ប្រទះឃើញវ៉ាលិសញាត់សពមនុស្សផ្អើលទាំងយប់
- កណ្តាល
ខេត្តកណ្តាល ៖ តាមប្រភពបឋមឱ្យដឹងថា ស្ថិតនៅចំណុចមហាវិថីស៊ីជីនពីង ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅវេលាម៉ោង១១យប់ថ្ងៃទី៣ មីនា…
ខេត្តកណ្តាល ៖ តាមប្រភពបឋមឱ្យដឹងថា ស្ថិតនៅចំណុចមហាវិថីស៊ីជីនពីង ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅវេលាម៉ោង១១យប់ថ្ងៃទី៣ មីនា…
ខេត្តកណ្តាល ៖ តាមប្រភពបឋមឱ្យដឹងថា ស្ថិតនៅចំណុចមហាវិថីស៊ីជីនពីង ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅវេលាម៉ោង១១យប់ថ្ងៃទី៣ មីនា ឆ្នាំ២០២៥ មានការប្រទះឃើញសាកសពមនុស្សច្រកក្នុងវ៉ាលិសខ្មៅមួយដែលគេយកទៅបោះបង់ចោល ។
ប្រភពបន្តថា វ៉ាលិសមានសភាពធុំក្លិនស្អុយរលួយជះចេញមកក្រៅទៅហើយ ហើយករណីនេះដែរ កំពុងសង្ស័យជាអំពើឃាតកម្ម។ សមត្ថកិច្ចនៅមិនទាន់មានពន្លឺនៅឡើយទេ កំពុងស្រាវជ្រាវរកអត្តសញ្ញាណសាកសព ។
សាកសពត្រូវគេសម្លាប់ញាត់ចូលវ៉ាលិស និងដាក់ដុំដែកហាត់ប្រាណ២ដុំ ទម្លាក់ចូលប្រឡាយទឹក ទម្ងន់ដុំដែកមិនអាចទ្របានទើបអណ្តែតទឹក ហើយត្រូវអ្នកភូមិឃើញរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានតែម្តង ។
យ៉ាងណានោះ បច្ចុប្បន្ន សមត្ថកិច្ចកុំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីបំបែកសំណុំរឿងនេះ ។
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ