ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដកហូត​មុខ​តំណែង

9 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​វរសេនីយ៍ទោ សោម សា​រ៉​ន អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដកហូត​មុខ​តំណែង និង​បន្ថយ​ឋានន្តរសក្តិ​២​ថ្នាក់ បន្ទាប់​ពី​ក្រសួង​បាន​រក​ឃើញ​ថា លោក​អធិការ​បាន​ប្រព្រឹត្ត​កំហុសឆ្គង…

ខេត្តស្វាយរៀង ៖ លោក​វរសេនីយ៍ទោ សោម សា​រ៉​ន អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដកហូត​មុខ​តំណែង និង​បន្ថយ​ឋានន្តរសក្តិ​២​ថ្នាក់ បន្ទាប់​ពី​ក្រសួង​បាន​រក​ឃើញ​ថា លោក​អធិការ​បាន​ប្រព្រឹត្ត​កំហុសឆ្គង ដូច​មន្ត្រី​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប​ស្ថិត​ក្រោម​ឱវាទ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ក្រសួង​មហា​ផ្ទែ​ពិតប្រាកដ​មែន ។

ជុំវិញ​កំហុសឆ្គង​នេះ បាន​រក​ឃើញ​ថា បាន​លក់​វត្ថុ​តាង​នៃ​បទល្មើស​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន​រថយន្ត​ម៉ាក CAMMARY ឆ្លាម​១​គ្រឿង និង​គោ​យន្ត​កែ​ច្នៃ​១​គ្រឿង​ស៊ីដាច់​ម៉ាត់​តែ​ម្ដង ។

-​បាន​ឲ្យ​មន្ត្រី​នគរបាល​បង់ប្រាក់​៥០០​ដុល្លារ ជា​ថ្នូរ​ការ​តែងតាំង​មុខ​តំណែង និង​ឡើង​ឋានន្តរសក្តិ ។
-​បាន​ឲ្យ​ឱ្យ​អ្នក​អាណាព្យាបាល​របស់​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន បង់ប្រាក់​ចំនួន​២០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង ។
-​បាន​ឲ្យ​ជនជាតិ​បង់​ក្លា​ដែ​ស​ឆ្លង​ដែន​ខុសច្បាប់ បង់ប្រាក់​ចំនួន​៥ ០០០​ដុល្លារ ជា​ថ្នូរ​នៃ​ការ​ដោះ​លែង ។
-​បាន​ឲ្យ​មន្ត្រី​នគរបាល​ក្រោម​ឱវាទ​បង់ប្រាក់​៤០០​ដុល្លារ​ក្នុង​១​បន្ទប់ ដើម្បី​បាន​ចូល​បម្រើ​ការងារ​នៅ​ក្នុង​អគារ​ថ្មី ព្រមទាំង​បាន​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​ទៅ​កាន់​មន្ត្រី​នគរបាល​នៅ​ក្រោម​ឱវាទ ដែល​ទ​ង្វើ​ទាំងនេះ បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​ប្រកាស​លេខ​៨៧៣ ប្រក ចុះ​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០២៤ របស់​ក្រសួងមហាផ្ទៃ​ស្តី​ពី​បទ​វិន័យ​នគរបាល​ជាតិ​កម្ពុជា ត្រង់​ជំពូក​៣ ប្រការ​១០ លេខ​៣​និង​លេខ​៨ និង​ជំពូក​ទី​៦ ប្រកា​៣២ ចំណុច​ខ លេខ​៤ លេខ​៥ និង​លេខ​២១ ។

ក្រសួងមហាផ្ទៃ បាន​ប្រគល់​ភារកិច្ច​ជូន​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​អនុវត្ត​វិន័យ ដាក់​ទណ្ឌកម្ម​ខាង​វិន័យ កម្រិត​ទី​២ ចំពោះ​លោក​វរសេនីយ៍ទោ សោម សា​រ៉​ន អត្ថ​លេខ​៣៦៤៧៤ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ក្រោម​រូបភាព ដកហូត​តំណែង និង​បន្ថយ​ឋានន្តរសក្តិ​ចំនួន​២​ថ្នាក់ ។

ក្នុង​នោះ​ដែរ ក្រសួងមហាផ្ទៃ បាន​ដាក់​ទណ្ឌកម្ម​កម្រិត​ទី​១ ដល់​មន្ត្រី​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​ទាប ថ្នាក់​វរសេនីយ៍ត្រី​១​រូប និង​ថ្នាក់​អនុសេនីយ៍ឯក​ចំនួន​២​រូប ដោយ​ព្រមាន​ជា​លាយលក្ខណ៍អក្សរ​លើក​ទី​១​ផង​ដែរ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ