ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមអ៊ុយក្រែន៖ លោក ហ្សេឡេនស្គី ប្រកាសបន្តវា.យ​ប្រ.ហា.រលើរោងចក្រប្រេងរុស្ស៊ី ធ្វើឱ្យលោក​ត្រាំ រិះគន់យ៉ាងខ្លាំងនិងថា ពិបាកធ្វើការ​ជាមួយ

13 នាទី មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ កាលពី​ថ្ងៃ​ទី​១៥​ តុលា​ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ​លោ​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី ថ្លែង​ទៅ​កាន់​កាសែត​FINAN​CIAL TIMES ថា ការ​ឈប់​វាយប្រហារ​របស់​អ៊ុយ​ក្រែ​ន ប្រឆាំង​រោងចក្រ​ចម្រាញ់​ប្រេងកាត​រុ​ស្ស៊ី ត្រូវ​បាន​លុប​ចោល​វិញ​​ហើយ ដែល​បែប​នេះ​ ជា​ការ​ផ្គើន​ចំពោះ​ការ​ប្រកាស​របស់​លោក​ដូ​ណា​ល់​ត្រាំ​ ពី​បទ​ឈប់​បាញ់​គ្នា​ខាង​ថាមពល ដែល​បទ​ឈប់​បាញ់​នោះ​រុ​ស្ស៊ី​​មិន​បាន​ផ្ដល់​ការ​យល់ព្រម​ឡើយ​ ។

លោក​ត្រាំ​មាន​​ប្រតិកម្ម​តប​វិញ​​ថា ខ្ញុំ​គិត​ថា ​ធ្វើការ​ជាមួយ​លោក​ហ្សេ​ឡេ​ន​ស្គី ​គឺ​ពិបាក​ជាង​ធ្វើការ​ជាមួយ​លោកពូ​ទី​ន​ ។ សម្រាប់​យើង​យល់​ថា ​លោក​ហ្សេ​ឡេ​ន​ស្គី​ មិនមែន​ជា​ប្រភេទ​មនុស្ស សម្រាប់​ស្វែងរក​កិច្ចព្រមព្រៀង​មួយ​ឡើយ​ ។ លោក​ថា​ ចង់​ស្វែង​រក​កិច្ចព្រមព្រៀង​មួយ​ តែ​លោក​ហ្សេ​ឡេ​ស្គី​ មិន​ចង់បាន​។ ខ្ញុំ​​មិន​ស្រឡាញ់​លោក​ហ្សេ​ឡេ​ន​ស្គី​ច្រើន​ទេ ​។

លោក​ត្រាំ​ កាលពី​យប់​ថ្ងៃ​ទី​១៥ ​តុលា​ ថ្លែង​ថា ការ​វាយប្រហារ​ឡើង​វិញ ​របស់​អ៊ុយ​ក្រែ​ន​លើ​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល
​រុ​ស្ស៊ី​ ជា​រឿង​គួរ​ឲ្យ​អៀនខ្មាស់​មួយ​ ។ អ្វី​ដែល​លោក​ហ្សេ​ឡេ​ន​ស្គី​ធ្វើ បាន​ត្រឹមតែ​នាំ​ឲ្យ​តម្លៃ​ប្រេង​លើ​ពិភពលោក​ឡើង​កាន់តែ​ខ្ពស់​។ ខ្ញុំ​យល់​ថា ​គេ​ពិបាក​ធ្វើការ​ជាមួយ​លោក​ហ្សេ​ឡេ​ន​ស្គី ជាង​ជាមួយ​លោកពូ​ទី​ន ​។ ប្រធានាធិបតី​អា​មេ​រិ​កលើក​​ឡើង​បែប​នេះ កាន់​តែ​បង្កើន​ភាព​តានតឹង​ថែម​ទៀត ​រវាង​ក្រុង​វ៉ា​ស៊ី​ន​តោន ​និង​ក្រុង​គៀវ​ ។

ចំណែក​ប្រធានាធិបតី​បារាំង​លោក​អេ​ម​ ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង​វិញ អះអាង​​កាលពី​យប់​ថ្ងៃ​ទី​១៥ ​តុលា បន្ទាប់​ពី​ជួប​ពិភាក្សា​ជាមួយ​លោក​​ហ្សេ​ឡេ​ន​ស្គី​ថា គេ​ត្រូវ​ផ្ដល់​ដល់​អ៊ុយ​ក្រែ​ន​គ្រប់​មធ្យោបាយ​ដែល​ប្រទេស​នេះ​ត្រូវការ ដើម្បី​ការពារ​ខ្លួន​ប្រឆាំង​រុ​ស្ស៊ី​​ ។ លោក​បន្ត​ថា ​ពេល​ដែល​រុ​ស្ស៊ី​ ជ្រើសរើស​យក​ការ​បង្កើន​សង្គ្រាម ព្រោះតែ​ផុងខ្លួន ហើយ​វា​ជា​រឿង​សំខាន់​ដែល​យើង​រួម​គ្នា​ផ្ដល់​ដល់​អ៊ុយ​ក្រែ​ន រាល់​មធ្យោបាយ​ចាំបាច់ ដើម្បី​ការពារ​ប្រជាជន​ និង​បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​ ។

មុន​នេះ​ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​ចោទប្រកាន់​លោក​ត្រាំ​ និង​មហាសេដ្ឋី​អ៉ី​ឡុ​ន​ម៉ូ​ស​ថា ជួយ​រុ​ស្ស៊ី ​ព្រោះ​លែង​ផ្ដល់​សញ្ញា​ប្រកាស​អាសន្ន​ពី​ការ​វាយប្រហារ​របស់​រុ​ស្ស៊ី និង​បិទ​មិន​ផ្ដល់​ព័ត៌មាន​ស៊ើ​ការណ៍​តាម​ផ្កាយ​រណប​ដល់​អ៊ុយ​ក្រែ​ន​ ៕