ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេងដូង ទទួលទាន​ច្រើន​ពេក​អាច​នឹង​មាន​បញ្ហា​ទាំងនេះ

1 ថ្ងៃ មុន

ប្រេងដូង​គឺជា​ប្រភព​ដ៏​សម្បូរ​បែប​នៃ​ជាតិ​ខ្លាញ់​ឆ្អែត ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព ហើយ​មនុស្ស​ជា​ច្រើន​ជ្រើសរើស​វា ដោយសារ​តែ​អត្ថប្រយោជន៍​របស់​វា​ចំពោះ​ស្បែក និង​សុខភាព​ទូទៅ​។ ថ្វី​ត្បិត​តែ​ប្រេងដូង​ជា​ប្រភព​ធម្មជាតិ​នៃ​វីតាមីន និង​ខ្លាញ់ ដែល​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​ក៏​ដោយ ការ​ទទួលទាន​វា​ច្រើន​ពេក អាច​នឹង​មាន​បញ្ហា​ដល់​សុខភាព​។…

ប្រេងដូង​គឺជា​ប្រភព​ដ៏​សម្បូរ​បែប​នៃ​ជាតិ​ខ្លាញ់​ឆ្អែត ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព ហើយ​មនុស្ស​ជា​ច្រើន​ជ្រើសរើស​វា ដោយសារ​តែ​អត្ថប្រយោជន៍​របស់​វា​ចំពោះ​ស្បែក និង​សុខភាព​ទូទៅ​។ ថ្វី​ត្បិត​តែ​ប្រេងដូង​ជា​ប្រភព​ធម្មជាតិ​នៃ​វីតាមីន និង​ខ្លាញ់ ដែល​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​ក៏​ដោយ ការ​ទទួលទាន​វា​ច្រើន​ពេក អាច​នឹង​មាន​បញ្ហា​ដល់​សុខភាព​។ តើ​បញ្ហា​ទាំងនោះ​មាន​អ្វី​ខ្លះទៅ?

១. រាគ

នេះ​គឺជា​ផល​ប៉ះពាល់​ទូទៅ​បំផុត​នៃ​ប្រេងដូង​។ នៅ​ពេល​ដែល​ប្រេងដូង​ត្រូវ​បាន​ទទួលទាន វា​នឹង​សម្លាប់​មេរោគ​នៅ​ក្នុង​មាត់ ក៏​ដូច​ជា​បាក់តេរី​នៅ​ក្នុង​ពោះវៀន​។ ការ​សម្លាប់​មេរោគ​គឺជា​ការ​ល្អ តែ​ការ​សម្លាប់​បាក់តេរី​ល្អ​ៗ​ក្នុង​ពោះវៀន គឺជា​បញ្ហា​។ នៅ​ពេល​បាក់តេរី​ល្អ​ៗ​នៅ​ក្នុង​ពោះវៀន​ត្រូវ​បាន​បាត់បង់ វា​នឹង​ធ្វើ​ឱ្យ​អ្នក​ប្រឈម​នឹង​បញ្ហា​រាគ​រូស​មិន​បាត់​។

២. បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់

ដូង​មាន​កម្រិត​ខ្ពស់​នៃ LDL (​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​) និង កូ​ឡេ​ស្តេ​រ៉ុល​ល្អ HDL ដែល​នេះ​អាច​នៅ​តែ​ជា​បញ្ហា​សម្រាប់​អ្នក​ដែល​មាន​បរិមាណ​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​ក្នុង​ចរន្តឈាម​របស់​ពួក​គេ​។ បរិមាណ​ខ្លាញ់​ឆ្អែត នៅ​ក្នុង​ប្រេងដូង​គឺ​ខ្ពស់​ជាង​ខ្លាញ់ ឬ​ប្រេង​ផ្សេង​ទៀត​។ វា​ត្រូវ​បាន​គេ​រក​ឃើញ​ថា​កម្រិត​ខ្ពស់​នៃ​ជាតិ​ខ្លាញ់​ឆ្អែត នាំ​ឱ្យ​មានការ​កើនឡើង​នៃ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ ដែល​អាច​បណ្តាល​ឱ្យ​មាន​ផលវិបាក​ដល់​សុខភាព​។

៣. ឈឺក្បាល

អ្នក​ដែល​បាន​ទទួលទាន​ប្រេងដូង ជា​រឿយ​ៗ​ជួប​ប្រទះ​ការ​ឈឺក្បាល​។ វា​កើតឡើង​នៅ​ពេល​ដែល​អាស៊ីត​ខ្លាញ់​ខ្សែ​សង្វា​ក់​មធ្យម​នៅ​ក្នុង​ប្រេងដូង​បំបែក​កោសិកា​ផ្សិត (​ដែល​បណ្តាល​ឱ្យ​មានការ​ឆ្លង​) ដោយហេតុ​នេះ​បញ្ចេញ​ជាតិពុល​ផ្សិត​ចូល​ទៅ​ក្នុង​ចរន្តឈាម​។ ដូច្នេះ នេះ​ធ្វើ​ឱ្យ​ឈឺក្បាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ