សម្តេចតេជោ ជាពីជំងឺកូវីដ១៩ ធ្វើការងារធម្មតា ព្រមទាំងទទួលជួបភ្ញៀវជាតិ និងអន្តរជាតិ
រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា សម្ដេចបានជាពីជំងឺកូវីដ-១៩ ហើយ…
រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា សម្ដេចបានជាពីជំងឺកូវីដ-១៩ ហើយ…
រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា សម្ដេចបានជាពីជំងឺកូវីដ-១៩ ហើយ និងធ្វើការធម្មតា ព្រមទាំងទទួលជួបភ្ញៀវជាតិ និងអន្តរជាតិ ។
ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន បន្ទាប់ពីសម្ដេចបានកើតជំងឺកូវីដ-១៩ ហើយបានសម្រាប់ព្យាបាលមួយរយៈពេល ព្រមទាំងមិនទទួលជួបភ្ញៀវជាតិ និងអន្តរជាតិ ។
សម្តេចតេជោ បានសរសេលើបណ្តាញសង្គមនៅយប់ថ្ងៃទី៣ មីនា ឆ្នាំ២០២៥ យ៉ាងដូច្នេះថា ៖ ” ម្សិលមិញធ្វើតេស្តរហ័សពិនិត្យឃើញអវិជ្ជមានកូវីដ.១៩ហើយ តែខ្ញុំនៅតែមិនទាន់ហ៊ានប្រថុយ ដើម្បីចូលរួមដង្ហែព្រះមហាក្សត្រ និងហ្លួងម៉ែ ជាទីគោរពសក្ការៈ ទ្រង់យាងទៅប៉េកាំង ព្រឹកមិញនេះ ព្រោះខ្ញុំនៅហៀរសំបោរនៅឡើយ” ។
សម្តេចតេជោ បានបន្តថា ការបារម្ភខ្លាចឆ្លងទៅព្រះអង្គ និងថ្នាក់ដឹកនាំផ្សេងទៀត ។ មុននេះ ២ម៉ោង បានធ្វើតេស្តម្តងទៀត លទ្ធផលអវិជ្ជមានដដែល ។ ដូចនេះទាំងគ្រូពេទ្យ ទាំងខ្ញុំ កំណត់ថា ខ្ញុំពុំមានជំងឺកូវីដ១៩ ទៀតទេ ។
សម្តេចតេជោ បានគូសបញ្ជាក់ថា ៖ “ខ្ញុំចាប់ផ្តើមការងារធម្មតា ដោយរាប់ទាំងទទួលភ្ញៀវជាតិ និងអន្តរជាតិផងដែរ ។ លាហើយកូវីដ១៩ ជាលើកទី២ និងខិតខំមិនឲ្យមានការលាជាលើកទី៣” ៕
ចែករំលែកព័តមាននេះ