ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្លើង​ឆេះ​ព្រៃ​លើ​កំពូលភ្នំ​ពង្រ​២​លើក​ សង្ស័យមក​​ពី​អ្នករក​ឃ្មុំ​ និង​ដុ.ត​ព្រៃ​រក​សត្វ

11 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ អគ្គី​ភ័យ​បាន​ឆាបឆេះ​ព្រៃ​លើ​កំពូលភ្នំ​ពង្រ​២​លើក​អាច​បណ្តាល​មក​ពី​អ្នករក​ឃ្មុំ​និង​ដុត​ព្រៃ​រក​សត្វ​កាលពី​ថ្មី​ៗ​នេះ​នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។ នៅ​ពេល​អគ្គី​ភ័យ​ឆាបឆេះ​ព្រៃ​លើ​កំពូលភ្នំ​ពង្រ​ឃើញ​វត្តមាន​លោក ហ៊ិ​ល យ៉ា​រ៉ា អភិបាលរង​ខេត្តបន្ទាយមានជ័យ​និង​លោក ស្រេង…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ អគ្គី​ភ័យ​បាន​ឆាបឆេះ​ព្រៃ​លើ​កំពូលភ្នំ​ពង្រ​២​លើក​អាច​បណ្តាល​មក​ពី​អ្នករក​ឃ្មុំ​និង​ដុត​ព្រៃ​រក​សត្វ​កាលពី​ថ្មី​ៗ​នេះ​នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ​។

នៅ​ពេល​អគ្គី​ភ័យ​ឆាបឆេះ​ព្រៃ​លើ​កំពូលភ្នំ​ពង្រ​ឃើញ​វត្តមាន​លោក ហ៊ិ​ល យ៉ា​រ៉ា អភិបាលរង​ខេត្តបន្ទាយមានជ័យ​និង​លោក ស្រេង សុផល អភិបាលក្រុង​សិរី​សោភ័ណ​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន ផេង ស្នងការ​រង​ទទួល​ការងារ​អាវុធ​ជាតិ​ផ្ទុះ​និង​ពន្លត់អគ្គីភ័យ​ដែល​ដឹកនាំ​កម្លាំង​ជា​ច្រើន​នាក់​និង​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៦​គ្រឿង​ចេញ​អន្តរាគមន៍​ពន្លត់​។

លោក​វរៈសេនីយ៍ឯក ពិន សេរី ស្នងការ​រង​ទទួល​ការងារ​ជំនួយ​ផ្នែក​ពន្លត់អគ្គីភ័យ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា​៖​ក្រោយ​អគ្គី​ភ័យ​បាន​ឆាបឆេះ​ព្រៃ​លើ​កំពូលភ្នំ​ពង្រ​កង​វ៉ា​រយៈពេល​២​លើក​លើក​ទី​១​នៅ​ពេល​រសៀល​ឆាបឆេះ​ព្រៃ​លើ​កំពូលភ្នំ​ពង្រ​ផ្នែក​ខាងកើត​និង​ខាងត្បូង​ត្រូវ​កម្លាំង​ជា​ច្រើ​នាក់​មាន​នគរបាល កងរាជអាវុធហត្ថ យោធា ពន្លត់​ដោយ​ប្រើប្រាស់​មេឃ​ឈើ​វ៉ៃ​និង​រថយន្ត​ពន្លត​ពន្លត់អគ្គីភ័យ​ត្រៀម​ផ្នែក​ខាងក្រោម​ការពារ​រាលដាល និង​ឆេះ​លើក​ទី​២.​នៅ​យប់​ថ្ងៃ​ដ៍ដែល​ឆាបឆេះ​នៅ​លើ​កំពូលភ្នំ​ខាងលិច​និង​ត្បូង​ភ្នំ​ត្រូវ​បាន​អន្តរាគមន៍​ពន្លត​ទាំង​កណ្តាល​យប់​។

លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន ផេង ស្នងការ​រង​ទទួល​ការងារ​អ​វុ​ធ​ជាតិ​ផ្ទុះ​និង​អគ្គី​ភ័យ​ខេត្ត​បាន​បញ្ជាក់​ថា​៖​អគ្គី​ភ័យ​ដែល​ឆាបឆេះ​រយៈពេល​២​លើក​នៅ​លើ​កំពូលភ្នំ​ពង្រ​កង​វ៉ា​ការ​សន្និដ្ឋាន​ដំបូង​អាច​បណ្តាល​មក​ពី​អ្នករក​ឃ្មុំ​និង​ដុត​ព្រៃ​រក​សត្វព្រៃ​ទើប​បង្ក​អោយ​មានការ​ឆាបឆេះ​ព្រៃ​លើ​កំពូលភ្នំ​ពង្រ​កម្លាំង​កំពុង​ស្រាវជ្រាវ​រក​អ្នក​ដែល​ដុត​ដែល​បង្ក​ឆាបឆេះ​រាលដាល​ព្រៃ​ភ្នំ​។

លោក​បាន​បញ្ជាក់​ថា​៖​កន្លង​មក​កម្លាំង​ជំនាញ​និង​អាជ្ញាធរ​ធ្លាប់​បាន​ចុះ​ណែនាំ​និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​មិន​ត្រូវ​ដុត​ព្រៃឈើ​និង​កំទិច​សំរាម​ក្បែរ​ព្រៃ​ភ្នំ​បង្ក​អោយ​មានការ​ឆាបឆេះ​ឡើង​ប្រឈម​ប៉ៈ​ពាល់​ដល់​ផ្ទៈ​សម្បែង​នៅ​ក្បែ​ង​និង​រង​ការ​ខូចខាត​ព្រៃឈើ​ប៉ៈ​ពាល់​បរិស្ថាន​ព្រៃឈើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ