ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្លែងខ្លួនដើរ​លូក​ហោប៉ៅ​ជនបរទេសនៅ​តំបន់​ផ្សារ​រាត្រី​ មានអី​ត្រូវ​ប៉ូ​លិស​ចាប់បាន

1 ថ្ងៃ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​កា​រិ​យា​ល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សៀមរាប បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ ភេទ​ទី​៣ ចំនួន​២​នាក់ ករណី​លួច​កាបូប​លុយ​ជនបរទេស​នៅ​ម្តុំ​ផ្សារ​រាត្រី​(​ផាប់​ស្ទ្រី​ត​) និង​ប្រើប្រាស់​ខុសច្បាប់​នូវ​សា​ធាតុ​ញៀ​.​ន ។…

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​កា​រិ​យា​ល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សៀមរាប បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ ភេទ​ទី​៣ ចំនួន​២​នាក់ ករណី​លួច​កាបូប​លុយ​ជនបរទេស​នៅ​ម្តុំ​ផ្សារ​រាត្រី​(​ផាប់​ស្ទ្រី​ត​) និង​ប្រើប្រាស់​ខុសច្បាប់​នូវ​សា​ធាតុ​ញៀ​.​ន ។

ហេតុការណ៍​ឃាត់ខ្លួន​ជន​ដៃដល់​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នោះ​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៣​និង​០០​នាទី​ទៀប​ភ្លឺ ស្ថិត​នៅ​ចំណុច​តូប​ទុក​ចោល ស្ថិត​នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង នៅ​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​២០២៥​នេះ​ថា កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ពីរ​នាក់ ។ ទី​១.​ឈ្មោះ ចាន់ មាន ភេទ​ប្រុស (​តែងខ្លួន​ស្រី​) អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ធ្លាប់​ជាប់​គុ​.​ក​ចំនួន​០១​ឆ្នាំ និង​ជាប់​មណ្ឌល​អប់រំ​កែប្រែ និង​ស្ដារ​នីតិសម្បទា​ចំនួន​០៤ ខែ ពាក់ព័ន្ធ​គ្រឿង​ញៀ​.​ន ។ ២.​ឈ្មោះ សំ សុភា ភេទ​ប្រុស (​តែងខ្លួន​ស្រី​) អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ច​បន្ត​ថា កាលពី​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​០៣​និង​០០​នាទី ទៀប​ភ្លឺ ស្ថិត​នៅ​ត្រង់​ចំណុច​តូប​ទុក​ចោល ស្ថិត​នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​.​ខេត្តសៀមរាប មាន​ករណី​អំពើ​លួច​បង្ក​ឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​លួច​កាបូប​លុយ​ចំនួន​០១ ពី​ជន​រង​គ្រោះ​ឈ្មោះ ASKIN MEHMET ភេទ​ប្រុស អាយុ​៥០ ឆ្នាំ ជនជាតិ​តួ​ក​គី សញ្ជាតិ​តួ​ក​គី មានស្រុក​កំណើត​នៅ​ប្រទេស​តួ​ក​គី និង ស្នាក់​នៅ​បណ្ដោះអាសន្ន ក្នុងភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង ខេត្តសៀមរាប ។

ចំពោះ​សម្ភារៈ​បាត់បង់​រួម​មានៈ ប្រាក់​ដុល្លារ​ចំនួន​៥៣០០(​ប្រាំ​ពាន់​បី​រយ​)​ដុល្លារ​អា​មេ​រិ​ក ,​លិខិតឆ្លងដែន​ចំនួន​០១,​កាត​ធនាគារ​ចំនួន​០២​សន្លឹក​, ប័ណ្ណបើកបរ​ចំនួន​០១​សន្លឹក​, ប័ណ្ណ​ការងារ​ចំនួន​០១​សន្លឹក​, អត្តសញ្ញាណប័ណ្ណ​ចំនួន​០១​ស​ន្លឺ​ក​, និង​ប័ណ្ណ​ស​ម្គា​ស់​យាន យន្ត​ចំនួន​០១​សន្លឹក ។

សមត្ថកិច្ច​បន្ថែម​ថា ភ្លាម​នោះ​យើង​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ស្រាវជ្រាវ ភ្លាម​ៗ​ព្រមទាំង​ធ្វើការ​ឆែក​កាមេរ៉ា​សុវត្ថិភាព រហូត​កំណត់​បាន​មុខសញ្ញា​ទើប​នៅ​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៨ និង​០៦​នាទី​ល្ងាច នៅ​ចំណុច​មុខ​បន្ទប់​ជួល ស្ថិត​នៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ ដង្គំ ក្រុង​សៀមរាប ខណៈ​ពេល​នោះ សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​ខាងលើ​នៅ​ក្នុង​បន្ទប់​ជួល​រួម​ទាំង​កាបូបដៃ ពណ៌​ខ្មៅ របស់​ជន​រង​គ្រោះ​ជនបរទេស​ផង​ដែរ ។

ក្រោយ​ពី​ស្រង់​ចម្លើយ​ឈ្មោះ សំ សុភា និង​ឈ្មោះ ចាន់ មាន បាន​ឆ្លើយ​សារភាព​ដូច​គ្នា​ថា នៅ​ថ្ងៃ​ទី​០៦ ខែមីនា ឆ្នាំ​២០២៥ ជនសង្ស័យ សំ សុភា ពិតជា​បាន​ធ្វើ​សកម្មភាព​លូក​ហោប៉ៅ​យក​កាបូប​ប្រាក់​ខាងលើ​ពិតប្រាកដ​មែន ។ បន្ទាប់​មក​បាន​ដក​យក​លុយ ក្នុង​កាបូប​នោះ​ទាំងអស់ សរុប​ចំនួន​៤០០០​ពាន់​ដុល្លារ​ហើយ បាន​ប្រគល់​កាបូប និង​សម្ភារៈ​ក្នុង​នោះ​ទៅ​ឱ្យ​បក្ខពួក​ឈ្មោះ ចាន់ មាន យក​ទៅ​បោះចោល​ក្នុង​ព្រៃ​មុខ​បន្ទប់​ជួល ក្រោយមក​បាន​នាំ​គ្នា​ដើរ​ស៊ីចាយ​អស់​ចំនួន​៣០០​ដុល្លា រហូត​ដល់​ម៉ោង​១៨​និង​០៦​នាទី​ល្ងាច​មាន​សមត្ថកិច្ច​ហៅ​សួរនាំ​តែ​ម្ដង ។

សមត្ថកិច្ច​បញ្ជាក់​ថា ក្រោយ​សួរនាំ និង​ឆ្លើយ​ប្រាប់​រួច​សមត្ថកិច្ច​យើង​បាន​ដកហូត​វត្ថុ​តាង​បាន​រួម​មាន ៖ ១-​កាបូប​លុយ​ពណ៌​ខ្មៅ​ចំនួន​០១ ។ ២-​ប្រាក់​ដុល្លារ​ចំនួន ៣៧០០​ដុល្លារ​។ ៣-​លិខិតឆ្លងដែន​ចំនួន ០១, ។ ៤-​ប័ណ្ណបើកបរ​ចំនួន​០១ ។
,៥-​ប័ណ្ណ​ការងារ​ចំនួន ០១,​។ ៦-​វី​សា​កាត​ចំនួន ០២,​។ ៧-​ប័ណ្ណ​សម្គាល់​យានយន្ត​ចំនួន ០១​សន្លឹក ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ​ត្រូវ​បាន​កម្លាំង​នគ​បាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២៥ ដើម្បី​ឱ្យ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ