ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​រង​ប៉ុស្តិ៍​ការពារគោលដៅទី​២ មួយរូប ជួបគ្រោះ​អកុសល តាមផ្លូវបេតុងទួលពង្រ

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក​នាយ​រង​ប៉ុស្តិ៍​​ការពារគោលដៅ​ទី២ ​ម្នាក់​ ជិះ​ម៉ូតូ​ចាប់​ហ្វ្រាំង​បណ្ដាល​ឲ្យ​ដួល​ខ្ទាតចូល​ក្រោម​រថយន្ត​សណ្តោង​ធន់​ធំ​កិន​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម ​កាលពី​​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២​ខែ​មិ​នា​ឆ្នាំ​២០២៥ ទល់មុខ​ហាង​រាត្រី​មនោ​រម្យ ផ្លូវ​បេតុង​ទួល​ពង្រ ភូមិ​ម័​ល សង្កាត់​ដង្កោ…

រាជធានីភ្នំពេញ ៖ លោក​នាយ​រង​ប៉ុស្តិ៍​​ការពារគោលដៅ​ទី២ ​ម្នាក់​ ជិះ​ម៉ូតូ​ចាប់​ហ្វ្រាំង​បណ្ដាល​ឲ្យ​ដួល​ខ្ទាតចូល​ក្រោម​រថយន្ត​សណ្តោង​ធន់​ធំ​កិន​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម ​កាលពី​​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​២​ខែ​មិ​នា​ឆ្នាំ​២០២៥ ទល់មុខ​ហាង​រាត្រី​មនោ​រម្យ ផ្លូវ​បេតុង​ទួល​ពង្រ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​ 

ជន​រង​គ្រោះ​​ឈ្មោះ ស៊ុ​យ សុ​ផាត ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ​ជា​​មន្ត្រី​នគរបាល ឋានន្តរសក្ដិ វរសេនីយ៍ត្រី ឋានៈ នាយ​រង​ប៉ុស្តិ៍​​ការពារគោលដៅទី​២ មាន​អាសយដ្ឋាន ផ្ទះ​លេខ​១៣៣​អឺ​0 ផ្លូវលំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។​ 

ដោយឡែក​អ្នកបើកបរ​រថយន្តឈ្មោះ វិត សុ​ខុន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ បើកបរ​រថយន្ត មាន​ទីលំនៅ ភូមិ​ស្តុក ឃុំ​ចេក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ។​ 

តាមប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​រង​គ្រោះ​បាន​ជិះម៉ូតូ​មួយគ្រឿងធុន​ធំ​ម៉ាក​SL ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1CI 3033​ធ្វើ​ដំណើរ​តាម បណ្ដោយ​ផ្លូវ​បេតុង​ទួល​ពង្រ ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំនុច​កើតហេតុ  ​បាន​ជិះ​វ៉ា​ជែង​រថយន្ដ តែ​មិនជា​យ៉ាងម៉េច ក៍​ស្រាប់តែ​អ្នក​ជិះ​ម៉ូតូ បាន​ចាប់​ហ្វ្រាំង​ទាំង​បង្ខំ បណ្តាល​ឲ្យ​ម៉ូតូ​ដួល​ខ្ទាត​មនុស្ស​ចូល​ក្រោម​រថយន្ត​សណ្តោង​ធន់​ធំ​ម៉ាក ហ៊ី​យុន​ដាយ ពណ៌​បៃតង ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-0944 បើក​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា កិន​ធ្លាយ​ខួរ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែង​​កើត​ហេតុតែ​ម្តង​ទៅ  ​។​ ​ចំណែក​រថយន្ត​បង្ក​បាន​បើក​ទៅ​មុខ​ប្រហែល​១០០​ម៉ែត្រ ក៍បាន​ឈប់​រថយន្ត​​បំរុង​រត់គេច​តែ​ត្រូវ​បាន​ពលរដ្ឋ​ដេញ​ឃាត់​បាន​ប្រគល់​អោយ​សមត្ថកិច្ច​តែ​ម្ដង  ​។​ 

ក្រោយពេល​​កើតហេតុ សព​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​អោយ​សាច់ញាតិ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត និងម៉ូតូ ​រួម​ទាំង​អ្នកបើកបររថយន្ត​ ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ច​រាចរណ៍​ក្រុង​ចុះ​ទៅ​ធ្វើការ​វាស់វែង និងនាំ​​យក​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដើម្បី​ចាត់ការ​តាម​នីតិវិធី  ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ