រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃកម្ពុជាបានលើកឡើងថា ការបង្រាបបទល្មើសឆបោក ត្រូវការទាមទារនូវកិច្ចសហការអន្តររដ្ឋាភិបាលទើបអាចធ្វើទៅមានប្រសិទ្ធភាព ។

យោងតាមគណនីហ្វេសប៊ុក នៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «មួយរយៈចុងក្រោយនេះ ព្រះរាជាណាចក្រថៃ បានខិតខំយ៉ាងខ្លាំងក្នុងការបង្ក្រាបបទល្មើសឆបោក ដែលកម្ពុជាក៏សូមចូលអបអរសាទរជាមួយជោគជ័យទាំងនេះ ។
ជាមួយជោគជ័យរបស់ប្រទេសថៃ ប្រទេសជាប់ព្រំដែនថៃ រាប់ទាំងកម្ពុជាផង ក៏បានប្រឹងប្រែងបង្ក្រាបដូចគ្នាដែរ ។ អ្វីដែលគួរឲ្យសោកស្តាយនោះ គឺជោគជ័យរបស់ប្រទេសថៃ ត្រូវបានសារព័ត៌មាន និងអ្នកនយោបាយខ្លះផងចាត់ទុកថា ជាបរាជ័យនៃប្រទេសជិតខាងរាប់ទាំងកម្ពុជាផងដែរ ។
រឿងបទល្មើសមិនទាន់ចប់ទេនៅបន្តបង្ក្រាបតទៅទៀត ដែលទាមទារនូវកិច្ចសហការអន្តររដ្ឋាភិបាល ទើបអាចធ្វើទៅមានប្រសិទ្ធភាព» ៕
ចែករំលែកព័តមាននេះ