រាជធានីភ្នំពេញ ៖ ក្រុមប្រតិកម្មរហ័សនៃមន្ទីរប្រឆាំងគ្រឿងញៀ.នអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ គណនីហ្វេសប៊ុកមួ យឈ្មោះ Pheavy Fc និងសារព័ត៌មានស៊ីអរអិន បានបង្ហោះវីដេអូ និងរូបថតនៃសកម្មភាពបង្ក្រាបបទល្មើសគ្រឿងញៀ.ន ដោយសរសេរថា «មិនដឹងជាប៉ូសិសខាងណាទេ គ្មានឯកសណ្ឋានមកចាប់មនុស្សញាត់ឡាន ដូចជា ឃោរឃៅណាស់សង្កាត់ព្រែកកំពឹស» ។

យោងតាមបណ្តាញសង្គមរបស់អគ្គស្នងការនគបាលជាតិ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បានលើកឡើងថា ការបង្ហោះនេះត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកនាំគ្នាចែកចាយតៗគ្នា និងមានបញ្ចេញ មតិរិះគន់បង្កឱ្យមានការយល់ច្រឡំមកលើកងកម្លាំងសមត្ថកិច្ច ។

ជុំវិញការផ្សព្វផ្សាយនេះ ក្រុមប្រតិកម្មរហ័សនៃមន្ទីរប្រឆាំងគ្រឿងញៀ.ន សូមធ្វើការបំភ្លឺជូនសាធារណជននូវព័ត៌មានបឋមឱ្យជ្រាបថា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០២:៥០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀ.នបានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបករណីកែឆ្នៃសារធាតុញៀ.នខុសច្បាប់ប្រព្រឹត្តិនៅភូមិសាស្ត្រខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រតិបត្តិការនេះ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ (ស្រី០១) និងចាប់យកសារធាតុញៀ.ន និងសារសារធាតុផ្សំប្រមាណជិត៣០០គីឡូក្រាម រួមទាំងសម្ភារៈវេចខ្ចប់ និងម៉ាស៊ីន សម្រាប់កែច្នៃសារធាតុញៀ.នមួយចំនួនធំ ។ បន្ទាប់ពីស្តាប់ចម្លើយជនសង្ស័យ និងឆ្លងតាមការស៊ើបអង្កេត កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀ.នបានបន្តស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធ និងមេខ្លោង ដោយកំណត់បានមុខសញ្ញាដែលកំពុងលាក់ខ្លួនក្នុងភូមិសាស្ត្រសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងជំនាញក៏បានចុះច្បាមមុ ខសញ្ញា និងឃ្លាំមើលក្នុងភូមិសាស្ត្រខាងលើលុះដល់ម៉ោងប្រមាណ២រសៀល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចយើងបានឃើញមុខសញ្ញាពីរនាក់ ហើយមុខសញ្ញាទាំងពីរនាក់ពេលឃើញសមត្ថកិច្ចយើងក៏ភ័យរត់គេចខ្លួន សមត្ថកិច្ចយើងមានការសង្ស័យក៏ធ្វើការឃាត់ ខ្លួនដោយជាបឋមសន្និដ្ឋានថា មុខសញ្ញាទាំងពីរនាក់នេះមានភិនភាគដូចមុខសញ្ញាដែលកម្លាំងសមត្ថកិច្ចយើងកំពុងតែបន្តការតាមចាប់ខ្លួន ។

បន្ទាប់ពីចាប់ខ្លួនរួចហើយក៏បញ្ជូនបន្តមកមន្ទីរប្រឆាំងគ្រឿងញៀ.ន ដោយបានស្តាប់ចម្លើយ និងបានធ្វើតេស្តទឹកនោម ជាលទ្ធផលកម្លាំងយើងរកឃើញថា មុខសញ្ញាទាំងពីរនាក់មិនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀ.នខាងលើនោះទេ ប៉ុន្តែមុខសញ្ញាទាំងពីរនាក់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀ.ន ដោយកម្លាំងសមត្ថកិច្ចយើងបានចាប់យក សារធាតុញៀ.នមួយកញ្ចប់ទៀតផង ។
ក្នុងពេលឃាត់ខ្លួនមុខសញ្ញាទាំងពីរនាក់នោះដែរ ក៏មានប្រជាពលរដ្ឋដែលមិនបានដឹងរឿងក៏ថតវីដេអូ និងរូបភាពបង្ហោះដោយចោទប្រកាន់មកលើសមត្ថកិច្ច ដោយបង្កើតឱ្យមានការបញ្ចេញមតិធ្វើឱ្យប៉ះពាល់កិត្តិយសរបស់កងកម្លាំងជំនាញ ជាពិសេសធ្វើឱ្យបែកព័ត៌មានសម្ងាត់ ដែលប្រតិបត្តិការស៊ើបអង្កេតរបស់សមត្ថកិច្ចយើងមិនទាន់បានបញ្ចប់ ។
ក្នុងនាមអង្គភាពអនុវត្តន៍ច្បាប់ស្នើសុំឱ្យម្ចាស់គណនីឈ្មោះ Pheavy Fc និងសារព័ត៌មានផ្សេងៗដែលមានយកព័ត៌មាននេះទៅផ្សព្វផ្សាយបន្ត សូមធ្វើការកែតម្រូវនូវការផ្សព្វផ្សាយរបស់ខ្លួនជាបន្ទាន់ បើមិនដូច្នេះទេ មន្ទីរប្រឆាំងគ្រឿងញៀ.ននឹងចាត់ការតាមផ្លូវច្បាប់ ។

ជាចុងក្រោយ មន្ទីរប្រឆាំងគ្រឿងញៀ.ន សូមថ្លែងអំណរគុណចំពោះសាធារណជនគ្រប់មជ្ឈដ្ឋានដែលតែងតែសហការគាំទ្រ និងតាមដានយ៉ាងយកចិត្តទុកដាក់រាល់កិច្ចប្រតិបត្តិការរបស់មន្ទីរប្រឆាំងគ្រឿងញៀ.ន ។
ជាមួយគ្នានេះ មន្ទីរប្រឆាំងគ្រឿងញៀ.នក៏សំណូមពរដល់បងប្អូនប្រសិនបើមានឆន្ទៈចូលរួមបង្ការ ទប់ស្កាត់ បទល្មើសគ្រឿងញៀ.ន ពុំគួរផ្សព្វផ្សាយព័ត៌មានជាសាធារណៈក្នុងអំឡុងពេលសមត្ថកិច្ច យើងកំពុងបន្តកិច្ចស៊ើបអង្កេត បង្ក្រាបបទល្មើសជាក់ស្តែង ដែលបណ្តាលឱ្យបែកព័ត៌មានសម្ងាត់ ហើយមុននឹងផ្សព្វផ្សាយព័ត៌មានត្រូវសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀ.ន៕
ចែករំលែកព័តមាននេះ