ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវក្តៅ! មិន​គួរ​ងូតទឹក​ឱ្យ​កូន​ក្នុង​ពេល​៤​នេះ​ទេ

1 អាទិត្យ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ពេលវេលា​ដែល​អ្នក​មិន​គួរ​ងូតទឹក​ឲ្យ​កូន​។ តើ​មាន​អ្វី​ខ្លះទៅ? ក្នុង​ពេល​ដែល​កូន​ឃ្លាន អ្នក​មិន​គួរ​ងូតទឹក​ឲ្យ​កូន​ឡើយ ព្រោះ​បើ​អ្នក​ហ៊ាន​តែ​ងូតទឹក​ឲ្យ​កូន​ក្នុង​ពេល​នេះ នឹង​ធ្វើ​ឲ្យ​ឈាម​មិន​អាច​ដើរ​ដល់​ខួរក្បាល​កូន ធ្វើ​ឲ្យ​កូន​ខ្វះ​អុក​ស៊ី​សែន​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​កូន​វិលមុខ​បាន​។ ក្រោយ​ពេល​ដែល​កូន​ទើបតែ​បែកញើស​រួច…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ពេលវេលា​ដែល​អ្នក​មិន​គួរ​ងូតទឹក​ឲ្យ​កូន​។ តើ​មាន​អ្វី​ខ្លះទៅ?

ក្នុង​ពេល​ដែល​កូន​ឃ្លាន អ្នក​មិន​គួរ​ងូតទឹក​ឲ្យ​កូន​ឡើយ ព្រោះ​បើ​អ្នក​ហ៊ាន​តែ​ងូតទឹក​ឲ្យ​កូន​ក្នុង​ពេល​នេះ នឹង​ធ្វើ​ឲ្យ​ឈាម​មិន​អាច​ដើរ​ដល់​ខួរក្បាល​កូន ធ្វើ​ឲ្យ​កូន​ខ្វះ​អុក​ស៊ី​សែន​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​កូន​វិលមុខ​បាន​។

ក្រោយ​ពេល​ដែល​កូន​ទើបតែ​បែកញើស​រួច អ្នក​ម្តាយ​មិន​គួរ​ងូតទឹក​ឲ្យ​កូន​ភ្លាម​ទេ ព្រោះ​ក្រោយ​ពេល​ដែល​កូន​បែកញើស​ច្រើន​រួច សរសៃឈាម​កូន​នឹង​រីក​ធំ ហើយ​ទឹក​ក្នុង​រាង​កាយ​កូន​នឹង​ងាយ​ហូរ​អស់ ដោយ​អាច​ធ្វើ​ឲ្យ​រាង​កាយ​កូន​ខ្វះ​ជាតិ​ទឹក​។ ជា​ពិសេស អាច​ធ្វើ​ឲ្យ​ឈាម​មិន​អាច​ដើរ​ដល់​បេះដូង និង​ខួរ​ធំ ដោយ​អាច​ធ្វើ​ឲ្យ​ងាយ​ខ្វះ​អុក​ស៊ី​សែន​ណាស់​។ ដូចនេះ ក្រោយ​ពេល​ដែល​កូន​ទើបតែ​បែកញើស​រួច អ្នក​ម្តាយ​គួរតែ​ចាំ​រាង​យូរ​បន្តិច ទើប​អាច​ងូតទឹក​ឲ្យ​កូន​បាន​។

ក្រោយ​ពេល​ដែល​កូន​ទើបតែ​ចាក់​ថ្នាំ​ការពារ​រួច អ្នក​ម្តាយ​មិន​គួរ​ងូតទឹក​ឲ្យ​កូន​ភ្លាម​ទេ ដោយ​ចាំ​ក្រោយ​២៤​ម៉ោង​រួច ទើប​អាច​ងូតទឹក​ឲ្យ​កូន​បាន​។

ក្រោយ​ពេល​ដែល​កូន​ទើបតែ​ញ៉ាំ​ឆ្អែត​រួច អ្នក​ម្តាយ​មិន​គួរ​ឲ្យ​កូន​ងូតទឹក​ភ្លាម​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​កូន​មិន​ស្រួល​ក្នុង​ខ្លួន ថែម​ទាំង​អាច​ធ្វើ​ឲ្យ​កូន​ក្អួត​ផង​ដែរ​។ ដូចនេះ ក្រោយ​កូន​បៅ​រួច​ចំនួន​កន្លះ​ម៉ោង ទើប​អ្នក​ម្តាយ​អាច​ងូតទឹក​ឲ្យ​គេ​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ