ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ឆ្លង​ផ្លូវដែក​ត្រូវ​រថភ្លើង​បុ.ក.ស្លា.ប់.​ម្នាក់​

1 ថ្ងៃ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ជា​ប្តី​បាន​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​ស្ត្រី​ជា​ភរិយា​រង​របួសធ្ងន់ ក្នុង​ហេតុ ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​លើ​ផ្លូវដែក ត្រូវ​រថភ្លើង​បុក​ខ្ទាត​ផុត​ពី​ផ្លូវដែក ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១០…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ជា​ប្តី​បាន​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​ស្ត្រី​ជា​ភរិយា​រង​របួសធ្ងន់ ក្នុង​ហេតុ ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​លើ​ផ្លូវដែក ត្រូវ​រថភ្លើង​បុក​ខ្ទាត​ផុត​ពី​ផ្លូវដែក ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៥ នៅ​លើ​ផ្លូវ​រថភ្លើង​ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​២៨-២៩ ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​តា​ជ័យ​ខាងលិច ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ។

ប្រភព​ពី​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ជា​ជន​រង​គ្រោះ​ឈ្មោះ ជា សុ​ផាត អាយុ​៦៥​ឆ្នាំ រស់នៅ​ភូមិ​ចាន់​ត្រក ឃុំ​ក្រាំង​ស្គា ស្រុក​ទឹកផុស បាន​ដឹក​ស្ត្រី​ជា​ភរិយា​ឈ្មោះ អ៊ុ​ន សុ​ផា​នី អាយុ​៥៣​ឆ្នាំ តាម​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពាក់​ផ្លា​ក​លេខ​កំពង់ឆ្នាំង 1L3657 ក្នុង​ដំណើរ​ពី​លិចទៅ​កើត ។

លុះ​មក​ដល់​ចំណុច​កើតហេតុ ត្រូវ​រថភ្លើង ១​គ្រឿង ពាក់​ផ្លា​ក​លេខ​១០៣៥ ពណ៌​ខៀវ​លាយ​លឿង បុក​ម៉ូតូ​ដែល​ជិះ​ជិត​ផុត​ទៅ​ហើយ បើក​ពី​ទិស​ខាងត្បូង​ឆ្ពោះទៅ​ទិស​ខាងជើង​ខ្វែង​ទើស​គ្នា​បណ្ដាល​ឱ្យ​ស្លាប់​បុរស​ជា​ប្ដី​នៅ​នឹង​កន្លែង ។ ចំណែក​ប្រពន្ធ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។

អ្វី​ដែល​មានការ​កត់សម្គាល់​នោះ​ប្តី​-​ប្រពន្ធ​រង​គ្រោះ​ទាំង​២​បាន​ពាក់មួក​សុវត្ថិភាព ខណៈ​គេ​ឃើញ​គាត់​ជិះ​ម៉ូតូ​ឆ្លង​ផ្លូវដែក​នោះ​ប្រហែល​គាត់​ស្តាប់​មិន​ឮ​ស៊ី​ផ្លេ​រថភ្លើង ហើយ​ក៏​មាន​គេ​ស្រែក​ឃាត់​មិន​ឱ្យ​ឆ្លង នៅ​តែ​ស្តាប់​មិន​ឮ​ទៀត​បាន​បោះពួយ​ម៉ូតូ​ឆ្លងកាត់​រហូត​មាន​គ្រោះថ្នាក់ ។

ដោយឡែក ម៉ូតូ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រក់​ទឹកផុស ដើម្បី​រង់ចាំ​ការ​ដោះ ស្រាយ​តាម​នីតិវិធី ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ