ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ រម្លឹក​ពី​ការ​អត់ធ្មត់ រហូត​វេចបាយ​យក​ទៅ​ហូប ដើម្បី​ចរចា​រក​សន្តិភាព​ជូន​ជាតិ

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​រម្លឹក​ពី​ភាព​អត់ធ្មត់ រហូត​ដល់​មានការ​វេចបាយ​យក​ទៅ​ហូប ដើម្បី​ចរចា​ស្វែងរក​សន្តិភាព ជូន​ជាតិ​មា​តុ​ភ​មិ…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា បាន​រម្លឹក​ពី​ភាព​អត់ធ្មត់ រហូត​ដល់​មានការ​វេចបាយ​យក​ទៅ​ហូប ដើម្បី​ចរចា​ស្វែងរក​សន្តិភាព ជូន​ជាតិ​មា​តុ​ភ​មិ ។

ការ​លើក​ឡើង​របស់​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែល​កាន់​អំណាច​ជា​ច្រើន​ឆ្នាំ​ហើយ បាន​ឆ្លងកាត់​ក្នុង​សម័យ​ការ​ដ៏​ជូរ​ចត់ ដើម្បី​ស្វែងរក​សន្តិភាព​ជូន​ជាតិ តាម​នយោបាយ ឈ្នះ​-​ឈ្នះ បន្ទាប់​ពី​មានការ​និយាយ​តឹង​សរសៃ​.​ក រ​រវាង​ប្រធានាធិបតី អុ​យ​ក្រែ​ន ជាមួយនឹង​ប្រធានាធិបតី អា​មេ​រិ​ក កាលពី​ពេល​ថ្មី​ៗ​នេះ ។

សម្ដេច​តេ​ជោ បាន​លើក​ឡើង​នៅ​លើ​បណ្ដាញ​សង្គម អម​ជាមួយនឹង​រូបថត​មួយ​សន្លឹក ដែល​កំពុង​តែ​ចរចា​នៅ​ក្រៅប្រទេស កាល​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​បាន​លើក​ឡើង​នៅ​យប់​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៥ យ៉ាង​ដូច្នេះ​ថា ៖ ដោយសារ​ថ្មី​ៗ​នេះ មាន​ជម្លោះ​ពាក្យ​សំដីរ​វា​ប្រធានាធិបតី​អា​មេ​រិ​ក និង​ប្រ​ធា​ធិ​បតី​អ៊ុយ​ក្រែ​ន ខ្ញុំ​ជូន​រូបថត​ពេល​ខ្ញុំ​ចរចា ឆ្នាំ​១៩៨៩ ដែល​ខ្ញុំ​ហៅ​ថា
វេចបាយ​ស៊ី ដើម្បី​ចរចា​រក​សន្តិភាព ។

សម្តេច​តេ​ជោ បាន​បន្ត​ថា ៖ “​ពេល​នោះ ខ្ញុំ​ទើប​មាន​អាយុ​៣៧​ឆ្នាំ តែ​ពូកែ​អត់ធ្មត់ ដើម្បី​សេចក្តីសុខ​របស់​ជាតិ ។ (​អត់ធ្មត់ អត់ធ្មត់ និង​អត់ធ្មត់​) នេះ​មេរៀន​របស់ខ្ញុំ​” ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ