ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​ប្រតិ​ភូ​អាមេរិក និង​អ៊ុយ​ក្រែន​ជួប​គ្នា​ដើម្បី​រក​វិធី​បញ្ចប់​សង្គ្រាម​

17 ម៉ោង មុន

ទី​ក្រុង​ជេដា៖ គណៈ​ប្រតិ​ភូ​អាមេរិក និង​អ៊ុយ​ក្រែន​ចាប់​ផ្ដើម​ជួប​គ្នា​នៅ​ល្ងាច​នេះ​នៅ​អារ៉ាប៊ី​សាអូឌីត​ដើម្បីរក​វិធី​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​។ មុន​កិច្ច​ជំនួប​នេះ​តែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​​ អ៊ុយ​ក្រែន​បាន​ពន្លះ​រុស្ស៊ី​មួយ​ប្រាវ​ដោយ​ដ្រូន​ជាង​៣០០​គ្រឿង​ហោះ​ងងឹត​មេឃ​សំដៅ​ទៅ​​ទី​ក្រុង​ម៉ូស្គូ តំបន់​ខឺស និង​ទី​ក្រុង​តូច-​​ធំ​ដទៃ​ទៀត​។ ប៉ុន្តែ​ការ​វាយ​ប្រហារ​នោះ​មិន​បាន​បង្ក​គ្រោះ​ថ្នាក់​ធំ​ដុំ​ទេ​ដោយ​សារ​ខែល​ការ​ពារ​មីស៊ីល​របស់​រុស្ស៊ី​​អាច​បាញ់​ទម្លាក់​ស្ទើរ​តែ​ទាំង​អស់​។​ ឥឡូវ​នេះ គេ​ដឹង​ថា​អ៊ុយ​ក្រែន​ចង់​ស្នើ​សុំ​ឱ្យ​រុស្ស៊ី​ឈប់​បាញ់​គ្នា​ជើង​ទឹក…

ទី​ក្រុង​ជេដា៖ គណៈ​ប្រតិ​ភូ​អាមេរិក និង​អ៊ុយ​ក្រែន​ចាប់​ផ្ដើម​ជួប​គ្នា​នៅ​ល្ងាច​នេះ​នៅ​អារ៉ាប៊ី​សាអូឌីត​ដើម្បីរក​វិធី​បញ្ចប់​សង្គ្រាម​អ៊ុយ​ក្រែន​។ មុន​កិច្ច​ជំនួប​នេះ​តែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​​ អ៊ុយ​ក្រែន​បាន​ពន្លះ​រុស្ស៊ី​មួយ​ប្រាវ​ដោយ​ដ្រូន​ជាង​៣០០​គ្រឿង​ហោះ​ងងឹត​មេឃ​សំដៅ​ទៅ​​ទី​ក្រុង​ម៉ូស្គូ តំបន់​ខឺស និង​ទី​ក្រុង​តូច-​​ធំ​ដទៃ​ទៀត​។ ប៉ុន្តែ​ការ​វាយ​ប្រហារ​នោះ​មិន​បាន​បង្ក​គ្រោះ​ថ្នាក់​ធំ​ដុំ​ទេ​ដោយ​សារ​ខែល​ការ​ពារ​មីស៊ីល​របស់​រុស្ស៊ី​​អាច​បាញ់​ទម្លាក់​ស្ទើរ​តែ​ទាំង​អស់​។​

ឥឡូវ​នេះ គេ​ដឹង​ថា​អ៊ុយ​ក្រែន​ចង់​ស្នើ​សុំ​ឱ្យ​រុស្ស៊ី​ឈប់​បាញ់​គ្នា​ជើង​ទឹក និង​ជើង​អាកាស​។ លោក​ហ្សេឡិន​ស្គី​សង្ឃឹម​ថា​កិច្ច​ជំនួប​នៅ​អារ៉ាប៊ី​សា​អូឌីត​នោះ​នឹង​កែ​សម្រួល​ទំនាក់​ទំនង​ឡើង​វិញ​បន្ទាប់​ពី​មាន​ទំនាស់​ពាក្យ​សម្ដី​​គ្នា​នៅ​សេត​វិមាន​ធ្វើ​ឱ្យ​លោក​ត្រាំ​ខឹង​សម្បារ​យ៉ាង​ច្បាំង​។ លោក​សម្រេច​ចិត្ត​​​ផ្ដាច់​ជំនួយ​យោធា និង​ព័ត៌​មាន​សម្ងាត់​។ អាមេរិក​​ព្រមាន​ថា​ទាល់​តែ​ហ្សេឡិនស្គី​សូម​ទោស​ដោយ​ស្មោះ​អស់​​​ពី​ដួង​ចិត្ត​ទើប​លោក​ត្រាំ​យល់​ព្រម​សន្ដោស​ប្រណី​ និង​ពិចារណា​ជួយ​អ៊ុយ​ក្រែន​ជា​ថ្មី​។​​

​កាល​ពី​មុន​នេះ លោក​ត្រាំ​ធ្លាប់​និយាយ​នៅនឹង​មុខ​ថា​លោក​​ហ្សេឡិនស្គី​មិន​ទាន់​ត្រៀម​ខ្លួន​ដើម្បី​ចរ​ចា​សន្តិ​ភាព​ និង​ត្រៀម​ជជែក​គ្នា​ដោយ​ផ្ទាល់​ជា​មួយ​រុស្ស៊ី​នៅ​ឡើយ​ទេ​។ លោក​ហ្សេឡិន​ស្គី​ចង់​បង្ហាញ​ថា​គាត់​ពិត​ជា​ចង់​បញ្ចប់​សង្គ្រាម​ឱ្យ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​ ហេតុ​នេះ​គាត់​ក៏​ស្នើ​សុំ​ឱ្យ​មាន​បទ​ឈប់​បាញ់​។ ​​ការ​ស្នើ​សុំ​នេះ​ក៏​ស្រប​ពេល​ដែល​ទី​ក្រុង​វ៉ាស៊ីន​តោន​ដាក់សម្ពាធ​កាន់​តែ​ខ្លាំង​ដើម្បី​ឱ្យ​ភាគី​ទាំង​២​ចូល​តុល​ចរ​ចា​។

តាំង​ពី​មុន​មាន​កិច្ច​ជំនួប​នៅ​អារ៉ាប៊ី​សាអូឌីត​ លោ​កហ្សេឡិនស្គី​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​អ៊ិច និង​បង្ហាញ​សុទិដ្ឋិ​និយម​ថា​​នឹង​មាន​លទ្ធ​ផល​ល្អ​។ លោកថា​អ៊ុយ​ក្រែន​ប្រកាន​ជំហរ​បែប​ស្ថាបនា​នៅ​ក្នុង​កិច្ច​ជំនួប​នេះ​​។ ទន្ទឹម​នឹង​នោះ លោក​​​ក៏​កំពុង​បោះ​ដៃ​ទៅ​រក​អឺរ៉ុប​ដើម្បី​ឱ្យ​ពួក​គេ​គាំទ្រ​សំណើ​នៃ​បទ​ឈប់​បាញ់​​ផង​ដែរ​។ លោក​យល់​ថា​នេះ​ជា​វិញ្ញា​សា​សាក​ល្បង​សម្រាប់​ទី​ក្រុ​ង​ម៉ូស្គូ​​​​។ បើ​ពួក​គេ​ទទួល​យក​សំណើ​​នេះ​មាន​ន័យ​ថា​ពួក​​គេ​ចង់​បាន​សន្តិ​ភាព​។​

ឥឡូវ​នេះ អ៊ុយ​ក្រែន​កំពុង​ព្យាយាម​កែ​សម្រួល​ទំនាក់​ទំនង​ជា​មួយ​អាមេរិក​ឡើង​វិញ​​ខណៈ​ដែល​កិច្ច​ព្រម​ព្រៀង​រ៉ែ​កម្រ​​ស្ថិ​ត​នៅ​ក្នុង​ភាព​មិន​ច្បាស់​លាស់​។ រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ថ្លែង​ថា​រដ្ឋាភិបាល​របស់​លោក​ចង់​ធ្វើ​ឱ្យ​ប្រាកដ​ថា​​​អ៊ុយ​ក្រែន​បាន​​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​​​ធ្វើ​សម្ប​ទាន​ជា​​ថ្នូរ​នឹង​សន្តិ​ភាព​។ ខាង​ភាគី​អាមេរិក​មាន​រដ្ឋ​មន្ត្រី​ការ​បរទេស និង​ទី​ប្រឹក្សា​សន្តិ​សុខ​ជាតិ​។ ចំណែក​ខាង​ភាគី​អ៊ុយ​ក្រែន​មាន​រដ្ឋ​មន្ត្រី​ការ​បរទេស​ ទី​ប្រឹក្សា​សន្តិ​សុខ​​ជាតិ​ និង​ជំនួយ​ការ​របស់​លោក​ហ្សេឡិន​ស្គី​។​

លោក​ហ្សេឡិនស្គី​គ្រាន់​តែ​ចូល​គាល់​រាជ​ទាយាទ​ប៊ីន​សាល់​ម៉ាន់​ រួច​ហើយ​លោក​ចាក​ចេញ​ពី​ទី​នោះ។ មាន​ន័យ​ថា​មិន​បាន​ចូល​រួម​នៅ​ក្នុង​​កិច្ច​ជំនួប​ទ្វេ​ភាគី​ថ្ងៃ​នេះ​ទេ​។ តាំង​ពី​មុន​ចេញ​ដំណើរ​ទៅ​អារ៉ាប៊ី​សា​អូឌីត លោក​ស្ទីវវីត​ខូស​ដែល​ជា​ប្រេ​សិត​ពិសេស​របស់​លោ​កត្រាំ​ថ្លែង​ថា​ភាគី​​ទាំង​២​អាច​នឹង​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​រ៉ែ​កម្រ​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​៕​

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ