ​ក៏​គួរតែ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​ក្រសួង​អប់រំ និង​ក្រសួង​ពាក់ព័ន្ធ​បង្កើន​កម្មវិធី​អប់រំ ដើម្បី​ឲ្យ​កុមារ និង​យុវ​សិស្ស​យើង​ស្គាល់​ដឹង និង ទទួល​បាន​នូវ​ព័ត៌មាន​ដ៏​អវិជ្ជមាន និង​គ្រោះថ្នា្ក​ក់អំ​ពី​បញ្ហា​នេះ ។

ការ​បង្ក្រាប និង​ទប់ស្កាត់ គឺជា​រឿង​មួយ​ដែល​យើង​គួរតែ​ពង្រឹង និង​អនុវត្ត​បន្ត​ឲ្យ​ម៉ឺងម៉ាត់​ដូច​ជា ប្រសាសន៍​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ពោល គឺ​ត្រូវ​ហ៊ាន​វះកាត់ និង​កាត់​សាច់​ស្អុយ​ចោល ។ ប៉ុន្តែ​ការ​បញ្ជ្រាប តាម​វិធី​ទន់ភ្លន់​តាម​ការ​អប់រំ​ក៏​ជា​យុទ្ធនាការ​មួយ​បន្ថែម​ទម្ងន់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​នៅ​លើស​រម​ភូមិ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀ​.​ន​នេះ​មួយ​ចំណែក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ