ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ថា​អាមេរិក​និយាយ​ត្រូវ​ម៉ាច់​,បញ្ហា​អ៊ុយ​​ក្រែន​ជា​សង្គ្រាម​មហា​អំណាច

10 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ ថ្ងៃ​នេះ វិមាន​ក្រឹម​ឡាំង​បញ្ចេញ​ប្រតិ​កម្ម​បែប​វិជ្ជ​មាន​តប​ទៅ​នឹង​​​ការ​លើក​ឡើង​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​​អាមេរិក លោ​ក​រូប៊ីយ៉ូ ដែល​ថា​តាម​ពិត​ទៅ​​សង្គ្រាម​អ៊ុយ​ក្រែន​​មិន​មែន​ជា​ទំនាស់​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែន​​​ទេ​។ ប៉ុន្តែ​ជា​សង្គ្រាម​ប្រយោល ឬ​សង្គ្រាម​ខ្ចី​ដៃ​​​តែ​ប៉ុណ្ណោះ (proxy war)​។…

ទី​ក្រុង​ម៉ូស្គូ៖ ថ្ងៃ​នេះ វិមាន​ក្រឹម​ឡាំង​បញ្ចេញ​ប្រតិ​កម្ម​បែប​វិជ្ជ​មាន​តប​ទៅ​នឹង​​​ការ​លើក​ឡើង​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​​អាមេរិក លោ​ក​រូប៊ីយ៉ូ ដែល​ថា​តាម​ពិត​ទៅ​​សង្គ្រាម​អ៊ុយ​ក្រែន​​មិន​មែន​ជា​ទំនាស់​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែន​​​ទេ​។ ប៉ុន្តែ​ជា​សង្គ្រាម​ប្រយោល ឬ​សង្គ្រាម​ខ្ចី​ដៃ​​​តែ​ប៉ុណ្ណោះ (proxy war)​។ មាន​ន័យ​ថា​ជា​សង្គ្រាម​ដែល​មាន​មេធំ​នៅ​ពី​ក្រោយ​ខ្នង​គឺ​ប្រទេស​អាមេរិក​។ ពោល​គឺ​មិន​ខុស​ពី​សង្គ្រាម​កាល​ពី​សម័យ​​​សង្គ្រាម​ត្រជាក់​នោះ​ទេ​។​

អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​យល់​ថា​ការ​លើក​ឡើង​របស់​លោ​ករូប៊ីយ៉ូ​គឺ​ស្រប​ទៅ​នឹង​អ្វី​ដែល​លោក​ពូទីន​ធ្លាប់​បាន​គិត​តាំង​ពី​យូរ​មក​ហើយ​។ នៅ​ក្នុង​បទ​សម្ភាស​ជា​មួយ​ទូរទស្សន៍​ហ្វក់​ចាក់​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​នោះ លោក​រូប៊ីយ៉ូ​​ថ្លែង​ថា​ «​​គ្រាន់​តែ​ចេញ​ក្រឡា​មក​ លោក​ត្រាំ​អាច​មើល​ឃើញ​ច្បាស់​តែ​ម្ដង​ថា​នេះ​ជា​ជម្លោះ​​រ៉ាំ​រ៉ៃ​ និង​ប្រទាញ​ប្រទង់​គ្នា​គ្មាន​ទី​បញ្ចប់​​»។

លោក​រូប៊ីយ៉ូ​ថ្លែង​បន្ត​ទៀត​ថា​និយាយ​​តាម​ត្រង់​ទៅចុះ​​ វា​ជា​សង្គ្រាម​ខ្ចី​ដៃ​ មាន​ន័យ​ថា​មាន​ប្រទេស​មហា​អំណាច​ចាំ​បញ្ជា​ពី​ក្រោយ​ខ្នង​ រវាង​មហា​អំណាច​នុយ​ក្លេអ៊ែរ​អាមេរិក​ដែល​ជួយ​អ៊ុយ​ក្រែន និង​មហា​អំណាច​នុយ​ក្លេអ៊ែរ​រុស្ស៊ី​។ លោក​យល់​ថា​សង្គ្រាម​នេះ​ត្រូវ​តែ​បិទ​បញ្ចប់​នៅ​ក្នុង​ពេល​នេះ​។

ជា​កិច្ច​ឆ្លើយ​តប, ​អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង​ លោក​ប៉េ​ស្កូស​ (Peskov) ថ្លែង​ថា​​ការ​លើក​ឡើង​របស់​ប្រមុខ​ការ​ទូត​អាមេរិក​​​ពិត​ជា​ត្រឹម​ត្រូវ​ណាស់​ គឺ​ត្រូវ​ម៉ាច់​តែ​ម្ដង​។ ក្រឹម​ឡាំង​ថា​រុស្ស៊ី​ធ្លាប់​បាន​និយាយ​បែប​នេះ​មិន​ដឹង​ជា​ប៉ុន្មាន​ដង​មក​ហើយ​ទេ​ថា​នេះ​ជា​ជម្លោះ​រវាង​រុស្ស៊ី​​ទល់​នឹង​ការ​ព្រួត​គ្នា​របស់​ក្រុម​បស្ចិម​ប្រទេស​ដែល​មាន​អាមេរិក និង​អឺរ៉ុប​នៅ​ពី​ក្រោយ​ខ្នង​អ៊ុយ​ក្រែន​។​

លោក​ប៉េស្កូស​ថ្លែង​ថា​យើង​យល់​ស្រប​​តាម​ការ​លើក​ឡើង​នេះ​ទាំង​ស្រុង​។ យើង​ធ្លាប់​បាន​និយាយ​​បែប​​​នេះ​ជា​ច្រើន​ដង​រួច​មក​ហើយ​​​។ យើង​ធ្លាប់​និយាយ​ថា​នេះ​ជា​ជម្លោះ​រវាង​រុស្ស៊ី និង​ក្រុម​បស្ចិម​ប្រទេស​។ មេ​ខ្លោង​ធំ​ជាង​គេ​នៅ​បស្ចិម​ប្រទេស​គឺ​អា​មេ​រិក​។ និយាយ​ទៅ​មិន​ខុស​ពី​ការ​គិត​របស់​របស់​លោក​ពូទីន និង​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​នោះ​ទេ​។ ហេតុ​នេះ សរុប​សេច​ក្ដី​មក​ យើង​ត្រូវ​តែ​​បិទ​បញ្ចប់​ជម្លោះ​ និង​សង្គ្រាម​នេះ​ជា​ស្ថា​ពរ​៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ