ខេត្តកំពត ៖ មនុស្ស៤នាក់រងរបួសដោយគ្រោះថ្នាក់រថយន្តពោងដឹកស៊ីម៉ង់ត៍បុករះ បើកក្នុងល្បឿនលឿននៅលើកំណាត់ផ្លូវជាតិលេខ៣១ ត្រង់ចំណុចផ្លូវថ្នល់បំបែកជាបី ស្រុកកំពង់ត្រាច ខេត្តកំពត ពេលមកដល់ផ្លូវថ្នល់បំបែកជាបី បណ្ដាលអោយមនុស្សបួននាក់បានរងរបួស ព្រោះរថយន្តពោងដឹកស៊ីម៉ង់ត៍នោះត្រូវបានក្រឡាប់ចូលផ្ទះប្រជាពលរដ្ឋ និងមានការខូចខាតទ្រព្យសម្បត្តិចំនួនបួនគ្រួសារទៀត ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១រំលងអធ្រាត្រយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៣១ ត្រង់ចំណុចផ្លូវថ្នល់បំបែកជាបី ភូមិបឹងធំខាងកើតឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត ។
បើស្ដាប់តាមការអះអាងពីប្រជាពលរដ្ឋដែលជានាក់រងគ្រោះ ក្នុងឧប្បត្តិហេតុរថយន្តក្រឡាប់ ហើយបោកមួយខ្យល់ រហូតចូលដល់ផ្ទះប្រជាពលរដ្ឋនោះបាននិយាយអោយដឹងថា ផ្ទះរបស់គាត់បានលក់ដូរជាប្រចាំទាំងយប់ទល់ៗភ្លឺ ។

នៅមុនកើតហេតុនោះ គេបានឃើញក្រុមយុវជនចំនួន៤នាក់ បានជិះម៉ូតូ២គ្រឿង បានមកអង្គុយលេងនៅលើម៉ូតូ ស្រាប់តែរថយន្តពោងដឹកស៊ីម៉ង់ត៍មួយគ្រឿងបានបើកមកពីជើង ហើយបត់ទៅលិចមានល្បឿនលឿន ហើយក្រឡាប់រថយន្តប្រវែងជាប់២០ម៉ែត្របានខ្ទាតអូសចូលទៅបុកមនុស្សទាំង៤នាក់ ដែលជាអ្នកដំណើរ រីឯប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះមិនមានអ្នកណារងរបួសធ្ងន់ធ្ងរទេ ខូចខាតតែឥវ៉ាន់ចាប់ហួយលក់ដូរ និងម៉ូតូ ។

ប៉ុន្តែចាត់ទុកថា សំណាងហើយព្រោះមានលក់ប្រេងសាំងដែរមិនបានឆេះឆាប ព្រោះអ្នកលក់ដូរបានឃើញិទដ្ឋភាពរថយន្តក្រឡាប់ពួកគេនាំគ្នារត់ ។ បុរសជាអ្នកលក់ដូររូបនោះបាននិយាយប្រាប់បន្តទៀតថាបន្ទាប់ពីបានកើតរឿង ហេតុនេះអ្នកបើកបរជាប់ក្នុងកាបីនឡាន ហើយក៏បានឃាត់ខ្លួនប្រគល់អោយនគរបាលសួរនាំ តែអ្នកបើកបរមានអាការស្រវឹងស្រា ។
នៅព្រឹកថ្ងៃទី៩ ខែមីនា ដដែលនោះ រថយន្តបានធ្វើការស្ទូចរថយន្តក្រឡាប់ដោយមានផ្ទុកស៊ីម៉ង់ត៍រាប់តោនពេញមួយថ្ងៃយកទៅរក្សាទុកនៅអធិការនគរបាលស្រុក និងសម្ភារៈខូចខាតក៏កំពុងរាប់ចំនួន និងអ្នករងគ្រោះបញ្ចូនទៅកាន់មន្ទីរពេទ្យប្រទេសវៀតណាម ៕



ចែករំលែកព័តមាននេះ