ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ឈរអើតឡឺមៗមុខផ្ទះគេ លុះសង្ស័យឃាត់សួរនាំ បែកធ្លា.យធ្លាប់ធ្វើសកម្មភាព​​បាន​ម្តង

3 ខែ មុន
  • ភ្នំពេញ

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ឃាត់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព លួច​គ្រឿង​សង្ហា​រឹម​របស់​បងប្អូន​ប្រជាពលរដ្ឋ រួច​យក​ទៅ​លក់ បាន​លុយ​យក​ទៅ​ទិញ​អី​ហូប និង​ទិញ​ថ្នាំ​ញៀន​ជក់​អស់ ញ៉ាម​មក​អើត​ឡឺម​រក​ធ្វើ​សកម្មភាព​ម្តងទៀត…

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ឃាត់ខ្លួន ក្រោយ​ធ្វើ​សកម្មភាព លួច​គ្រឿង​សង្ហា​រឹម​របស់​បងប្អូន​ប្រជាពលរដ្ឋ រួច​យក​ទៅ​លក់ បាន​លុយ​យក​ទៅ​ទិញ​អី​ហូប និង​ទិញ​ថ្នាំ​ញៀន​ជក់​អស់ ញ៉ាម​មក​អើត​ឡឺម​រក​ធ្វើ​សកម្មភាព​ម្តងទៀត ជាប់​ខ្នោះ​របស់​សមត្ថកិច្ច​តែ​ម្តង​។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅផ្ទះ​ជន​រង​គ្រោះ​ទុក​ចោល ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល កាលពី​វេលា​ម៉ោង ៨​និង ៣០​នាទី​ព្រឹក ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២៥ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​មានឈ្មោះ​  អែម រិ​ទ្ធី ភេទ​ប្រុស អាយុ​៣២ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ជនសង្ស័យ​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​(+) ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ​  សំ សឿ​ន ភេទ​ប្រុស អាយុ​៦៩ ឆ្នាំ​  ​ជាមន្ត្រី​ចូល​និវត្តន៍​ និងបានទៅរស់នៅ​ប្រទេសកាន់​ណា​ដា ។

សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ដើម​មៀន បាន​ធ្វើការ​ចេញ​ល្បាត​តាម​មូលដ្ឋាន​សង្កាត់​របស់​ខ្លួន មក​ដល់​ចំណុច​ផ្ទះ​ទុក​ចោល​មួយ​កន្លែង​ភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ក៏​ឃើញ​ជនសង្ស័យ​ឈ្មោះ​អែម រិ​ទ្ធី កំពុង​ឈរ​អើត​ឡឺម នៅ​មុខ​ផ្ទះ​របស់​ជន​រង​គ្រោះ ពេល​នោះ​សមត្ថកិច្ច​មានការ​សង្ស័យ ក៏​បាន​ហៅ​មក​សួរនាំ​នៅ​ប៉ុស្តិ៍​ដើម​មៀន​តែ​ម្តង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ដើម​មៀន ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៤ ម៉ោង​០៨​និង​៣០​នាទី ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​គ្រឿង​សង្ហា​រឹម របស់​ជន​រង​គ្រោះ​ដែល​បាន​រៀបរាប់​ជូន​ខាងលើ ទៅ​លក់​ឲ្យ​គេ​នៅ​សង្កាត់​ចាក់​អង្រែ​លើ បាន​លុយ​យក​ទៅ​ទិញ​អី​ហូប​និង​ទិញ​ថ្នាំ​ញៀន​ជក់ ប្រាកដ​មែន​។

ក្នុង​នោះ​សម្ភារៈ​បាត់បង់​រួម​មាន​៖  គ្រែ​ប្រអប់​ធ្វើ​អំពី​ឈើ​០១ ,​តុ​បាយ​(​មូល​)០១, កៅអី​ឈើ​ចំនួន​០២ , ក្តារបន្ទះ​ចំនួន​០២ ទូកញ្ចក់​០១​។

ពេល​នេះ​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​កំពុងធ្វើការ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល កសាង​សំណុំរឿង​បន្ត​បញ្ជូន​ខ្លួន​ទៅ​តុលាការ ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ