ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃា.តកជាអតីតប្តីបានចង.កខ្លួនឯងនៅស្រុកកំណើត ក្រោយវាយសម្លា.ប់ប្រពន្ធ

17 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​ចុង​ក្រោយ​បានឱ្យ​ដឹង​ថា នៅ​បំផុត ឃាតករ​ដែល​ជា​អតីត​ជា​ប្តី​ដែល​សម្លាប់​ស្ត្រី​ជា​ប្រពន្ធ​ចោល​ក្នុង​ដី​ឡូត៍ បាន​ចង​.​ក​សម្លាប់​ខ្លួនឯង​នៅ​ឯ​ស្រុក​កំណើត ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។ សូម​រំលឹក​ថា…

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​ចុង​ក្រោយ​បានឱ្យ​ដឹង​ថា នៅ​បំផុត ឃាតករ​ដែល​ជា​អតីត​ជា​ប្តី​ដែល​សម្លាប់​ស្ត្រី​ជា​ប្រពន្ធ​ចោល​ក្នុង​ដី​ឡូត៍ បាន​ចង​.​ក​សម្លាប់​ខ្លួនឯង​នៅ​ឯ​ស្រុក​កំណើត ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ។

សូម​រំលឹក​ថា ឃាតករ​ដែល​វាយ​សម្លាប់​ស្ត្រី​រង​គ្រោះ ហើយ​ដឹក​យក​ទៅ​ទម្លាក់​ចោល​នៅ​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​នៅ​ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ប្ញ​ស្សី​កែវ គឺជា​អតីត​ប្ដី​របស់​ស្ត្រី​រង​គ្រោះ​រូប​នោះ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​បន្ទាប់​ពី​នារី​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​។ ឃាតក​ដៃដល់​ដែល​វាយ​សម្លាប់​អតីត​ប្រពន្ធ ឈ្មោះ​ប៊​ន សេង​ហាប់ ភេទ​ប្រុស បាន​រត់គេច​ខ្លួន​ហើយ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដើម្បី​តាម​ឃាត់ខ្លួន​។

ចំណែក​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ឈ្មោះ​អ៊ុ​ន ស្រី​ល័​ក្ខ អាយុ​២៥​ឆ្នាំ មុខរបរ​បុគ្គលិក​ភោជនីយដ្ឋាន​ជា អាន​ន្ន ហ្គា​ដេ​ន មាន​ទីលំនៅ​ផ្ទះ​លេខ​៥៨៩ ផ្លូវលំ ភូមិ​ព្រែក​តា​គង់ សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

តាម​ស្ត្រី​ឈ្មោះ ផៃ ឆឿ​ន​អាយុ​៥១​ឆ្នាំ ជា​ម្ដាយបង្កើត​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កាលពី​អំឡុង​ឆ្នាំ​២០២២ កូនស្រី​បាន​សែនព្រេន ជាមួយ​បុរស​ជា​ប្ដី​ឈ្មោះ ប៊​ន សេង​ហាប់ (​ឃាតក​) ហើយ​រស់នៅ​ជាមួយ​គ្នា​រហូត​មាន​មានកូន​ស្រី​ចំនួន​១​នាក់ ។ នៅ​អំឡុង​ឆ្នាំ​២០២៤ កូនស្រី​បាន​បែកបាក់​គ្នា​ដោយសារ​រស់នៅ​មិន​ចុះសម្រុង គ្នា​ហើយ​ប្តី​បាន​ចាក​ចេញពីផ្ទះ​ទៅ​ធ្វើ​ជា​អ្នកបើកបរ​។

តាម​ស្ត្រី​ជា​ម្ដាយ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ទៀត​ថា កាលពី​៤​ថ្ងៃ មុន​ជនសង្ស័យ​បាន​មករ​កកូន​ស្រី​របស់​គាត់(​ជន​រង​គ្រោះ​)​។​លុះ​នៅ​វេលា​រសៀល ថ្ងៃ​ទី​០៩ ខែ​មិ​នា ឆ្នាំ​២០២៥ កូនស្រី​បាន​រៀបចំ​ខ្លួន​ចេញ​ទៅ​ធ្វើការ​ដូច​សព្វដង ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មិ​នា ឆ្នាំ​២០២៥ ពុំ​ឃើញ​ត្រឡប់​មក​ផ្ទះ​វិញ ក៍​ទូរស័ព្ទ​មិន​ចូល​លុះ​ក្រោយមក​ទើប​ដឹង​ថា​កូនស្រី​ស្លាប់​។

តាម​ស្ត្រី​ឈ្មោះ​ធួន ធួ​ក ជា​មេការ​ភោជនីយដ្ឋាន​ដែល​ធ្វើការ​ជាមួយ​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​០៧,០៨​និង​ខែ​មិ​នា ឆ្នាំ​២០២៥ ជន​រង​គ្រោះ​បាន​កក់​កញ្ចុះ​ឲ្យ​ប្ដី​មក​ផឹកស៊ី​២​ថ្ងៃ​ជាប់​គ្នា​ហើយ​ពេល​កំពុង​ផឹកស៊ី​ក៏​មានការ​ទាស់សម្ដី​គ្នា​ជា​បន្តបន្ទាប់​។

តាម​ស្ត្រី​ជា​មេការ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ល្ងាច​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០២៥ ជន​រង​គ្រោះ​បាន​កក់​កញ្ចុះ​ឲ្យ​ប្ដី​មក​ផឹកស៊ី​ម្ដងទៀត​, ពេល​កំពុង​ផឹកស៊ី​ដល់​វេលា​ម៉ោង​ប្រមាណ​១០​និង​១០​នាទី​យប់ ជន​រង​គ្រោះ និង​ប្ដី​បាន​ឈ្លោះប្រកែក​គ្នា​ដោយ​ប្ដី​ជន​រង​គ្រោះ​ប្រច័ណ្ឌ​ជន​រង​គ្រោះ​។

ខណៈនោះ បុគ្គលិក​ហាង​និង​រូប​នាង​ក៏​បាន​ជួយ​ទៅ​ឃាត់ ។ នៅ​វេលា​ម៉ោ​ប្រហែល​១១​និង​៣០​នាទី ជន​រង​គ្រោះ​បាន​ចេញពី​ធ្វើការ​ដោយ​ទុក​ម៉ូតូ​នៅ​ហាង រួច​ឡើង​ជិះ​ម៉ូតូ​ទៅ​ជាមួយ​ប្ដី​ប្រាប់​ថា ទៅ​ផឹកស៊ី​បន្ត​នៅ​ម្ដុំ​រង្វង់​មូល​នាង​មច្ឆា ។​នៅ​ពេល​នោះ​គឺ​នាង​ប្រាប់​ថា កុំ​ឈ្លោះ​គ្នា​ទៀត​ហើយ​ស្រាប់តែ​បុរស​ជា​ប្ដី​នោះ​បាន​ប្រាប់​ថា យក​នាង​ទៅ​សម្លាប់​ចោល​ហើយ​វេលា​សៀ​ល​ថ្ងៃ​ទី ១០ ខែមីនា​ក៏​ទទួល​ដំណឹង​ថា ជន​រង​គ្រោះ​ស្លាប់ ។

គួរ​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​៧​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី ១០​ខែមីនា​ឆ្នាំ ២០២៥ ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ហាត់ប្រាណ​នៅ​ក្នុងភូមិ​ក៏​បាន​ប្រទះ​ឃើញ​សព​ស្ត្រី​រង​គ្រោះ​ដេក​ស្លាប់​នៅ​ក្នុង​ដី​ឡូ​តិ៍​ទុក​ចោល​មួយ​កន្លែង​តាម​ផ្លូវ​ឧកញ៉ា​ឌី​ប៊ូ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​ហ៊ុំ​ព័ទ្ធ​កន្លែង​កើតហេតុ​និង​ទាក់ទង​ទៅ​មន្ត្រី​នគរបាល​ជំនាញ​ដើម្បី​ចុះ​ត្រួតពិនិត្យ​។​នៅ​កន្លែង​កើតហេតុ​មាន​របង​ថ្ម​ព័ទ្ធ​ជុំវិញ​។ តាម​ការ​ត្រួតពិនិត្យ​សាកសព នៅ​ក្នុង​ហោប៉ៅ សំពត់​មាន​ក្រវិល​កំប៉ុង​ស្រា​បៀរ​ចំនួន​៥, កូនសោរ​ម៉ូតូ​១​កូនសោរ​ដែក​២ លុយ​ខ្មែរ​ចំនួន​៤៣៥០០​រៀល​។ សាកសព​មាន​ស្នាម​ជាំភ្នែក​ទាំង​សងខាង​,​ស្នាម​ជាំ​នៅ​លើ​ផ្ទៃមុខ​ទាំង​ស​ខាង​។

តាម​ការ​ត្រួតពិនិត្យ​សាកសព​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យវិច័យ​អម​តុលាការ​រាជធានី​ភ្នំពេញ បាន​សន្និដ្ឋាន​ថា នារី​រង​គ្រោះ​បាន​ស្លាប់​ដោយ​វាយ​ក្បាល និង​ខ្ទប់​ដង្ហើម ដែល​ជា​ករណី​ឃាតកម្ម​។​ហើយ​នៅ​វេលា​រសៀល​ក៍​ដឹង​ដំណឹង​ដល់​ក្រុម​គ្រួសារ​ហើយ​និង​មានការ​បំភ្លឺ​ក៍​បែកធ្លាយ​ឃាតករ​គឺជា​អតីត​ប្ដី​របស់​ជន​រង​គ្រោះ​តែ​ម្តង​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ