ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុង​ប្រ​យ័​ត្ន‍​! តំបន់​មួយ​ចំនួន​នៅ​តាម​បណ្តា ​ខេត្ត​នឹង​មាន​ភ្លៀង​ធ្លាក់​

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា តំបន់​មួយ​ចំនួន​នៅ​តាម​បណ្តា​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​រហូត​ដល់​១៥% ។ យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​របស់​ក្រសួង​ធនធានទឹក បាន​លើក​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​៧ ខែមីនា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា តំបន់​មួយ​ចំនួន​នៅ​តាម​បណ្តា​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​រហូត​ដល់​១៥% ។

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​របស់​ក្រសួង​ធនធានទឹក បាន​លើក​អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​៧ ខែមីនា ឆ្នាំ​២០២៥ ឲ្យ​ដឹង​ថា របប​ខ្យល់មូសុង​ឦសាន​ជាមួយ​សម្ពាធ​ទាប​គ្របដណ្តប់​លើ​សមុទ្រ​ចិន​ខាងត្បូង អាង​ទន្លេ មេគង្គ​ក្រោម និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រសួង​បាន​បន្ត​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២៥ នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៥°C​។ ខ្យល់ បក់​មក​ពី​ទិសឦសាន និង​បូ​ពី​មាន​ល្បឿន​មធ្យម​៣​ម៉ែត្រ​វិនាទី ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយ​រៀង តាកែវ កណ្តាល និង​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​គ្របដណ្តប់​លើ​ផ្ទៃដី​១៥%​។

ចំណែក​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៦°C​។ ខ្យល់​បក់​មក​ពី​ទិសឦសាន និង​បូព៌​មាន​ល្បឿន​មធ្យម​២​ម៉ែត្រ វិនាទី​។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ និង​មណ្ឌលគិរី អាច​មាន​ភ្លៀង​ធ្លាក់​គ្រប ដណ្តប់​លើ​ផ្ទៃដី​១០%​។

ដោយឡែក​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា ២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣៥°C​។ ខ្យល់​បក់​មក​ពី​ទិសឦសាន និង​អាគ្នេយ៍​មាន​ល្បឿន​មធ្យម ៣​ម៉ែត្រ​/​វិនាទី​។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​គ្របដណ្តប់​លើ​ផ្ទៃដី​២០%​។ ចំណែក​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,២៥ ម៉ែត្រ​និង​កម្ពស់​មធ្យម​អតិបរមា​០,៧៥​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ