ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀប​ភ្លឺ​ឃើញ​កង់​បី​១​គ្រឿង​ជិះ​ចូលក្នុង​បរិវេណ​ដីឡូតិ៍ លុះព្រឹកឡើងប្រទះឃើញនារីម្នាក់​ផ្អើល​យ៉ាងរន្ធ.ត់

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​ស.ព​ស្ត្រី​ម្នាក់​ត្រូវ​បាន​ពី​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅ​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​ដែល​គេ​សង្ស័យ​ថា​ជា​ករណី​ឃា.តកម្ម​ដែល​ត្រូវ​បាន​ឃា.តករ​វា.យ​សម្លា.ប់​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មិ​នា ឆ្នាំ​២០២៥ នៅ​ចំណុច​ដី​ឡូ​តិ៍​ទុក​ចោល​មួយ​កន្លែង ផ្លូវ​ឧកញ៉ា​ឌី​ប៊ូ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក…

0:00
0:00

រាជធានី​ភ្នំពេញ ៖ ​ស.ព​ស្ត្រី​ម្នាក់​ត្រូវ​បាន​ពី​ប្រទះ​ឃើញ​ដេក​ស្លា.ប់​នៅ​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​ដែល​គេ​សង្ស័យ​ថា​ជា​ករណី​ឃា.តកម្ម​ដែល​ត្រូវ​បាន​ឃា.តករ​វា.យ​សម្លា.ប់​។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​មិ​នា ឆ្នាំ​២០២៥ នៅ​ចំណុច​ដី​ឡូ​តិ៍​ទុក​ចោល​មួយ​កន្លែង ផ្លូវ​ឧកញ៉ា​ឌី​ប៊ូ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

ស្ត្រី​រូប​នោះ​ពុំ​ស្គាល់​អត្តសញ្ញាណ​ឡើយ​មាន​អាយុប្រមាណ​ជា ៣០​ឆ្នាំ​ហើយ​តាម​សម្លៀក​បំពាក់​គេ​សង្ស័យ​ថា នារី​រូប​នោះ​ជា​មេការ​នៅ​ភោជនីយដ្ឋាន​ណាមួយ​ ។ ​នារី​រូប​នោះ​មាន​ស្នាម​ចាក់​សាក់​រូប​ស្លាប និង​អក្សរ​Oun leak​នៅ​កំភួនដៃ​ខាងស្ដាំ​, មាន​ស្នាម​ចាក់​សាក់​រូប​ផ្កា​នៅ​ថ្លើមដៃ​ខាងឆ្វេង​, មាន​ស្នាម​ចាក់​សាក់​រូប​ក្បាច់់​នៅ​ម្រាម​កណ្តាល​ដៃ​ខាងឆ្វេង​។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​នៅ​វេលា​ព្រឹក​មាន​អ្នក​ដើរ​ហាត់ប្រាណ​ក៏​ប្រទះ​ឃើញ​ស្ត្រី​រូប​នោះ​ដេក​ស្លាប់​នៅ​ក្នុង​ដី​ឡូ​ទុក​ចោល​មួយ​កន្លែង​ខាងលើ​រួច​ក៏​ប្រាប់​ដល់​អ្នកដំណើរ​និង​រាយ​ការ​ទៅ​ដល់​សមត្ថកិច្ច​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។

តាម​សាក្សី​ខ្លះ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ទៀប​ភ្លឺ​គេ​ឃើញ​មាន​ម៉ូតូ​កង់​បី​មួយ​គ្រឿង​ជិះ​ចូល​ទៅ​ក្នុង​បរិវេណ​ខាងលើ​និង​មានការ​ប្រតាយ​វាយ​ទៅ​លើ​ស្ត្រី​រង​គ្រោះ​ក្រោយមក​ក៏​គេច​បាត់​ទៅ​តែ​ពុំ​មាន​នរណា​ចាប់អារម្មណ៍​ឡើយ​។​លុះ​ព្រឹក​ឡើង​ក៏​មានការ​ភ្ញាក់ផ្អើល​ប្រទះ​ឃើញ​ស្ត្រី​រង​គ្រោះ​ដេក​ស្លា.ប់.​នៅ​ក្នុង​ដី​ឡូ​តិ៍​នោះ​តែ​ម្ដង​។

បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​ហ៊ុំ​ព័ទ្ធ​កន្លែង​កើតហេតុ​និង​ទាក់ទង​ទៅ​មន្ត្រី​នគរបាល​ជំនាញ​ដើម្បី​ចុះ​ត្រួតពិនិត្យ​។​នៅ​កន្លែង​កើតហេតុ​មាន​របង​ថ្ម​ព័ទ្ធ​ជុំវិញ​។

តាម​ការ​ត្រួតពិនិត្យ​សាកស.ព នៅ​ក្នុង​ហោប៉ៅសំពត់​មាន​ក្រវិល​កំប៉ុង​ស្រា​បៀរ​ចំនួន​៥, កូនសោរ​ម៉ូតូ​១ ​កូនសោរ​ដែក​២ លុយ​ខ្មែរ​ចំនួន​៤៣៥០០​រៀល​។

សាកស.ព​មាន​ស្នាម​ជាំភ្នែក​ទាំង​សងខាង​,​ស្នាម​ជាំ​នៅ​លើ​ផ្ទៃមុខ​ទាំង​ស​ខាង​។

តាម​ការ​ត្រួតពិនិត្យ​សាកស.ព​ជនរងគ្រោះ​ លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យវិច័យ​អម​តុលាការ​រាជធានី​ភ្នំពេញ បាន​សន្និដ្ឋាន​ថា​ថា នារី​រង​គ្រោះ​បាន​ស្លា.ប់​ដោយ​វា.យ​ក្បាល និង​ខ្ទប់​ដង្ហើម ដែល​ជា​ករណី​ឃា.តកម្ម​។

ជុំវិញ​ករណី​ឃា.តកម្ម​នេះ​គេ​ពុំ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​ឃា.តករ​សម្លា.ប់​ព្រោះ​រឿង​គំនុំ​អ្វី​ឡើយ​។
គេ​មានការ​សង្ស័យ​ថា​ជន​រង​គ្រោះ​អាច​មាន​ទំនាក់ទំនង​ជាមួយ​និង​ឃាតករ​នៅ​កន្លែងធ្វើការ​ឬ​ក៏​ជា​មាន​ទំនាស់​ជាមួយ​អ្នក​រត់​ម៉ូតូ​កង់​បី​ហើយ​ត្រូវ​បាន​ឃា.តករ​ដឹក​យក​ទៅ​វាយ​សម្លាប់​រួច​អូស​យក​ទៅ​ទម្លា.ក់​ចោល​នៅ​ក្នុង​ដី​ឡូ​ខាងលើ​។

ស.ព​ស្ត្រីរងគ្រោះ ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​តម្កល់ទុក​​នៅវត្ត​​ស្ទឹង​មាន​ជ័យ ​ដើម្បី​ស្រាវជ្រាវរ​កសាច់ញាតិបងប្អូន​ ៕​

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ