ភ្លៀងលាយឡំខ្យល់កន្ត្រាក់ ខូចខាតផ្ទះសម្បែង៦ខ្នង នៅក្រុងប៉ោយប៉ែត
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ បង្កការប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ៦ខ្នង ត្រូវបានកម្លាំងនគរបាលជួយអន្តរាគមន៍នាំយកស័ង្កសីធ្វើការជួសជុលកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ នៅភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ក្រោយមានភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់បានប៉ៈពាល់ផ្ទៈសម្បែងប្រជាពលរដ្ឋចំនួន០៦ខ្នងបណ្តាលប៉ើងដំបូលនិងជញ្ជាំងនិងរងការខូចខាត ក្រោយទទួលព័ត៌មានកម្លាំងអធិការដ្ឋាននគរបាលក្រុងបានចុះជួយអន្តរាគមន៍និងនាំយកស័ង្កសីជិត១០០សន្លឹកបានជួយជួសជុលផ្ទៈសំប្បែងប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា៖ខ្យល់កន្ត្រាក់ដែលបំផ្លាញផ្ទៈសម្បែងប្រជាពលរដ្ឋបណ្តាលរងការខូចខាតតែមិនប៉ៈពាល់ប្រជាពលរដ្ឋអោយមានរងរបួសឡើយហើយបានណែនាំដល់ប្រជាពលរដ្ឋនៅពេលភ្លៀងធ្លាក់ត្រូវរកទីច្រូកអោយមានសុវត្ថិភាពការពារខ្យល់កន្ត្រាក់និងរន្ទៈកើតមានពិតជាល្អ។
លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានបញ្ជាក់ថា៖នៅពេលកម្លាំងចុះជួយអន្តរាគមន៍ជួសជុលផ្ទៈសម្បែងប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់បាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់បាននាំយកអំណោយចែកជូន១គ្រួសារទទួលបានស័ង្កសី ឈើចំនួន៤០ដើម និងអង្ករ២៥គីឡូក្រាម ថវិការ៦សែនរៀល ៕






















ចែករំលែកព័តមាននេះ