ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាបុរសណាចាក់ដីលុបបឹង?

23 ម៉ោង មុន
  • ភ្នំពេញ

បឹង​រំលា​ច​ដែល​ត្រូវ​អភិរក្ស​ជា​តំបន់​បៃតង និង​ជា​ជម្រក​ត្រី​ដែល​ការពារ​ដោយ​សហគមន៍​ជលផល និង​គាំទ្រ​ដោយ​អាជ្ញាធរ​ខេត្តក្រចេះ​មាន​ផ្នែក​ជំនាញ​បរិស្ថាន និង​ជា​ប្រភព​ធនធានទឹក និង​ធនធាន​ជលផល​ដ៏​សំខាន់​ផង​នោះ ត្រូវ​បាន​គេ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​អង្កន់​ពុះ​ដី​ចំណី​មាត់បឹង​ចែក​គ្នា​ធ្វើ​ជា​កម្មសិទ្ធិ និង​ចាក់​ដី​លុប​ជា​បណ្តើរ​ៗ​ហើយ ។ តាម​ទំហំ​នៃ​ការ​ចាក់​ដី​លុប​នេះ​សង្ស័យ​បឹង​ទាំងមូល​នឹង​ក្លាយជា​កម្មសិទ្ធិ​អ្នកមាន​អំណាច​មួយ​នោះ ក្នុង​ខេត្ត​មិន​ខាន​ឡើយ…

បឹង​រំលា​ច​ដែល​ត្រូវ​អភិរក្ស​ជា​តំបន់​បៃតង និង​ជា​ជម្រក​ត្រី​ដែល​ការពារ​ដោយ​សហគមន៍​ជលផល និង​គាំទ្រ​ដោយ​អាជ្ញាធរ​ខេត្តក្រចេះ​មាន​ផ្នែក​ជំនាញ​បរិស្ថាន និង​ជា​ប្រភព​ធនធានទឹក និង​ធនធាន​ជលផល​ដ៏​សំខាន់​ផង​នោះ ត្រូវ​បាន​គេ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​អង្កន់​ពុះ​ដី​ចំណី​មាត់បឹង​ចែក​គ្នា​ធ្វើ​ជា​កម្មសិទ្ធិ និង​ចាក់​ដី​លុប​ជា​បណ្តើរ​ៗ​ហើយ ។ តាម​ទំហំ​នៃ​ការ​ចាក់​ដី​លុប​នេះ​សង្ស័យ​បឹង​ទាំងមូល​នឹង​ក្លាយជា​កម្មសិទ្ធិ​អ្នកមាន​អំណាច​មួយ​នោះ ក្នុង​ខេត្ត​មិន​ខាន​ឡើយ ។

ទីតាំង​មាត់បឹង​រំលា​ច​ដែល​គេ​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ព្រៃ​លិច​ទឹក និង​ដឹក​ដី​ចាក់​លុប​នោះ​ស្ថិត​នៅ​ភូមិ​ស្រែ​ស្តៅ សង្កាត់​អូរ​ឫស្សី ក្រុង​ក្រចេះ ខេត្តក្រចេះ​ចំ​តួ​តែ​ម្តង កោត​គេ​ហ៊ាន​ម្លុ​ឹ​ង​ៗ ។
បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បង្ហើប​ថា ផែនការ​ចាក់​ដី​លុប​ចំណី​មាត់បឹង​នោះ​មាន​ទំ​ហុំ​រហូត​ដល់​ទៅ​ជាង​១០​ហិ​កតា​ឯណោះ​ទើប​ឆ្អែត​ពោះ​ក្របី​…​ហេ​! ហេ​!

ប្រភព​បន្ត​ថា ពេល​នេះ​គេ​ទើបតែ​ឈូស​ឆាយ និង​ចាក់​ដី​បាន​ប្រមាណ​ជា​៣​ហិ​កតា​ប៉ុណ្ណោះ​ដោយ​រលូន​គ្មាន​មេ​ធំ​ណា​ហ៊ាន​រារាំង​ឡើយ ។

ប្រភព​បាន​បង្ហើប​ទៀត​មក​ថា ការ​ប្រើ​គ្រឿងចក្រ ធ្វើ​សកម្មភាព​ចាក់​លុប​ដី​ចំណី​មាត់បឹង​តំបន់​បៃតង​បឹង​រំលា​ច នៅ​ចំ​កណ្ដាល​ក្រុង​ក្រចេះ​ប្រមាណ​១០​ហិ​កតា​នោះ គឺជា​ស្នាដៃ​អ្នកមាន​អំណាច​ខាង​ចាប់ចង​ក្នុង​ខេត្តក្រចេះ​ដោយ​ប្រើ​ត្រឹម​លិខិត​ផ្ទេរសិទ្ធិ​ដែល​ចុះហត្ថលេខា​ត្រឹម​លោក​ចៅសង្កាត់​អូរ​ឫស្សី​ដ៏​មហិមា​នៃ​ក្រុង​ក្រចេះ យក​ជា​ការ​បាន​យ៉ាង​ស្ងៀមស្ងាត់ ។

ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ក្រុង​ក្រចេះ បាន​ឲ្យ​ដឹង​ថា អ្នកមាន​មហាអំណាច​ក្នុង​ខេត្ត​ទាំងមូល​នៅ​ពេល​ថ្មី​ៗ​នេះ បាន​ប្រើ​គ្រឿងចក្រ​លើក​ក្រវាត់​ជុំវិញ​ដី​នៅ​មាត់បឹង​រំលា​ច​ដែល​ត្រូវ​អភិរក្ស​ជា​តំបន់​បៃតង និង​ជា​ជម្រក​ត្រី​ដែល​ការពារ​ដោយ​សហគមន៍​ជលផល និង​គាំទ្រ​ដោយ​អាជ្ញាធរ​ខេត្តក្រចេះ និង​ផ្នែក​ជំនាញ​បរិស្ថាន ហើយ​ជា​ប្រភព​ធនធានទឹក និង​ធនធាន​ជលផល​ដ៏​សំខាន់​ក្នុង​ក្រុង​ក្រចេះ​នោះ​ផង​ដែរ ។

នៅ​ក្ន​ង​សកម្មភាព​ឈូស​ព្រៃ​លិច​ទឹក និង​ចាក់​ដី​លុប​មាត់បឹង​តំបន់​អភិរក្ស​ធនធាន​ជលផល និង​តំបន់​បៃតង​ធម្មជាតិ កណ្តាល​ក្រុង​ក្រចេះ​របស់​អ្នកមាន​អំណាច​ម្នាក់​នេះ ពុំ​មាន​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ហ៊ាន​ទៅ​អើត​មើល​និង​ហាមឃាត់​នោះ​ទេ ដោយសារ​តែ​លោក​ជា​មេ​ចាប់ចង​ក្នុង​ខេត្ត​ទទួលខុសត្រូវ​ក្នុង​ការ​បង្ក្រាប​បទ​ល្មើ​ល​ធនធានធម្មជាតិ​នេះ​ដែរ ។

ជាក់ស្តែង​ពេល​ថ្មី​ៗ​នេះ កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ បាន​ចាប់ខ្លួន​មនុស្ស​បី​នាក់ និង​គ្រឿងចក្រ​២​គ្រឿង ដែល​ឈូស​ដីចម្ការ​ពួក​គាត់​ធ្លាប់​អាស្រ័យ​ផល នៅ​ឃុំ​ច​ង្រ​ង ស្រុក​ចិត្រ​បុរី ដោយ​មាន​លិខិត​ផ្ទេរសិទ្ធិ​ត្រឹម​មេឃុំ​ចង្ក្រង ដូច​លិខិត​ផ្ទេរសិទ្ធិ​របស់​មេ​អំណាច​ដែល​ឈូស​ព្រៃ​លិច​ទឹកលុប​ដី​តំបន់​អភិរក្ស​ធនធាន​ជលផល​បឹង​រំលា​ច​អី​ុ​ចឹ​ង​ដែរ ។

ទាក់​ទឹ​ន​និង​ករណី​ឈូស​ដី​ព្រៃ​លិច​ទឹក​និង​ចាក់​ដី​លប់​បឹង​រំលា​ច​នោះ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​រំលោភ​ដ៏​មហិមា​នេះ​បាន​នៅឡើយ ។ មន្ត្រី​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​បឹង​រំលា​ចនេះ នៅ​ពេល​កោះសន្តិភាព​សុំ​ការ​បំភ្លឺ មិន​ហ៊ាន​ឆ្លើយ​បំភ្លឺ​នោះ​ទេ ដោយ​ម្នាក់​រុញ​ទៅ​ម្នាក់ ដោយសារ​តែ​អ្នក​ដែល​ឈូស​ព្រៃ​លិច​ទឹក​ចាក់​ដី​លុប​មាត់បឹង​រំលា​ច​នោះ​ជា​«​មេ​អំណាច​ធំ​ក្នុង​ខេត្តក្រចេះ​» ដ៏​មាន​ឥទ្ធិ
ពល ។

មហាជន​នៅ​ក្រុង​ក្រចេះ កំពុង​រង់ចាំ​មើល​ចំណាត់ការ​ថ្នាក់លើ តើ​ហ៊ាន​រារាំង​ការ​ចាក់​ដី​លុប​បឹង​នេះ​បាន​ដែរ​ឬ​អត់ ? តើ​ហ៊ាន​ប្រកាស​ឱ្យ​កាយ​ដី​ចេញ​វិញ​ដែរ​ឬ​អត់ ? ពេល​ណា​មាន​ព័ត៌មាន​ប្លែក ឬ​សុំ​បំភ្លឺ យើង​នឹង​ផ្សាយ​ជូន​បន្ត​ទៀត ។

សង្ស័យ​ដូច​រក​សង្ឃឹម​មិនឃើញ​សោះ​…​ហេ ! ហេ !

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ