ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រាប់​ស​ប្តា​ហ៍​នេះ ផ្លូវ​ថ្មើរជើង​មាត់ទន្លេ បាន​រៀបចំ​បន្ថែម​របាំ​ភួង​នារី របាំ​នេសាទ និង​កំប្លែង​នាយ​ក្រឹម

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ទោះបី​មាន​ភ្លៀង ក៏​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​គាំទ្រ​យ៉ាងច្រើន​កុះករ សម្រាប់​ស​ប្តា​ហ៍​ទី​១ នៃ​ខែមីនា ឆ្នាំ​២០២៥ នា​រាត្រី​ថ្ងៃ​ទី​៩ មីនា​នេះ នា​ផ្លូវ​ថ្មើរជើង…

រាជធានី​ភ្នំពេញ ៖ ទោះបី​មាន​ភ្លៀង ក៏​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​គាំទ្រ​យ៉ាងច្រើន​កុះករ សម្រាប់​ស​ប្តា​ហ៍​ទី​១ នៃ​ខែមីនា ឆ្នាំ​២០២៥ នា​រាត្រី​ថ្ងៃ​ទី​៩ មីនា​នេះ នា​ផ្លូវ​ថ្មើរជើង (Walk Street) ភ្នំពេញ ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​បន្ថែម​ថ្មី​ឱ្យ​មាន​របាំ​ភួង​នារី (​របាំ​បុរាណ​) និង​កំប្លែង​(​នាយ​ក្រឹម​) ហើយ​ក្រៅពី​ហ្នឹង នៅ​មាន​ជា​របាំ​នេសាទ (​របាំ​ប្រពៃណី​), ការ​សម្តែង​តន្ត្រីបុរាណ​, មហោរី និង​របាំ​ប្រពៃណី​, រាំវង់​, សៀ​ក​រហ័ស​កម្ម​, ចាប៉ី​សហ​គម​ន៏​, បណ្ណាល័យ​ចល័ត​។​ល​។ ដើម្បី​បម្រើ​ឱ្យ​ការ​កំសាន្ត​សប្បាយ​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តជាតិ ។

បើ​ទោះបី​នៅ​យប់​ថ្ងៃ​ទី​៩ មីនា​នេះ មាន​ភ្លៀង​ខ្យល់​យ៉ាងណា​ក្ដី ក៏​គេ​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​បរទេស នៅ​តែ​ទៅ​ដើរ​កំសាន្ត​នៅ​លើ​ផ្លូវ​ថ្មើរជើង ច្រើន​ដដែល ។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​លោកស្រី ដោ សម្ផស្ស នាយិកា​រង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​៩ មីនា​នេះ ។

ពី​មួ​យស​ប្តា​ហ៍​ទៅ​មួ​យស​ប្តា​ហ៍ ដោយ​អនុវត្ត​ទៅ​តាម​ការ​ចង្អុលបង្ហាញ​របស់​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នៅ​ផ្លូវ​ថ្មើរជើង Walk Street មាត់ទន្លេ ត្រូវ​បាន​រៀបចំ​បន្ថែម​ជា​បន្តបន្ទាប់ ទាំង​ការ​តាំង​លក់​វត្ថុ​អនុស្សាវរីយ៍ ការ​សម្តែង​តន្ត្រីបុរាណ​, របាំ​ប្រពៃណី​, រៀបចំ​ជា​បណ្ណាល័យ​ចល័ត​, សៀ​ក​រហ័ស​កម្ម​ជាដើម ដើម្បី​បង្កើន​នូវ​ភាព​សប្បាយ​រីករាយ​ឱ្យ​ប្រជាពលរដ្ឋ​នា​ចុង​ស​ប្តា​ហ៍​។ ដូច្នេះ​សូម​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ អន្តរជាតិ មក​ដើរ​លេង​កម្សាន្ត​សប្បាយ​ទាំងអស់​គ្នា ក្រោម​ម្លប់ នៃ​សន្តិភាព ។

លោកស្រី​អ្នកនាំពាក្យ បាន​បញ្ជាក់​ដែរ​ថា ផ្លូវ​ថ្មើរជើង (Walk Street) ជា​កន្លែង​ដែល​ភ្ញៀវ​ជាតិ អន្តរជាតិ កំពុង​ពេញ​និយម ដោយ​ពី​មួ​យស​ប្តា​ហ៍ ទៅ​មួ​យស​ប្តា​ហ៍ កំណើន​ភ្ញៀវ​ចេះ​តែ​កើន​ឡើងជា​លំដាប់​។ ដោយឡែក រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​បំពេញ​នូវ​សំណូមពរ​របស់​ប្រជាពលរដ្ឋ ក៏​បាន​កែសម្រួល​តម្រាយ​ខ្សែ​រត់ ខ្សែ​ទី​១C និង​បន្ថែម​ម៉ោង​ប្រតិបត្តិការ សេវា​ដឹក​ជញ្ជូន​សាធារណៈ រថយន្តក្រុង ដោយ​អនុវត្ត​នៅ​រៀង​រាល់ ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ នៃ​ស​ប្តា​ហ៍ រហូត​ដល់​ម៉ោង ១១:០០​នាទី​យប់​ថែម​ទៀត ។

គិត​ត្រឹម​ថ្ងៃ​ទី​៩ មីនា​នេះ ផ្លូវ​ថ្មើរជើង (Walk Street) បាន​ដាក់​ឱ្យ​ដំណើរការ​បាន​រយៈពេល​១​ខែ និង​១​ស​ប្ដា​ហ៌​ហើយ តែ​ចំពោះ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​គឺ​ទទួល​បាន​ល្អ​ឥត​ខ្ចោះ ប្រជាពលរដ្ឋ មិន​មាន​បញ្ហា​អ្វី​ទាំងអស់ រាប់​ទាំង​អ្នក​ធ្វើ​មុខរបរ​អាជីវកម្ម ក៏​ដូច​ជា​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​កម្សាន្ត ។

គួរ​បញ្ជាក់​ថា​៖ ផ្លូវ​ថ្មើរជើង (Walk Street) ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដាក់​ឱ្យ​ដំណើរការ​សាកល្បង​២​ថ្ងៃ ក្នុង​១​ស​ប្ដា​ហ៌ គឺ​ថ្ងៃ​សៅ​និង​ថ្ងៃអាទិត្យ ចាប់ពី​ម៉ោង​៦​ល្ងាច​ដល់​ម៉ោង​១១​យប់ នៅ​តាម​បណ្តោយ​តីរវិថី​ព្រះ​ស៊ី​សុវត្ថិ ចាប់ពី​វិ​ថី​បក្សី​ចាំ​ក្រុង (​ផ្លូវ​លេខ​៩៤) រហូត​ដល់​មុខ​ព្រះ​បរមរាជវាំង ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ