ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​បវរ​ធិ​បតី​ចាត់​ទុកកត្តា​សុខ​សន្តិភាពបើក​ឱកាស​ឱ្យ​បង្កើត​សម​ទ្ធិ​ផល​ថ្មី​ៗទាំង​វិស័យ​ពុទ្ធ​ចក្រ និង​អាណាចក្រ

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជាបាន​លើក​ឡើង​ថា ក្រោម​ម្លប់​នៃ​សុខ​សន្តិភាពកម្ពុជា មាន​កលា​នុ​វត្ត​ភាពសមត្ថភាព និង​លទ្ធភាព​គ្រប់គ្រាន់ ដើម្បី​បង្កើន​ល្បឿន​នៃ​ការ​អភិ…

រាជធានី​ភ្នំពេញ ​៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជាបាន​លើក​ឡើង​ថា ក្រោម​ម្លប់​នៃ​សុខ​សន្តិភាពកម្ពុជា មាន​កលា​នុ​វត្ត​ភាពសមត្ថភាព និង​លទ្ធភាព​គ្រប់គ្រាន់ ដើម្បី​បង្កើន​ល្បឿន​នៃ​ការ​អភិ វឌ្ឍ​លើ​គ្រប់​វិស័យ ហើយ​កត្តា​សុខ​សន្តិភាព​នេះ បាន​បើកឱកាស​ឱ្យ​បង្កើត​នូវ​សម​ទ្ធ​ផល​ថ្មី​ៗ​បន្ត​ទៀត ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ ។

ថ្លែង​ក្នុង​ព្រះរាជ​ពិធី​ស្រោច​ស្រង់ព្រះសុគន្ធវារី ថ្វាយ ប្រគេន សម្តេចព្រះ​មហាសង្ឃរាជ សម្តេចព្រះ​សង្ឃនាយក សម្តេច​ព្រះសង្ឃ​នាយករង និង​សម្ដេច ទាំង​៦​ព្រះ​អង្គ នៅ​ក្នុង​វត្ត​បទុម​វ​តី នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៥ សម្តេច​ធិ​បតី បាន​គូស​រំលឹក​ថា ព្រះពុទ្ធ​សាសនា ជាម​រត​ដូច​តា​ខ្មែរ ហើយ​ការ​បង្រៀន​របស់​ព្រះពុទ្ធ ជា​ប្រភព​នៃ​សេចក្តី​ស្រលាញ់ បញ្ញាញ្ញាណ សន្តិភាព​ផ្លូវចិត្ត និង​បាន​ជ្រួតជ្រាប​ក្នុង​ស្មារតី ផ្នត់គំនិត​ឥរិយា​បទ សកម្មភាព​របស់​ប្រជាជន​ខ្មែរ ដែល​បង្ហាញ​ឱ្យ​ឃើញច្បាស់ តាម​រយៈ​ច​រឹក​រួសរាយ​រាក់ទាក់​ស្មោះត្រង់ សុភាព​រៀបសារ​ទ​ន​ភ្ល​ន់ និង​ម៉ឺងម៉ាត់ ។

សម្តេច​បវរ​ធិ​បតី បាន​គូសបញ្ជាក់​ថា ព្រះពុទ្ធ​សាសនា ជា​សាសនា​របស់​រដ្ឋ ខណៈ​ដែល​សេរីភាព​ខាង​ជំនឿ និង​ការ​ប្រតិបត្តិ​សាសនា​ដទៃ​ទៀត ក៏​ត្រូវ​បាន​ធានា​នៅ​ក្នុង​លក្ខខណ្ឌ​ដែល​មិន​ប៉ះពាល់​ជំនឿ ឬ​សាសនា​ដទៃ​ទៀត ។

ក្នុង​នោះ ដែរ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត សង្កត់ធ្ងន់​ថា ជាក់ស្តែង​កម្ពុជា មាន​សុខដុមរមនា​សាសនា និង​រក្សា​បាន​នូវ​តម្លៃ​សាមគ្គីភាព រវាង​ជាតិ​សាសន៍ និង​សាសនា​ផ្សេង​ៗ​គ្នា ដោយ​មិន​មាន​ប្រកាន់​យក​និន្នាការ​ជ្រុលនិយម​នោះ​ទេ ។

សម្តេច​បវរ​បិ​តី​នាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា «​ក្រោម​ម្លប់​នៃ​សុខ​សន្តិភាព កម្ពុជា មាន​កលា​នុ​វត្ត​ភាព សមត្ថភាព និង​លទ្ធភាព​គ្រប់គ្រាន់ ដើម្បី​បង្កើន​ល្បឿន​នៃ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ កត្តា​សុខ​សន្តិភាព​នេះ ក៏​បាន​ផ្តល់​លទ្ធភាព​ដល់​ពុទ្ធបរិស័ទ​យើង​ធ្វើបុណ្យស​ន្ទា​នតាម​សេចក្តី​ប្រាថ្នា និង​បើកឱកាស​ឱ្យ​យើង​បង្កើត​នូវ​សម​ទ្ធ​ផល​ថ្មី​ៗ​បន្ត​ទៀត ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​» ។

ជា​មូ​យ​គ្នា​នោះ​ដែរ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​សង្ឃឹមថា សម្តេច​ជា​អង្គ​ម្ចាស់​គ្រប់​ព្រះ​អង្គ គង់​ជា​ម្លប់​ដ៏​ត្រជាក់​នៃ​ការ​គោរពប្រតិបត្តិនៃ​ព្រះពុទ្ធ​សាសនានៅ​កម្ពុជា ឱ្យ​បាន​បន្ត​រីក​ចម្រើន និង​រុងរឿង​ជា​និច្ចនិរន្តរ៍​ ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ