រាជធានីភ្នំពេញ ៖ ទណ្ឌិតស្ត្រីចំនួន៤០នាក់ ត្រូវបានអគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ផ្ទេរចេញពីពន្ធនាគារខេត្តកណ្ដាលទៅកាន់មណ្ឌលអប់រំកែប្រែទី២ព្រៃស កាលពីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥កន្លងទៅ ដើម្បីរំដោះភាពចង្អៀតណែន ។

តាមផេករបស់អគ្គនាយកដ្ឋានពន្ធនាគារ ដែលបានបង្ហោះនៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥បានឲ្យដឹងថា ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត សសុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយនឹងអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់របស់ខេត្តកណ្តាល និងរាជធានីភ្នំពេញ បានធ្វើការផ្ទេរនិងដឹកជញ្ជូនស្ត្រីជាទណ្ឌិតចំនួន៤០នាក់ ពីពន្ធនាគារខេត្តកណ្តាលដែលមានភាពចង្អៀតណែន ទៅឃុំខ្លួនបន្តនៅមណ្ឌលអប់រំកែប្រែទី២(ព្រៃស) ក្នុងរាធានីភ្នំពេញ ដើម្បីរំដោះភាពចង្អៀតណែន ។

ការចុះអនុវត្តការផ្ទេរទណ្ឌិតស្ត្រីនេះ បញ្ជាផ្ទាល់ដោយលោកស្រី ជា សារ៉េត អនុប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ ៕


ចែករំលែកព័តមាននេះ