ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​រដ្ឋ​អាមេរិក ៖ ​តម្លៃ​នៃ​​សង្គ្រាម​​ប្រឆាំង​​ភេរវកម្ម​មាន​​រហូត​ដល់​​4,4សែន​​កោដិ​ដុល្លារ

12 ឆ្នាំ មុន

របាយ​ការណ៍​ស្រាវ​ជ្រាវ​ថ្មី​មួយ​វាយ​តម្លៃ​ថា សហ​រដ្ឋ​អាមេរិក​អាច​ចំណាយ​មិន​តិច​ជាង​៤,៤​សែន​កោដិ​ដុល្លារ​(១​សែន​កោដិ​ដុល្លារ​មាន​សូន្យ​១៨) ក្នុង​សង្គ្រាម​នៅ​អ៊ីរ៉ាក់​ អាហ្វ​ហ្គា​នី​ស្ថាន​ និង​ប៉ាគីស្ថាន​។ យោង​តាម​របាយ​ការណ៍​នេះ​របស់​វិទ្យា​ស្ថាន​ WATSON សិក្សា​អន្តរ​ជាតិ​​នៃ​សាក​ល​វិទ្យា​ល័យ​ BROWN ថា

របាយ​ការណ៍​ស្រាវ​ជ្រាវ​ថ្មី​មួយ​វាយ​តម្លៃ​ថា សហ​រដ្ឋ​អាមេរិក​អាច​ចំណាយ​មិន​តិច​ជាង​៤,៤​សែន​កោដិ​ដុល្លារ​(១​សែន​កោដិ​ដុល្លារ​មាន​សូន្យ​១៨) ក្នុង​សង្គ្រាម​នៅ​អ៊ីរ៉ាក់​ អាហ្វ​ហ្គា​នី​ស្ថាន​ និង​ប៉ាគីស្ថាន​។

យោង​តាម​របាយ​ការណ៍​នេះ​របស់​វិទ្យា​ស្ថាន​ WATSON សិក្សា​អន្តរ​ជាតិ​​នៃ​សាក​ល​វិទ្យា​ល័យ​ BROWN ថា ស្ទើរ​តែ​១០​ឆ្នាំ​ក្រោយ​ការ​ប្រកាស​សង្គ្រាម​របស់​សហ​រដ្ឋ​អាមេរិក​ប្រឆាំង​ភេរវកម្ម​​សង្គ្រាម​នៅ​អ៊ីរ៉ាក់​ អាហ្វ​ហ្គា​នី​ស្ថាន និង​ប៉ាគី​ស្ថាន​ធ្វើ​ឱ្យ​សហ​រដ្ឋ​អាមេរិក​ត្រូវ​ចំណាយ​ប្រាក់​រវាង​ពី​២,៣​ទៅ​២,៧​សែន​កោដិ​ដុល្លារ​។

របាយ​ការណ៍​នេះ​រៀប​រាប់​ពុំ​ត្រឹម​តែ​ការ​ចំណាយ​ដោយ​ផ្ទាល់​ចំពោះ​សង្គ្រាម​ក្រោយ​ថ្ងៃ​ទី​១១ កញ្ញា​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ក៏​រួម​មាន​នូវ​តម្លៃ​នៃ​ការ​ព្យា​បាល​ថែ​ទាំ​អតីត​យុទ្ធ​ជន​ក្នុង​ពេល​បច្ចុប្បន្ន​ និង​ពេល​អនា​គត​ ព្រម​ទាំង​ការ​ចំណាយ​សំរាប់​សង្គ្រាម​គ្រោង​ពី​ឆ្នាំ​២០១២​ទៅ​២០២០​ផង​ដែរ​។ របាយ​ការណ៍​នេះ​វាយ​តម្លៃ​ថា សរុប​តម្លៃ​សម្រាប់​សង្គ្រាម​មាន​រវាង​ពី​៣,៧​ទៅ​៤,៤​សែន​កោដិ​ដុល្លារ​។

សង្គ្រាម​នៅ​អ៊ីរ៉ាក់​នៅ​អាហ្វ​ហ្គា​នី​ស្ថាន​ និង​នៅ​ប៉ា​គី​ស្ថាន​បាន​សម្លាប់មនុស្ស​យ៉ាង​តិច​២២៥.០០០​នាក់​ក្នុង​នោះ​រួម​មាន​ទាហាន​ ស៊ីវិល​សហ​គ្រិន​។ ក្នុង​ចំណោម​ជន​រង​គ្រោះ​មាន​ជន​ស៊ីវិល​១៣៧.០០០​នាក់​សំរាប់​គ្រប់​ភាគី​ក្នុង​ជម្លោះ​។ ម្យ៉ាង​វិញ​ទៀត​សង្គ្រាម​បាន​បង្កើត​ជន​ភៀស​ខ្លួន​អ៊ិរ៉ាក់​ អាហ្វ​ហ្គា​នី​ស្ថាន​ និង​ប៉ា​គី​ស្ថាន​ជាង​៧,៨​លាន​នាក់​ ៕