ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុ.តចិត្ត! សិស្ស២នាក់ ជាបងប្អូនជីដូនមួយនឹងគ្នា ជួបគ្រោះអកុសលទាំងព្រឹក

13 ម៉ោង មុន
  • កំពត

​ខេត្តកំពត ៖ ក្មេងប្រុសជា​សិស្ស​សាលា​រៀនភាសាចិន​ពីរ​នាក់ ​បាន​ជួប​គ្រោះថ្នាក់​ចរាចរ​រវាងរថយន្តបុកជាមួយម៉ូតូ បណ្ដាល​អោយ​បាត់បង់​ជីវិត​ចំនួន​2​នាក់​កាលពី​វេលា​ម៉ោង​6និង30​នាទី​ព្រឹក​ថ្ងៃ​ទី​3 ​ខែ​មី​នា​ ឆ្នាំ​2025 ​នៅ​លើក​ណាត់​ផ្លូវជាតិ​លេខ​31​ ត្រង់​ចំណុច​ភូមិ​បឹង​ធំ​ ឃុំ​អង្គ​សុរភី​…

​ខេត្តកំពត ៖ ក្មេងប្រុសជា​សិស្ស​សាលា​រៀនភាសាចិន​ពីរ​នាក់ ​បាន​ជួប​គ្រោះថ្នាក់​ចរាចរ​រវាងរថយន្តបុកជាមួយម៉ូតូ បណ្ដាល​អោយ​បាត់បង់​ជីវិត​ចំនួន​2​នាក់​កាលពី​វេលា​ម៉ោង​6និង30​នាទី​ព្រឹក​ថ្ងៃ​ទី​3 ​ខែ​មី​នា​ ឆ្នាំ​2025 ​នៅ​លើក​ណាត់​ផ្លូវជាតិ​លេខ​31​ ត្រង់​ចំណុច​ភូមិ​បឹង​ធំ​ ឃុំ​អង្គ​សុរភី​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​។

ជន​រង​គ្រោះ​ទាំង​ពីរ​នាក់ខាងលើ ក្នុងនោះ​​ម្នាក់​ឈ្មោះ​គឹ​ម ​សុខ​គី​ម ​ភេទប្រុស និង​ម្នាក់​ទៀត​ឈ្មោះ​គឹ​ម​ វ​ណ្ណា ភេទប្រុស ​អាយុ​17​ឆ្នាំ​ ។ ជនរងគ្រោះទាំងនាក់ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា និងមានទីលំនៅនៅ​ភូមិ​ច្រនៀង​ទេ​ ឃុំ​ភ្នំ​ប្រាសាទ ​ស្រុក​កំពង់ត្រាច ខេត្តកំពត ។

​តាមប្រភពពី​កង​នគរបាល​ស្រុក​កំពង់ត្រាច​បាន​អោយ​ដឹង​ថា ក្មេងប្រុសជាសិស្ស​រងគ្រោះទាំង​ពី​រ​នាក់​ បាន​ជិះ​ម៉ូតូឌុប​គ្នា​ ធ្វើដំណើរ​​ក្នុងទិសដៅ​មក​ពី​កើត​ទៅ​លិច ​ហើយបាន​​បុក​គ្នា​ជាមួយ​រថយន្ត​បែន​ដឹក​ដី​កង់​6​បើក​មក​ពី​លិចទៅ​កើត​ ដោយរថយន្តបានរុញ​ទាំង​ម៉ូតូ​ទាំង​មនុស្ស​ទៅ​បុក​​ផ្ទប់នឹង​ឃឿ​ន​បេតុង​គម្រោង​គេ​ចាក់​ទុក​ធ្វើ​ផ្ទះ​ ។ ​ដោយឡែក​រថយន្ត​បាន​ដាច់​គ្រឿង​ក្រោម​ទាំងអស់​រួម​ទាំង​កង់​6​ផង ។

​នគរបាល​​ឱ្យដឹងបន្ត​​ថា ក្មេងប្រុសជាសិស្ស​រង​គ្រោះ​ទាំង​ពីរ​នាក់​ត្រូវជា​បងប្អូនជី​ដូន​មួយ​នឹង​គ្នា​នោះ​រស់នៅ​ភូមិ​បង់​បក់​ ឃុំ​ភ្នំ​ប្រាសាទ ​ស្រុក​កំពង់ត្រាច​ ខេត្តកំពត ។​

​ក្រោយពេលកើតហេតុ ​វត្ថុ​តាងរថយន្ត និងម៉ូតូ​​ត្រូវ​បាន​នគរបាល​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​នគរ​បាល​ស្រុក​ ​ចំណែកអ្នក​បើកបរថយន្ត​​បាន​រត់​គេច​ខ្លួន​បាត់ ។ ដោយឡែកសាច់ញាតិបាន​ត្រឹមតែ​រន្ធត់​ចិត្ត​និង​ដឹក​សពក្មេងប្រុសរងគ្រោះ​​ទាំង​ពីរ​នាក់​យកទៅ​ធ្វើបុណ្យ​​​តាមប្រពៃណី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ