សហរដ្ឋអាមេរិក ៖ ខណៈប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ធ្វើ្វសង្គ្រាមពាណិជ្ជកម្ម ជាមួយកាណាដាម៉ិចស៊ិកចិន និងអឹរ៉ុបដោយយល់ថា ការយកពន្ធគយខ្ពស់ជាមធ្យោបាយគាបសង្កត់ខ្លាំង និងជាមធ្យោបាយការពារផលប្រយោជន៍ជាតិ ឧស្សាហកម្មរថយន្តអាមេរិកមានការព្រួយបារម្ភចំបពោះបណ្ដាផលវិបាកលើទីផ្សាររថយន្តរបស់ខ្លួន។ ការបារម្ភនោះមុនគេ គឺក្រុមហ៊ុនរថយន្តអគ្គិសនីTESLAរបស់មហាសេដ្ឋីលោកអ៊ីឡុនម៉ូស ដែលជាដៃស្ដាំរបស់លោកត្រាំ។
លោកត្រាំប្រកាសនាពេលថ្មីៗនេះថាលោកគ្រោងបង្កើនពន្ធគយ ប្រមាណ២៥%លើការនាំចូលរថយន្ត។ បែបនេះនាំឲ្យបណ្ដាក្រុមហ៊ុនផលិតរថយន្តអាមេរិកមើលឃើញថាជាការគំរាមកំហែងខ្លាំងមួយ។ TESLAនិងក្រុមហ៊ុនផលិតរថយន្តអាមេរិកដទៃៗទៀត បានផ្ញើសារលិខិតដល់រដ្ឋការលោកដូណាល់ត្រាំ ដើម្បីព្រមានប្រាប់ពីបណ្ដាគ្រោះថ្នាក់ដែលបណ្ដាក្រុមហ៊ុនផលិតរថយន្តអាមេរិកទទួលរង។ TESLA ចង់ឲ្យមានការធានាថា បណ្ដាការផ្ដួចផ្ដើមគំនិតរបស់លោកត្រាំមិនបំផ្លាញឬប៉ះពាល់ដល់បណ្ដាសហគ្រាសអាមេរិក។
ការនាំចេញរបស់អាមេរិកជួបប្រទះការសងសឹកវិញ ពីសំណាក់បណ្ដាប្រទេសរងការដំឡើងពន្ធ ក្នុងនោះរួមទាំងការបង្កើនពន្ធរបស់ពួកគេលើបណ្ដារថយន្តអគ្គិសនីអាមេរិក នាំឲ្យរថយន្តទាំងនោះពិបាកក្នុងការលក់ក្នុងប្រទេសទាំងនេះ។
មែនហើយតាំងពីលោកត្រាំប្រកាសដំឡើងពន្ធលើបណ្ដាផលិតផលនាំចូលមក ដោយសារវិធានការតបតវិញការលក់រថយន្តTESLAនៅក្រៅប្រទេសធ្លាក់ចុះយ៉ាងខ្លាំង នាំឲ្យតមៃភាគហ៊ុនរបស់ក្រុមហ៊ុននោះធ្លាក់ចុះខ្លាំងដែរបណ្ដាលឲ្យមហាសេដ្ឋីអីុឡុនម៉ូសខាតបង់ប្រាក់ចើនរយពាន់លានដុល្លារ៕
ចែករំលែកព័តមាននេះ