ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ និង​សម្តេចម៉ែ​ ស្តេចយាង​ទៅ​ពិនិត្យ​​ព្រះរាជ​សុខភាព​នៅ​ទីក្រុង​ប៉េង​កាំ​ង​ប្រទេស​​ចិន​

13 ម៉ោង មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិ នាថ…

​រាជធានី​ភ្នំពេញ​៖​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិ នាថ សីហ​នុ ព្រះ​វររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ និង​សុភមង្គល​ជាទី​គោរព​ស ក្កា​រៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​បាន​ស្តេច​យាង​ទៅ​កាន់​ប្រទេស​ចិន​ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព​តាម​ការ​ណាត់​របស់​ក្រុម​គ្រូពេទ្យ​ប្រទេស​ចិន​។​

យោង​តាម​ព្រះរាជ​សារ​របស់​ព្រះ​ក​រុណ​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះ​មហា​ក្ស​ស​ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ព្រះ​អង្គ​ទាំង​ទ្វេ សព្វ​ព្រះរាជ​ហ ឬ​ទ័យ​យាង​ទៅ​កាន់​យាង​ចាក​ចេញពី អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៥ ទៅ​កាន់​ទីក្រុង​ប៉េ​កាំ​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ពិនិត្យ​ព្រះរាជ សុខភាព​ប្រចាំឆ្នាំ តប​តាម​សេចក្តី​យាង​ពី ក្រុម​គ្រូពេទ្យ​នៅ​ទីក្រុង​ប៉េ​កាំ​ង​។​

យាង និង​អញ្ជើញ ថ្វាយ​ព្រះរាជ​ដំណើរ​ព្រះករុណា​ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី រួម​មាន​៖ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ព្រមទាំង​សមាជិក​សមាជិកា​ឧត្តម ប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ​ស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ព្រះរាជ​វង្សានុវង្ស និង​ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​។

​យោង​តាម​ព្រះរាជ​សារ​របស់​ព្រះករុណា​ព្រះមហាក្សត្រ មាន​ព្រះ​បន្ទូល​យ៉ាង​ដូច្នេះ​ថា​៖ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូម​ព្រះ​អនុញ្ញាត និង​អនុញ្ញាត​ពី​សម្តេចព្រះ​មហាសង្ឃរាជ ទាំង​ពីរ​គណៈ និង​ព្រះ​ថេរានុត្ថេរៈ​គ្រប់​ព្រះ​អង្គ សម្តេច ឯកឧត្តម លោក​ជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយ​ៗ​ជនរួមជាតិ​ទាំងអស់ អវត្តមាន​ពី​មាតុប្រទេស ចាប់ពី ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៥​តទៅ ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ប៉េ​កាំ​ង នៃ​សាធារណរដ្ឋ​ប្រជា​មា និ​ត​ចិន ដើម្បី​ពិនិត្យ​ព្រះរាជ​សុខភាព »​។​

​ព្រះរាជ​សារបាន​ប្រទាន​ជូន​ជនរួមជាតិ​ថា​នៅ​អវត្តមាន​ព្រះ​អង្គ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះ រាជាណាចក្រ​កម្ពុជា នឹង​ទទួល​ជួយ ក្នុង​ព្រះ​បរម​នាម​ព្រះ​អង្គ ជា ប្រមុខរដ្ឋ​ស្តីទី នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ