ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​ម្នាក់​ជិះ​រថភ្លើង​លើដំបូល​ទា.ក់​ខ្សែភ្លើង​ធ្លាក់​ត្រូវ​រថភ្លើង​.កិ.ន​ដា​.,​ច់​.ជើង​ម្ខាង

12 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជនបរទេស​ម្នាក់​ក្នុង​ចំណោម​០៣​នាក់ ដែល​ជិះ​រថភ្លើង​លើដំបូល​ត្រូវ​ខ្សែភ្លើង​ទាក់​ធ្លាក់​មក​ដី និង​ត្រូវ​រថភ្លើង​កិន​ដាច់​ជើង​ម្ខាង កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០២ មីនា នៅ​ចំណុច​ភូមិ​ស្វាយ​ជាតិ ឃុំ​រាំង​កែ​សី ស្រុក​សង្កែ…

ខេត្តបាត់ដំបង ៖ ជនបរទេស​ម្នាក់​ក្នុង​ចំណោម​០៣​នាក់ ដែល​ជិះ​រថភ្លើង​លើដំបូល​ត្រូវ​ខ្សែភ្លើង​ទាក់​ធ្លាក់​មក​ដី និង​ត្រូវ​រថភ្លើង​កិន​ដាច់​ជើង​ម្ខាង កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០២ មីនា នៅ​ចំណុច​ភូមិ​ស្វាយ​ជាតិ ឃុំ​រាំង​កែ​សី ស្រុក​សង្កែ ។

លោក យុ​ត តុង​ហូ អធិការ​ស្រុក​សង្កែ​បាន​ប្រាប់​ថា ជនបរទេស​នោះ មាន​ចំនួន​០៣​នាក់ (​ប្រុស​២ ស្រី​១) បាន​នាំ​គ្នា​ជិះ​រថភ្លើង ដែល​ធ្វើ​ដំណើរ​ពី​បាត់ដំបង​-​ទៅ​ភ្នំពេញ តែ​ពួក​គេ​នាំ​គ្នា​ជិះ​លើដំបូល ។ លោក​អធិការ​បាន​បញ្ជាក់​ថា ពេល​ធ្វើ​ដំណើរ​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ជនបរទេស​ម្នាក់ ត្រូវ​ខ្សែភ្លើង​ដែល​គេ​ត​ខ្វាត់ខ្វែង កាត់​លើ​ផ្លូវ​ភ្លើង ទាក់​បណ្ដាល​ឲ្យ​ធ្លាក់​មក​ក្រោម ក៏​ត្រូវ​រថភ្លើង​កិន​ដាច់​ជើង​ខាងស្ដាំ ។

ជនបរទេស​ទាំង​០៣​នាក់​មាន ១-​ឈ្មោះ Nils Willced ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ Switzerland រង​របួស​ជើង​ខាងស្ដាំ ២-​ឈ្មោះ Xonthe GiHee ភេទ​ប្រុស ជនជាតិ Netherlands គ្មាន​របួស​ទេ និង​៣-​ឈ្មោះ Finnis Mill ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិ Australia គ្មាន​របួស​ទេ ។

ជុំវិញ​ករណី​គ្រោះថ្នាក់​ខាងលើ​នេះ បើ​តាម​ប្រភព​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា ជនបរទេស​ទាំង​០៣​នាក់​នេះ បាន​ឡើង​ជិះ​រថភ្លើង​ពី​បាត់ដំបង​ឆ្ពោះទៅ​ភ្នំពេញ ។ ប៉ុន្តែ​បើ​តាម​ប្រភព​ដដែល​ពេល​ជិះ​ដល់​ចំណុច​កើតហេតុ (​រ៉ា ស្វាយ​ជាតិ​) រថភ្លើង​បាន​ឈប់​ដាក់​ភ្ញៀវ ហើយ​គេ​ឃើញ​ជនបរទេស​០៣​នាក់​នោះ ចុះ​ពី​ក្នុង​ទូរថភ្លើង​នាំ​គ្នា​ឡើង​ទៅ​ជិះ​លើដំបូល​រថភ្លើង​វិញ​ម្ដង ។

ប្រភព​បាន​បញ្ជាក់​ថា ក្រោយ​ដាក់​ភ្ញៀវ​រួច រថភ្លើង​បាន​ចេញដំណើរ លុះ​ជិះ​ចេញពី​ស្ថានីយ៍​ផុត​បន្តិច ក៏​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល ដោយសារ​តែ​គេ​ឃើញ​ជនបរទេស​ទាំង​០៣​នាក់​នោះ ត្រូវ​ខ្សែភ្លើង​ទាក់​ធ្លាក់​ពីលើ​ដំបូល​រថភ្លើង តែ​មាន​ម្នាក់​ត្រូវ​រថភ្លើង​កិន​ដាច់​ជើង​ម្ខាង ។

ពាក់ព័ន្ធ​ករណី​នេះ កោះសន្តិភាព​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​អ្នកគ្រប់គ្រង​ស្ថានីយ​រថភ្លើង​បាត់ដំបង ដើម្បី​បំភ្លឺ​រឿង​នេះ​បាន​ទេ គិត​ត្រឹម​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី ០៣ មីនា ។ ដោយឡែក ជនបរទេស​ដែល​រង​បួស ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​សមត្ថកិច្ច​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​ហើយ ។ បើ​តាម​គ្រូពេទ្យ​បាន​ប្រាប់​ថា ជន​រង​គ្រោះ​អាច​នឹង​ត្រូវ​កាត់​ជើង​ម្ខាង ព្រោះ​រង​របួស​ធ្ងន់ធ្ងរ​ពេក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ