ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្រ្កាប​ក្មេង​ទំនើ.ង​០២ក្រុមដេញវា.យគ្នាតាមផ្លូវសាធារណៈ​បង្កការភ្ញាក់ផ្អេីលអស់​អ្នកស្រុក​

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កាលពី​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្លូវ​លេខ ១៤០ ស្ថិត​នៅ​ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង…

ខេត្តកំពង់ស្ពឺ ៖ កាលពី​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្លូវ​លេខ ១៤០ ស្ថិត​នៅ​ភូមិ​អូរ​ក្រាំង​អំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ក្រុម​ក្មេង​ទំនើង​០២​ក្រុម ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​យក​មួក​សុវត្ថិភាព​ដេញ​គប់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បាន​ជិះ​ម៉ូតូ​គេច​ចេញពី​កន្លែង​កើតហេតុ​ភ្លាម​ៗ ។ នេះ​បើ​យោង​តាម​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​បង្ហោះ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ លោក​វរសេនីយ៍ឯក ឃុ​ត សុផល អធិការ​នគរបាល​ស្រុក​សំរោង​ទង និង​អនុវត្ដ​តាម​បទបញ្ជា​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ បញ្ជា​ឱ្យ​កម្លាំង​ព្រហ្មទណ្ឌ​ស្រុក​សហការ​ជាមួយ​កម្លាំង​នគរបាល​រដ្ឋបាល​ត្រពាំង​គង បើក​ការ​ស្រាវជ្រាវ​បន្ទាន់​រហូត​ឈាន​ទៅ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​បាន​ភ្លាម​ៗ ៖

ក្រុម​ទី​១ : ៦​នាក់ ៖ ១-​ឈ្មោះ ខុន វិ​បុត្រ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ នៅ​ភូមិ​គ​ង្រុ​ត ឃុំ​ពាំង​ល្វា ស្រុក​សាមគ្គី​មុន្នី​ជ័យ ។ ២-​ឈ្មោះ ឡុ​ង សំ​អូន ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ។ ៣- ឈ្មោះ ឡុ​ង តុលា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ។ ៤- ឈ្មោះ ឆ​ន សុ​ផាត ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ។ ៥- ឈ្មោះ សួន រស្មី ហៅ​វី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ។ ៦- ឈ្មោះ សឿ​ន វ៉ា​ន់​ឌឿ​ន ភេទ​ប្រុស អាយុ ២១​ឆ្នាំ ឃាត់​នៅ​ចំណុច​រម្យ​ណី​យ​ដ្ឋា​ន​ម៉ុង​ឫ​ទ្ធី​សែន​ជ័យ ភូមិ​សំរោង​ជើងភ្នំ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ។

ចំពោះ​ក្រុម​ទី​២ : ២​នាក់ ៖ ១- ឈ្មោះ ស៊ន បូ​រ៉ា ភេទ​ប្រុស អាយុ ១៥​ឆ្នាំ ។ ២- ឈ្មោះ ពៅ​លី បញ្ញា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ទាំង ឃាត់​នៅ​ក្នុង​បុរី​ហាម​មុន្នី ភូមិ​អូរ​ក្រាំង​អំបិល ស្រុក​សំរោង​ទង ។

តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក ឃុ​ត សុផល អធិការ​នគរបាល​ស្រុក​ថា ក្រុម​ក្មេង​ទំនើង​ទាំង​២​ក្រុម ពិតជា​បាន​ធ្វើ​សកម្មភាព​យក​មួក​ដេញ​គប់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​មូលហេតុ​មក​ពី​ក្រុម​ទី​២ ខឹង​ក្រុម​ទី​១ រោ​ទិ៍​ម៉ូតូ​ឌឺ​ដាក់​ក្រុម​ខ្លួន​ទប់​កំហឹង​មិន​បាន​ក៏​កើតជា​ហិង្សា​តែ​ម្ដង ។

ចំពោះ​ប្រតិបត្តិការ​សមត្ថកិច្ច​ដកហូត​ម៉ូតូ​០៤​គ្រឿង មនុស្ស​៨​នាក់ និង​មួក​សុវត្ថិភាព​ចំនួន​០៣ បច្ចុប្បន្ន​កំពុង​ដំណើរការ​នីតិវិធី​នៅ​អធិការដ្ឋាន​ស្រុក​សំរោង​ទង និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាត់ការ​នីតិវិធី​បន្ដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ